​តើ​អ្នកចូលរួម​ត្រូវ​ស្លៀកពាក់​បែប​ណា​នៅ​ក្នុង​ខែ​ម​នេះ​?

អ្នកចូលរួម​អាច​ស្លៀកពាក់​ដោយ​សេរី​។​

​តើ​កន្លែង​ស្នាក់​នៅ​នឹង​រៀបចំ​យ៉ាងដូចម្តេច​?

អ្នកចូលរួម​នឹង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ដែល​បាន​រៀបចំ​ដោយ​កម្មវិធី​ ហើយ​បន្ទប់​នីមួយៗ​ នឹង​ត្រូវ​បាន​រៀបចំ​សម្រាប់​មនុស្ស​ ២​ នាក់​។​ បន្ទប់​នីមួយៗ​មាន​ បន្ទប់ទឹក​រួម​ និង​សម្ភារៈ​បន្ទប់ទឹក​។​

​តើ​អាហារ​នឹង​ត្រូវ​បាន​រៀបចំ​យ៉ាងដូចម្តេច​?

​អាហារ​នឹង​ត្រូវ​ផ្តល់​ជូន​ នៅ​ក្នុង​ទីតាំង​នៃ​ កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​។​

​តើ​ភាសា​អ្វី​ដែល​នឹង​ត្រូវ​ប្រើ​ សម្រាប់​ការ​ហ្វឹកហាត់​ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ នៅ​ក្នុង​កម្មវិធី​ខែ​ម​?

កម្មវិធី​ភាគច្រើន​នឹង​ត្រូវធ្វើ​ឡើងជា​ភាសា​ខ្មែរ​។​ ប៉ុន្តែ​មាន​ផ្នែក​មួយ​ចំនួន​ដែល​នឹង​ត្រូវធ្វើ​ឡើងជា​ភាសា​អង់គ្លេស​ ដោយសារ​វាគ្មិន​ និង​អ្នកសម្របសម្រួល​មួយ​ចំនួន​ មិនមែន​ជា​ជនជាតិ​ខ្មែរ​ទេ​។​ យើង​នឹង​ព្យាយាម​ជ្រើសរើស​អ្នកចូលរួម​ ដែល​អាច​ទំនាក់​ទំនងជា​ភាសា​អង់គ្លេស​បាន​។​

តើ​សេវា​អ៊ីនធឺណិត​ និង​ទូរស័ព្ទ​នឹង​ផ្តល់​ឱ្យ​យ៉ាងដូចម្តេច​?

​សេវា​អ៊ិ​ន​ធើ​ណិ​ត​ នឹង​មាន​ផ្តល់​ជូន​នៅ​ក្នុង​បរិវេណ​សណ្ឋាគារ​ ប៉ុន្តែ​ទំហំ​នៃ​សេវា​អាច​មាន​កំណត់​។​ ដូច្នេះ​ អ្នក​គួរ​ចៀសវាង​ការ​ទាញ​យក​ទិន្នន័យ​ ឬ​ឯកសារ​ណា​ដែល​មាន​ទំហំ​ធំ​។​ សម្រាប់​វាគ្មិន​ និង​អ្នកសម្របសម្រួល​អន្តរជាតិ​៖​ អ្នក​គួរ​ទិញ​ស៊ី​មកា​ត​ពី​ក្រុមហ៊ុន​ ស្មា​ត​ ឬ​សែ​ល​កាត​ នៅ​ឯអាកាស​យានដ្ឋាន​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​របស់​អ្នក​នៅ​ខាងក្រៅ​ខែ​ម​។​

​តើ​ខ្ញុំ​អាច​ចូលរួម​ខែ​ម​តាម​អន​ឡាញ​បាន​ដែរ​ទេ​?

សម្រាប់​វាគ្មិន​ ខែ​ម​មាន​បទ​បង្ហាញ​តាម​អ៊ីនធឺណិត​ ដូច្នេះ​អ្នក​អាច​ចូលរួម​ខែ​ម​តាម​អន​ឡាញ​បាន​។​ ប៉ុន្តែ​អ្នកចូលរួម​ត្រូវ​តម្រូវ​អោយ​ចូលរួម​ដោយ​ផ្ទាល់​។​

​​តើ​ខ្ញុំ​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​នៃ​ការ​ចូលរួម​នៅ​ពេល​បញ្ចប់​ខែ​ម​ដែរ​ឬទេ​?

បាទ​/​ចាស​ អ្នក​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​នៃ​ការ​ចូលរួម​។​ វាគ្មិន​ អ្នកសម្របសម្រួល​ និង​អ្នក​ឧបត្ថម្ភ​ នឹង​ទទួល​បាន​វិញ្ញាបនបត្រ​សរសើរ​។​

​ចុះ​ប្រសិនបើ​ខ្ញុំ​ធ្វើតេស្ត​វិជ្ជមាន​ កូ​វី​ដ​-១៩​ អំឡុង​ពេល​ខែ​ម​?

​ប្រសិនបើ​អ្នក​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩​ ក្នុងអំឡុងពេល​ខែ​ម​ អ្នក​នឹង​ត្រូវ​បាន​ណែនាំ​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​ ហើយ​ទទួល​ការ​ព្យាបាល​នៅ​កន្លែង​ដែល​អ្នក​ពេញចិត្ត​។​

​អ្វី​ដែល​អ្នកចូលរួម​ទាំងអស់​មិន​គួរ​ធ្វើ​នៅ​ខែ​ម​?

អ្នក​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ថតរូប​នរណា​ម្នាក់​នៅ​ខែ​ម​ដោយ​គ្មាន​ការ​យល់ព្រម​ពី​គេ​ឡើយ​។​ យើង​នឹង​មាន​វគ្គ​ដែល​ពាក់ព័ន្ធ​នឹង​កុមារ​។​ យោង​តាម​ការ​អនុវត្ត​ការ​ការពារ​កុមារ​ អ្នក​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ថតរូប​របស់​ពួក​គេ​ក្នុងអំឡុងពេល​នៃ​វគ្គ​នោះ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ​។​