សេចក្តីណែនាំ​អំពី​សារព័ត៌មាន​ទិន្នន័យ​

សារព័ត៌មាន​ទិន្នន័យ​ គឺជា​មូលបទ​មួយ​ក្នុង​ចំណោម​មូលបទ​ទាំង​បី​នៅ​ក្នុង​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០២២​ ។​ វត្តមាន​ Yan​ Naung​ Oak,​ Nida​ Soe​ និង​ Thet​ Paing​មក​ពី​ក្រុមហ៊ុន​ Thibi​ ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ទិន្នន័យ​និង​រចនា​បច្ចេកវិទ្យា​បាន​ធ្វើការ​ណែនាំ​ទៅ​អ្នកចូលរួម​ឱ្យ​ស្គាល់​ពី​សារព័ត៌មាន​ទិន្នន័យ​។​ អ្នកចូលរួម​ចំនួន​ ៤៣​ នាក់​ដែល​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ១៦​ នាក់​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ស្ដី​អំពី​ទិន្នន័យ​សារព័ត៌មាន​នោះ​។

​សារព័ត៌មាន​ទិន្នន័យ​ សំដៅលើ​ការ​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​ផ្តល់​បរិបទ​ និង​បង្កើត​ព័ត៌មាន​។​ សារព័ត៌មាន​ទិន្នន័យ​ មាន​ភាព​ខុស​ពី​សារព័ត៌មានទូទៅ​​ ដោយសារ​សារព័ត៌មាន​ទិន្នន័យ​ ផ្តោត​លើ​ការ​ប្រើ​ក្រាហ្វិក​ព័ត៌មាន​ជំនួស​ការ​​ដាក់​ចំណងជើង​​សង្ខេប​​ បញ្ជូន​មាតិកា​ពី​ (​សរសេរ​)​ អត្ថបទ​ និង​ពន្យល់​ពី​​សាច់​រឿង​ដោយ​​ពុំ​ចាំបាច់​ប្រើ​ពាក្យ​សរសេរ​។​ ដំណើរការ​នៃ​សារព័ត៌មាន​ទិន្នន័យ​ ចាប់ផ្ដើម​ពី​ការ​ពិនិត្យ​ វិភាគ​ បង្កើត​ចំណងជើង​ វិភាគ​ស្ថិតិ​ និង​បង្ហាញ​ទិន្នន័យ​។​ ជា​ទូទៅ​ សារព័ត៌មាន​ទិន្នន័យ​ ផ្តល់​ព័ត៌មាន​ថ្មីៗ​ទាន់​ពេលវេលា​ដល់​អ្នក​អាន​អំពី​បញ្ហា​សំខាន់ៗ​។​ អ្នក​សរសេរ​ប្រើ​​ក្រាប​​ដើម្បី​បង្ហាញ​និន្នាការ​ថ្មី​ ជំនួស​ឱ្យ​ការ​សរសេរ​អត្ថបទ​។​ សារព័ត៌មាន​ទិន្នន័យ​ មាន​ប្រយោជន៍​ខ្លាំង​ណាស់​នៅ​ក្នុង​បរិបទ​មួយ​ចំនួន​ ដូច​ជា​ កា​រវិ​វត្ត​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ ឬ​នៅ​ពេល​បោះ​ឆ្នោត​ ដែល​សារព័ត៌មាន​ទិន្នន័យ​ចូលរួម​ចំណែក​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ថ្មីៗ​ទាន់​ពេលវេលា​អំពី​លទ្ធផល​បោះ​ឆ្នោត​ដល់​ប្រជាជន​។​ ក្នុង​ន័យ​នេះ​ អង្គការ​ជា​ច្រើន​ រួម​ទាំង​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​មួយ​ចំនួន​ទាក់ទង​នឹង​ទិន្នន័យ​ ដើម្បី​ជា​ជំនួយ​ដល់​អ្នក​ប្រើប្រាស់​ជា​ច្រើន​ឱ្យ​យល់​ពី​សារព័ត៌មាន​ទិន្នន័យ​ និង​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​។​

​សារព័ត៌មាន​ទិន្នន័យ​ ជួយ​បង្កើត​រឿង​ដែល​ជា​តម្រូវការ​របស់​មនុស្ស​។​ ឧទាហរណ៍​ ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​នៅ​សហរដ្ឋអាមេរិក​ ការ​ប្រើប្រាស់​ទិន្នន័យ​ និង​ក្រាហ្វិក​បាន​ធ្វើ​អោយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បង្ហាញ​ តំបន់​ដែល​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ ឆ្លង​ច្រើន​។​ ការ​បង្ហាញ​នេះ​ត្រូវ​បាន​ធ្វើ​ដោយ​ប្រើ​ទិន្នន័យ​ និង​ផែនទី​ ដែល​មាន​រង្វង់​គូស​ ទីតាំង​ជាក់លាក់​ ក្នុង​ទីតាំង​របស់​ពួក​គេ​ ដើម្បី​ពួក​គេ​អាច​ការពារ​ខ្លួន​ពី​ការ​ឆ្លង​បាន​។​

​បន្ថែម​ពី​នេះ​ សារព័ត៌មាន​ទិន្នន័យ​ កំណត់​ទម្ងន់​នៃ​សាច់​រឿង​ដោយ​គ្រាន់តែ​ប្រើ​ក្រាហ្វិក​ជា​ជំនួយ​តែ​ប៉ុណ្ណោះ​។​ ទិន្នន័យ​អាច​បញ្ជូន​សារ​ផ្សេងៗ​គ្នា​តាម​រយៈ​វិធី​នានា​ដើម្បី​ទាក់ទាញ​ចាប់អារម្មណ៍​របស់​អ្នក​មើល​ ប្រសិនបើ​ចាំបាច់​។​ ឧទាហរណ៍​ជាក់ស្ដែង​ ការ​មើលឃើញ​ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​អ៊ី​រ៉ា​ក់​បង្ហាញ​ពីសារ​ដ៏​សំខាន់​មួយ​ ដោយសារ​ក្រាហ្វិក​នៃ​ចំណងជើង​ មើលទៅ​ហាក់បីដូចជា​ការ​លាប​ពណ៌​នៃ​ឈាមក្រហម​ ធ្លាក់​ចុះ​ និង​ បង្ហាញ​ពី​ចំនួន​អ្នក​ស្លាប់​។​

​លើស​ពី​នេះ​ទៀត​ សារព័ត៌មាន​ទិន្នន័យ​ បាន​ធ្វើ​ឱ្យ​អ្នកជំនាញ​ អាច​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ដែល​ស្មុគស្មាញ​អោយទៅ​ជា​សាមញ្ញ​។​ ឧទាហរណ៍​ ព័ត៌មាន​ក្នុងស្រុក​ និង​អន្តរជាតិ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​អំពី​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​ ក្នុង​ឆ្នាំ​ ២០១៩​ និង​ ២០២០​។​ ក្នុង​សម័យកាល​នៃ​ព័ត៌មាន​មិន​ពិត​ វា​ពិតជា​ពិបាក​ក្នុង​ការ​កំណត់​ថា​ប្រភព​ព័ត៌មាន​ណា​អាច​ទុកចិត្ត​បាន​។​

​ជា​ចុង​ក្រោយ​ វាគ្មិន​បាន​ផ្តល់​ឧទាហរណ៍​មួយ​ចំនួន​នៃ​ការ​រីក​ដុះដាល​នៃ​ការ​ជីក​យក​រ៉ែ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​ការ​រំលោភ​យក​ដី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ វាគ្មិន​បាន​ស្វែងរក​ទិន្នន័យ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង​ តាម​រយៈ​ទិន្នន័យ​ពី​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក​ (Global​ Forest​ Watch)​។​