សុន្ទរកថាស្តីពី កម្មវិធីប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ ដោយលោក Norbert KLEIN
លោក Norbert បង្ហាញសារបីសំខាន់ៗ នៅក្នុងសន្ទរកថារបស់ សម្រាប់ថ្ងៃទី១ និងជាកិច្ចបើកកម្មវិធីខែម រយៈពេល៥ថ្ងៃនេះ៖
- តើពាក្យថា “ប្រភពកូដ” មានន័យយ៉ាងណា?
- ប្រភពកូដបើកទូលាយនៅកម្ពុជា
- តើយើងអាចធ្វើអ្វីបាន ដើម្បីឱ្យមានការប្រើប្រាស់បានច្រើនជាងមុន?
១. តើពាក្យថា “ប្រភពកូដ” មានន័យយ៉ាងណា?
ពាក្យ “ប្រភពកូដ” ត្រូវបានគេប្រើប្រាស់ភាគច្រើនសម្រាប់កម្មវិធីកុំព្យូទ័រ។ ជាទូទៅ កម្មវិធីប្រភពកូដបើកទូលាយ មានន័យថា៖ អ្នកអាចយកមកប្រើប្រាស់ដោយសេរី ហើយមិនត្រូវការចំណាយអ្វីទាំងអស់។ អ្វីដែលថា អ្នកអាចយកមកប្រើប្រាស់ដោយសេរី គឺជាភាពត្រឹមត្រូវមួយសម្រាប់កម្មវិធីប្រភពកូដបើកទូលាយ ប៉ុន្តែនៅមានបីប្រភេទផ្សេងទៀតនៃកម្មវិធីកុំព្យូទ័រ ដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនដោយមិនចាំបាច់ចំណាយ៖
១) មានកម្មវិធី ដែលមនុស្សទូទៅ ឬក្រុមហ៊ុននានា បានបង្កើតឡើងសម្រាប់ឱ្យសាធារណៈជនប្រើប្រាស់ ដោយមិនមានការបង់ប្រាក់។ កម្មវិធីទាំងនេះ ត្រូវបានគេអោយឈ្មោះថា “ហ្វីវែរ (freeware)”។ ជាឧទាហរណ៍៖ កម្មវិធីទំនាក់ទំនងSkype ឬក៏កម្មវិធីអាន Adobe Acrobat ប្រើប្រាស់សម្រាប់អានឯកសារ ជាភីឌីអេហ្វ (PDF)។
២) នៅមានកម្មវិធី “ស៊ែរវែរ (Shareware)” ដែលជាកម្មវិធី ដែលគេអាចទាញយកមកប្រើប្រាស់ បានមួយរយៈ (ប្រហែលជា១ខែ)។ បន្ទាប់មកអ្នកនឹងត្រូវបានគេស្នើឱ្យបង់ប្រាក់ ហើយបើអ្នកមិនបង់ទេនោះ កម្មវិធីមួយនេះនឹងផ្អាកដំណើរការនៅពេលកំណត់ណាមួយ។ ស៊ែរវែរ គឺជាវិធីមួយល្អ ដើម្បីផ្សព្វផ្សាយពី កម្មវិធី ប៉ុន្តែអ្នកប្រើប្រាស់អាចសម្រេចចិត្តមិនប្រើប្រាស់ នៅមុនពេលទិញវា ឬក៏អាចទិញវា។ ជាឧទាហរណ៍៖ Registry Mechanic, or Wondershare, YouTube Downloader។
៣) ប៉ុន្តែខ្ញុំប្រាកដ ក្នុងចំណោមអ្នកទាំងអស់គ្នា ប្រើកម្មវិធី ដោយមិនបង់ប្រាក់ ដូចជាប្រព័ន្ធវីនដូ (Windows system ) និងកម្មវិធី Microsoft Office ដោយគ្មានការចុះឈ្មោះដោយស្របច្បាប់ និងបង់ប្រាក់សម្រាប់កម្មវិធីនោះទេ។ នៅពេលខ្ញុំទិញកុំព្យូទ័រនៅកម្ពុជា មនុស្សនៅក្នុងហាងតែសួរជារឿយៗថា៖ “តើកម្មវិធីប្រភេទណាដែលអ្នកចង់ដំឡើង?” ហើយពួកគេផ្តល់នូវបញ្ជីកម្មវិធីពាណិជ្ជកម្ម ដើម្បីជ្រើសរើសដោយមិនគិតថ្លៃ។ នេះគឺជាខុសច្បាប់ ប៉ុន្តែខ្ញុំដឹងថា កម្មវិធីប្រមាណថា ៨០% ត្រូវបានយកមកប្រើប្រាស់ដោយខុសច្បាប់នៅកម្ពុជា។ ខ្ញុំនឹងត្រលប់មកចំណុចនេះនៅពេលក្រោយ។
អញ្ចឹងតើកម្មវិធីប្រភពកូដបើកទូលាយជាអ្វី?
អត្ថន័យនៃពាក្យ “ប្រភពកូដបើកទូលាយ” សំដៅលើកម្មវិធីដែលអាចរកបាន ដោយអ្នកសរសេរកម្មវិធី ឬក្រុមហ៊ុន ដោយមិនគិតថ្លៃសម្រាប់ សាធារណៈជនរួមទាំងព័ត៌មានលម្អិត ពីរបៀបដែលកម្មវិធីត្រូវបានបង្កើតឡើងដូចជា៖ “ប្រភពកូដ” ដែលមនុស្សគ្រប់គ្នាអាចពិនិត្យបាន គឺអាចចូលប្រើប្រាស់បានដោយសេរី ហើយមនុស្សអាចប្រើវាបានកម្មវិធីស្របច្បាប់ សូម្បីតែការកែប្រែ ចែករំលែកជាកម្មវិធីកូដបើកទូលាយ ដែលមិនគិតថ្លៃនោះទេ។ “ប្រភពកូដ” បែបនេះ គឺជាផ្នែកមួយនៃកម្មវិធី ដែលអ្នកប្រើកុំព្យូទ័រភាគច្រើនមិនធ្លាប់បានឃើញ។ វាជាកម្មវិធីកូដកុំព្យូទ័ ដែលរអាចផ្លាស់ប្តូររបៀបនៃបំណែកមួយៗនៃកម្មវិធីដំណើរការ។
២. ប្រភពកូដបើកទូលាយនៅកម្ពុជា
មិនមានការស្ទង់មតិអំពីការប្រើប្រាស់កម្មវិធីប្រភពកូដបើកទូលាយកម្ពុជាឡើយ តាមដែលខ្ញុំដឹង។ តែខ្ញុំដឹងថាកម្មវិធីកូដបើកទូលាយ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំដំបូងនៃការអភិវឌ្ឍអ៊ិនធឺណិត។ ម៉ាស៊ីនបម្រើរបស់ប្រព័ន្ធអ៊ីម៉ែល CamNet របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបានបង្កើតឡើងជាលើកដំបូងដោយប្រើកម្មវិធី Windows Server ប៉ុន្តែមួយរយៈក្រោយមក វាក៏មានជំនួសដោយប្រព័ន្ធមូលដ្ឋានលីនុចវិញ។ ជាមួយនឹងការមកដល់នៃការប្រើប្រាស់អ៊ិនធឺណិត កម្មវិធីរុករក និងកម្មវិធីផ្ញើសំបុត្រ ដែលចេញពីក្រុមហ៊ុន Microsoft Windows ត្រូវបានគេណែនាំ។ ប៉ុន្តែនៅពេលជាមួយគ្នានេះដែរ កម្មវិធី Mozilla Firefox និងកម្មវិធីផ្ញើសារ Mozilla Thunderbird ក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយដែរ។ ប៉ុន្តែខណៈ ពេលជាមួយគ្នានេះដែរ បញ្ហានៃអក្សរខ្មែរគឺជាបញ្ហាប្រឈមដ៏ធំមួយ៖ ក្នុងរយៈពេលជាក់លាក់មួយ ខ្ញុំបានប្រមូលប្រព័ន្ធពុម្ពអក្សរខ្មែរចំនួន ២៣ ខុសៗគ្នា ដែលមិនអាចដំណើរការជាមួយគ្នាបាន។ មានតែការណែនាំ ការផ្សព្វផ្សាយ និងការអភិវឌ្ឍដោយសេរីពុម្ពអក្សរខ្មែរ ដែលអាចប្រើបានសម្រាប់ប្រព័ន្ធយូនីកូដនៃការសរសេរភាសាខ្មែរបានធ្វើឱ្យមានការអភិវឌ្ឍវប្បធម៌នៃការទំនាក់ទំនងអេឡិចត្រូនិមួយ ដូចគ្នានេះផងដែរ ក្តារចុចកុំព្យូទ័រ អាចប្រើប្រាស់បានសម្រាប់អ្នកដែលដែលមិនមានចំណេះដឹង ភាសាអង់គ្លេសឬបារាំង។ ការពិតដែលកម្មវិធីរុករក និងផ្ញើសំបុត្ររបស់ Mozilla គឺជាកម្មវិធីប្រភពកូដបើកទូលាយ ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការបង្កើតភាសាខ្មែរ - មយ៉ូរ៉ា (Moyura) បានបង្កើតឡើងនៅលើមូលដ្ឋាននៃកម្មវិធី Mozilla Thunderbird 3.0.1 និងមេខលា (Mekhala) បានអភិវឌ្ឍន៍លើមូលដ្ឋាននៃកម្មវិធី Mozilla Firefox។ ដូចគ្នានេះផងដែរ ម៉ៃក្រូសូហ្វវីនដូ គឺផ្នែកមួយនៃផ្នែកមួយនៃប្រភពបើកចំហរ៖ Open Office ត្រូវបានធ្វើមូលដ្ឋាននីយកម្ម ឱ្យមានជាភាសាខ្មែរ។ ហេតុនេះហើយ ដែលធ្វើឱ្យប្រជាជនកម្ពុជា ដែលមិនចេះភាសាបរទេសអាចធ្វើបានផ្លាស់ប្តូរអ៊ីម៉ែលជាមួយគ្នាទៅវិញទៅមក។ ពេលបច្ចុប្បន្ន ហ្វេសប៊ុក ត្រូវបានគេយល់ច្រឡំចាជាអ៊ិនធឺណែត។ វានឹងអាចពិបាកក្នុងការ ស្រម៉ៃថា មានការសម្រេចបានយ៉ាងច្រើននៅកម្ពុជា ខណៈដែលការប្រកួតប្រជែង ជាភាសាខ្មែរ ដោយប្រើប្រាស់ យូនីកូដ និងកម្មវិធីប្រភពកូដក្នុងស្រុក ត្រូវបានទទួលជ័យលាភីដោយក្មេង ប្រុសម្នាក់ដែលមកខេត្ត ជាមួយគ្រូបង្រៀនម្នាក់នៅភ្នំពេញ។ សម្រាប់ការអភិវឌ្ឍន៍ទាំងនេះ - ការបង្កើតកូដយូនីកូដ និងប្រភពកូដបើកទូលាយសម្រាប់ខ្មែរ - អង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថានបើកទូលាយបានដើរតួនាទីយ៉ាងសំខាន់ ដែលធ្វើឱ្យការបង្កើតរបស់ពួកគេមានសម្រាប់សាធារណៈជនទូទៅ តាមរយៈការឧបត្ថម្ភដោយនីដា (NIDA) - អាជ្ញាធរជាតិផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យានិង សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំផងដែរ។ បន្ថែមពីលើការផ្តួចផ្តើមឯកជន ដោយប្រើប្រាស់ និងការលើកកម្ពស់កម្មវិធីកូដបើកបើកទូលាយ គឺវាមានសំខាន់ដែលថាកម្មវិធីកូដបើកទូលាយ ទទួលជោគជ័យជាផ្លូវការសម្រាប់ប្រទេសនេះតាមរយៈក្រសួងអប់រំយុវជននិងកីឡា។
ខ្ញុំសំដៅលើ ផែនការមេ សម្រាប់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងក្នុងវិស័យអប់រំ ឆ្នាំ២០០៩-២០១៣។ ផែនការមេសម្រាប់ អាយស៊ីធី សម្រាប់ការអប់រំ ធ្វើសេចក្តីថ្លែងការណ៍សំខាន់ៗអំពីកម្មវិធីកូដបើកទូលាយ៖ មានច្បាប់សម្រាប់ការផ្តល់កម្មវិធីសម្រាប់សាលារៀន ហើយច្បាប់ដូចគ្នានឹងត្រូវបានអនុវត្ត សម្រាប់ការផ្គត់ផ្គង់កម្មវិធីសម្រាប់ក្រសួងផ្ទាល់។ “ក្រសួងនឹងមាននិន្នាការប្រើប្រាស់ប្រភពកូដចំហកម្មវិធីនៅពេលណាដែលអាចធ្វើបាន … ” ហើយកម្មវិធី ដែលអាចត្រូវបានទិញដោយមូលនិធិសាធារណៈរបស់ក្រសួងត្រូវបានកំណត់ការប្រើប្រាស់យ៉ាងតឹងរ៉ឹង៖ “មានតែសូហ្វវែរ ដែលជាភាសាខ្មែរ១០០%ទេ … ប្រហែលជាអាចត្រូវបានអនុម័តដោយក្រសួង ហើយត្រូវបានប្រើប្រាស់ នៅតាមសាលារៀន និងសាកលវិទ្យាល័យដើម្បីបង្រៀនអក្ខរកម្មអាយស៊ីធី។”
“ក្រសួង នឹងមានកម្មសិទ្ធិពេញលេញ និងការរក្សាសិទ្ធិ លើសម្ភារៈបណ្តុះបណ្តាលទាំងអស់ និងកម្មវិធីទាំងឡាយណាដែលក្រសួងបង្កើតនៅផែនការមេ។ វានឹងផ្តល់អាជ្ញាបណ្ណសម្រាប់ សម្ភារៈទាំងនេះ ក្នុងទម្រង់អាជ្ញាប័ណ្ណចែករំលែកសមស្រប ដែលនឹងអនុញ្ញាតឱ្យអ្នកផ្សេងប្រើប្រាស់បាន កែប្រែ និងចែកចាយ អនុញ្ញាតឱ្យធ្វើការកែលម្អ ការធ្វើបដិរូបកម្ម ឬការអភិវឌ្ឍនៃវត្ថុធាតុដើមល្អជាងមុ នឬផ្សេងគ្នាដោយភាគីទីបី …ដែលត្រូវបានប្រើចុងក្រោយដោយគ្រូ និងសិស្ស។”
នេះជាការពិពណ៌នាបន្ថែមទៀត៖ “កម្មវិធីដែលបានចែកចាយទាំងអស់ត្រូវធ្វើការពិនិត្យអក្ខរាវិរុទ្ធជាភាសាខ្មែរ លំដាប់តួអក្សរបទដ្ឋានខ្មែរ … កម្មវិធីដែលត្រូវបង្រៀនត្រូវមានលទ្ធភាពប្រើបានត្រឹមត្រូវ យូនីកូដ ក៏ដូចជាការបង្កើតគ្រប់ទម្រង់ទាំងអស់ ដែលត្រូវបានកំណត់ស្តង់ដារដោយក្រសួង (ODF, PDF) ។
“មានតែកម្មវិធី ដែលត្រូវបានទិញដោយស្របច្បាប់ប៉ុណ្ណោះនឹងត្រូវបានបង្រៀននៅក្នុងប្រព័ន្ធអប់រំ និងក្រុមហ៊ុនផលិតត្រូវតែបង្ហាញថាកម្មវិធីរបស់ពួកគេមិនអាចត្រូវបានវាយប្រហារដោយវីរុស ឬមេរោគបានយ៉ាងងាយស្រួល។”
“ជាពិសេសសម្រាប់កម្មវិធី សិស្សនឹងរៀនស្គាល់កម្មវិធីដែលពួកគេអាចប្រើដោយសេរី និងអាចចែករំលែកបាន (ដូចក្នុងករណីកម្មវិធីកូដបើកទូលាយ និងកម្មវិធីកូដបើកទូលាយដែលមានកម្មសិទ្ធដែលទាមទារការបង់ប្រាក់សម្រាប់ការប្រើប្រាស់អាជ្ញាប័ណ្ណ និងមិនអាចចែករំលែកជាមួយអ្នកផ្សេង ឬលក់ទៅអ្នកផ្សេង … ” “សិស្សនឹងមិនត្រូវបានលើកទឹកចិត្តក្នុងការប្រើប្រាស់កម្មវិធីដែលត្រូវបង់ប្រាក់ សម្រាប់កុំព្យូទ័រពួកគេនោះទេ។”
“ចាប់តាំងពីឆ្នាំ ២០០៤ វិទ្យាស្ថានបើកទូលាយ បានកំពុងធ្វើឱ្យមានលក្ខណៈស្តង់ដារនៃការប្រើប្រាស់ភាសាខ្មែរសម្រាប់កុំព្យូទ័រ (យូនីកូដ) និងលើការបកប្រែ និងការសម្របសម្រួលនៃកម្មវិធីប្រភពបើកទូលាយទៅជាភាសាខ្មែរ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រើប្រាស់កុំព្យូទ័រជាភាសារបស់ខ្លួន។ ដោយជាផ្នែកមួយនៃការអនុវត្តផែនការមេសម្រាប់អាយស៊ីធី នៅក្នុងវិស័យអប់រំវិទ្យាវិទ្យាស្ថានបើកទូលាយ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង ក្នុងការបង្កើតកម្មវិធីសិក្សាសម្រាប់វគ្គសិក្សា អាយស៊ីធី សម្រាប់គ្រូ និងសិស្ស ក៏ដូចជា ដូចជាការសរសេរសៀវភៅ ដែលនឹងប្រើប្រាស់ដោយសិស្សថ្នាក់ទី១១។”
“សៀវភៅសិក្សាថ្នាក់ទី១១ ជួយឱ្យសិស្សស្វែងយល់ពីការប្រាស្រ័យទាក់ទងកាន់តែប្រសើរឡើងក្នុងបរិបទវិជ្ជាជីវៈមួយ ដោយជួយពួកគេរៀនពីរបៀបប្រើឧបករណ៍កុំព្យូទ័រដើម្បីអនុវត្តការទំនាក់ទំនងនេះ។ សិស្សនឹងត្រូវបានបង្រៀនអំពី របៀបប្រើកម្មវិធីប្រភពបើកទូលាជាភាសាខ្មែរដើម្បីសម្រួលដល់ដំណើរការសិក្សា។ នេះសៀវភៅសិក្សា កំពុងដាក់ឱ្យប្រើប្រាស់រួចហើយនៅតាមសាលារៀនមួយចំនួន ហើយក្រសួងកំពុងបោះពុម្ព ១០០,០០០ ច្បាប់ សម្រាប់សាលារៀនទាំងអស់ ដែលមានកុំព្យូទ័រប្រើប្រាស់។ “ដោយជាផ្នែកមួយនៃការគាំទ្រលើការ រៀបរៀង និងការអនុវត្តផែនការមេ អាយស៊ីធី សម្រាប់ការអប់រំ វិទ្យាស្ថានបើកទូលាយបានគាំទ្រ ការិយាល័យអប់រំរបស់ក្រសួង ដើម្បីសម្របសម្រួលគម្រោងផ្សេងគ្នា និងម្ចាស់ជំនួយ។”
ផ្នែកមួយនៃលទ្ធផលនៃការងារ នេះត្រូវបានផលិតវីដេអូជាង ៣០០ សម្រាប់ការបណ្តុះបណ្តាលគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រ កម្មវិធីសិក្សាអាយស៊ីធី សម្រាប់គ្រូ និងសិស្ស និងការបណ្តុះបណ្តាលគ្រូបង្រៀន កម្រិតអនុវិទ្យាល័យនៅទូទាំងប្រទេសក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា។ ការងារទាំងអស់នេះ ត្រូវបានឧបត្ថម្ភថវិកាដោយព្រះរាជាណាចក្រអេស្ប៉ាញ។ “ប្រភព៖ កិច្ចសហប្រតិបត្តិការរបស់ក្រសួងអប់រំជាមួយអង្គការក្រៅរដ្ឋាភិបាលវិទ្យាស្ថានបើកទូលាយ។
៣. តើយើងអាចធ្វើអ្វីបាន ដើម្បីឱ្យមានការប្រើប្រាស់បានច្រើនជាងមុន?
នេះគឺជាសំណួរផ្ទួន ដែលអាស្រ័យលើថាតើយើងជានរណា។ ក្នុងនាមជាអ្នកប្រើប្រាស់កុំព្យូទ័របុគ្គល យើងអាចធ្វើការសម្រេចចិត្តក្នុងការប្រើកម្មវិធីកូដបើកទូលាយ។ ក្នុងនាមជាមនុស្ស ដែលពាក់ព័ន្ធនឹងជំនាញវិជ្ជាជីវៈនៅក្នុងបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង យើងមានលទ្ធភាពច្រើនក្នុងការប្រើប្រាស់ និងដើម្បីលើកកម្ពស់ប្រភពបើកទូលាយ ហើយថែមទាំងបង្កើត កម្មវិធីប្រភពកូដបើកទូលាយ ដែលត្រូវបានរៀបចំសម្រាប់កិច្ចការពិសេសដែលត្រូវបំពេញ។ ប៉ុន្តែសម្រាប់ប្រភេទមនុស្សទាំងពីរ មានគោលការណ៍ណែនាំដូចគ្នា ដែលបានចែងនៅក្នុងផែនការមេសម្រាប់ បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងរបស់ក្រសួងអប់រំយុវជន និងកីឡា។ គោលការណ៍ណែនាំទាំងនេះត្រូវបានបង្រៀនដល់សិស្សទូទៅ និងជាពិសេសចំពោះសិស្សដែលស្ថិតក្នុងការបណ្តុះបណ្តាលបង្គោល - តាមរយៈការអប់រំ សម្រាប់ កម្មវិធីប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ - សម្រាប់ប្រទេសកម្ពុជា។ តើអ្វីៗទាំងអស់នេះ “សម្រាប់ភាពល្អប្រសើរ” បានយ៉ាងណា?
១. កម្មវិធីកូដបើកទូលាយ អាចជួយសន្សំរាប់លានដុល្លារអាមេរិកសម្រាប់ប្រទេសកម្ពុជា - ប្រៀបធៀប Kerala!
២. ផ្តល់នូវឧបករណ៍សំខាន់ៗ សម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា៖ ដោយបង្កើតបរិយាកាស អនុវត្តប្រើការច្នៃប្រឌិត ការវិភាគដែលឈានដល់ការអភិវឌ្ឍផលិតផលជាក់ស្តែង ជួយដោះស្រាយបញ្ហានាពេលអនាគត នៃសង្គមឧស្សាហកម្ម ដែលកំពុងផ្លាស់ប្តូររបស់យើង។
៣. ផ្តល់ឱកាសក្នុងការអនុវត្តគំនិតច្នៃប្រឌិត ក្រៅពីអាស៊ីធី និងបច្ចេកវិទ្យា។
យើងទាំងអស់នឹងទទួលបាននូវអ្វីទាំងអស់នៅថ្ងៃបន្តបន្ទាប់នៃសប្តាហ៍នេះ។ សូមឱ្យអ្នកទាំងអស់ទទួលបាននូវលទ្ធផលល្អ ហើយមានការបង្កើតទំនាក់ទំនងថ្មីៗជាច្រើន។