សុន្ទរកថា​​របស់​​ លោក​​ ម៉ុ​ក​ ខេមរា​ ប្រធាន​នាយកដ្ឋាន​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និ​ច​​ និង​ជា​តំណាង​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

 

 

 

 

សុន្ទរកថា​ដោយ​ លោក​​ ម៉ុ​ក​ ខេមរា​ ប្រធាន​នាយកដ្ឋាន​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និ​ច​ ​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍
​អំឡុង​ពិធី​ប្រកាស​បើក​
កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ លើក​ទី​មួយ​ ឆ្នាំ​ ២០១៨
នៅ​សណ្ឋាគារ​សុខា​សៀមរាប​ ថ្ងៃ​ទី​ ១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៨

អរុណសួស្តី!

  • លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ
  • ​លោក​ Norbert​ Klein​ ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ
  • អ្នកស្រី​ Pyrou​ Chung​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គម្រោង​កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍ​ (ODI)​ របស់​អង្គការ​វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​ប​ញ្ចឹ​ម​ (EWMI)
  • អ្នកស្រី​ Puangchomphu​ Rammuang​ អ្នកគ្រប់គ្រង​ផ្នែក​កៀរគរ​ធនធាន​នៃ​ អង្គការ​ Thai​ Fund​ Foundation
  • ព្រមទាំង​អ្នកចូលរួម​នៅ​ក្ន​ង​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ខែ​ម​ឆ្នាំ​២០១៨ ​នេះ​ទាំងអស់​

ភ្ញៀវ​កិត្តិយស​ លោក​ លោកស្រី​ អ្នកនាង កញ្ញា

តាងនាមអោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ ដែល​បាន​មក​ចូលរួម​ជាមួយ​អ្នក​ទាំងអស់​គ្នា​ នា​ថ្ងៃនេះ​នៅ​ក្នុង​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​ លើក​ទី​១​ នៅ​ប្រទេស​កម្ពុជា​។​ ជាបឋម​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USIAD)​ គម្រោង​ Development​ Innovations​ និង​អង្គការ​វិទ្យា​ស្ថាន​​គ្រប់គ្រង​បូព៌ា​ប​ញ្ចឹ​ម​ ដែល​បាន​រៀបចំ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​។​ កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​ ផ្តោត​សំខាន់​លើ​ប្រធានបទ​ចំនួន​ ៤៖​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​,​ កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​សម្រាប់​ភាពល្អ​ប្រសើរ​,​ ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​ គំនិត​ច្នៃប្រឌិត​សម្រាប់​សង្គម​។​

ភ្ញៀវ​កិត្តិយស​ លោក​ លោកស្រី​ អ្នកនាង កញ្ញា

អនុញ្ញាត​ឱ្យ​ខ្ញុំ​ចាប់ផ្តើម​ជាមួយ​ប្រយោគ​យ៉ាង​ខ្លី​មួយ​៖​ បច្ចេកវិទ្យា​ជួយ​យើង​អោយ​សម្រេច​បាន​នូវ​អនាគត​ប្រសើរ​ជាង​មុន​។​ បច្ចេកវិទ្យា​ផ្តល់​លទ្ធភាព​អោយ​យើង​ទទួល​បានការ​អប់រំ​ លើក​ស្ទួយ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ផ្សា​ភ្ជាប់​មនុស្ស​ទូ​ទាំង​ពិភពលោក​ និង​បង្កើត​ឱ្យ​មាន​សេវាកម្ម​សំខាន់ៗ​។​ មាន​ភស្តុ​តាង​ជា​ច្រើន​នៃ​ការ​ផ្សា​ភ្ជាប់​គ្នា​រវាង​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ការ​រីក​ចម្រើន​ផ្នែក​សង្គម​ និង​សេដ្ឋកិច្ច​។​ បច្ចេកវិទ្យា​ក៏​ដើរតួ​យ៉ាង​សំខាន់​ ជា​អ្នក​ធ្វើ​ឱ្យ​មាន​ភាព​ស្មើគ្នា​ នៅ​ទូ​ទាំង​ពិភពលោក​ផង​ដែរ​។​ ប្រព័ន្ធ​អ៊ីនធឺណិត​ពង្រឹង​ភាព​អង់អាច​ដល់​ប្រជាជន​ នៅ​គ្រប់​ជ្រុង​នៃ​ពិភពលោក​ ទាំង​ក្មេង​ និង​ចាស់​ អ្នកមាន​ និង​អ្នកក្រ​។​

​វេទិកា​នយោបាយ​របស់​រាជរដ្ឋាភិបាល​នៃ​នីតិកាល​ទី​៦​ នៃ​រដ្ឋសភា​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ ផ្តោត​លើ​ “​របៀបវារៈ​គោលនយោបាយ​សេដ្ឋកិច្ច​សង្គម​”​ ជាមួយនឹង​គោលដៅ​សម្រាប់​កំណើនសេដ្ឋកិច្ច​ ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​ ដោយ​ការ​ពង្រីក​វិសាលភាព​ និង​ការ​ផ្លាស់​ប្តូរ​របស់​ភាគី​នៃ​ចតុកោណ​យុទ្ធសាស្ត្រ​ចំនួន​បួន​ ដែល​មាន​គោលនយោបាយ​ និង​យន្តការ​អនុវត្ដ​ដែល​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ ដែល​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ទាញ​យក​អត្ថប្រយោជន៍​ពេញលេញ​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ និង​ឌី​ជី​ថ​ល​ ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ ទី​៤​។​ ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នៅ​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០​ នឹង​នាំ​មក​នូវ​ការ​បង្កើត​ប្រភេទ​ការងារ​ថ្មី​ និង​អាជីវកម្ម​។​ សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នឹង​ផ្តល់​ឱកាស​ដ៏​ល្អ​ សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការ​កែ​លម្អ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​ ដោយសារ​តែ​អត្រា​នៃ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ និង​ប្រព័ន្ធ​អ៊ីនធឺណិត​។​

ភ្ញៀវ​កិត្តិយស​ លោក​ លោកស្រី​ អ្នកនាង កញ្ញា

ពេល​នេះ​ ខ្ញុំ​សូម​លើកយក​វិធានការ​សន្តិសុខ​ ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ម្ដង​។​ ដើម្បី​ការពារ​សុវត្ថិភាព​នៃ​ការ​រីក​ចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​ ៤.០​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត​សំខាន់​ទៅ​នឹង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ យើង​បាន​បង្កើត​វិធានការ​នៃ​អភិបាលកិច្ច​ និង​ការ​គ្រប់គ្រង​ហានិភ័យ​ ដើម្បី​ធានា​ថា ​ការ​គ្រប់គ្រង​សុវត្ថិភាព​ព័ត៌មានវិទ្យា​របស់​យើង​ គឺ​ស្មើគ្នា​ជាមួយនឹង​ស្តង់ដារ​។​ ដើម្បី​ធានា​ថា​នាយកដ្ឋាន​របស់​រាជរដ្ឋាភិបាល​បាន​ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ យើង​បាន​បង្កើត​នូវ​ “​គោលការណ៍​ណែនាំ​ស្តី​ពី ​សន្តិសុខ​ព័ត៌មានវិទ្យា​របស់​រដ្ឋាភិបាល​”​ សម្រាប់​ការ​អនុលោម​របស់​នាយកដ្ឋាន​នានា​។​ គោលការណ៍​ណែនាំ​នេះ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ទៀងទាត់​ ដោយ​អនុម័ត​យក​ស្តង់ដារ​ និង​ការ​អនុវត្ត​ល្អ​បំផុត​របស់​ឧស្សាហកម្ម​។​

ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ព័ត៌មាន​សន្តិសុខ​ក្នុង​ចំណោម​បុគ្គលិក​ គឺ​មាន​សារៈសំខាន់​ក្នុង​ការ​លើកកម្ពស់​កម្រិត​ព័ត៌មាន​សន្តិសុខ​ជា​រួម​ នៅ​ក្នុង​រាជរដ្ឋាភិបាល​។​ មន្ត្រី​បច្ចេកទេស​ និង​បុគ្គលិក​របស់​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ បាន​នឹង​កំពុង​បង្កើន​ការ​យល់​ដឹង​អំពី​សន្តិសុខ​ វគ្គ​បណ្តុះបណ្តាល​ និង​កម្មវិធី​អប់រំ​ ដើម្បី​បង្កើន​ការ​យល់​ដឹង​ និង​ចំណេះដឹង​របស់​បុគ្គលិក​ និង​ពង្រឹង​ការ​អនុវត្ត​ល្អ​ ដើម្បី​ការពារ​ទិន្នន័យ​តាម​ចំណាត់ថ្នាក់​ និង​ទិន្នន័យ​ផ្ទាល់ខ្លួន​។​ ចំពោះ​ការ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​វិញ​ នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​បាន​បង្កើត​ក្រុម​ឆាត​ Telegram,​ InfoSec-ISAC​ កម្ពុជា​ និង​មជ្ឈមណ្ឌល​ព័ត៌មាន​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដើម្បី​ផ្ដល់​នូវ​គន្លឹះ​ចុង​ក្រោយ​បំផុត​ ការ​ណែនាំ​ជាក់ស្ដែង​ និង​គោលការណ៍​ណែនាំ​ស្ដី​ពី ​ការ​ការពារ​ប្រឆាំង​នឹង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ យើង​ក៏​បាន​ប្រើប្រាស់​បណ្តាញ​ផ្សព្វផ្សាយ​ខុសៗ​គ្នា​ជា​ច្រើន​ដូច​ជា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ការ​ចាក់​ផ្សាយ​តាម​វិទ្យុ​ ផ្ទាំង​រូបភាព​ និង​ខិតប័ណ្ណ​ជាដើម​ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ទស្សនិកជន​។​ លើស​ពី​នេះ​ទៀត​ យើង​បាន​រៀបចំ​សិក្ខាសាលា​សាធារណៈ​ និង​វេទិកា​សម្រាប់​វិស័យ​ផ្សេងៗ​គ្នា​នៃ​សង្គម​ ដើម្បី​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​យល់​ដឹង​ជា​រួម​ ក្នុង​ការ​ការពារ​ប្រព័ន្ធ​កុំព្យូទ័រ​ និង​ព័ត៌មាន​របស់​ពួក​គេ​។​

ភ្ញៀវ​កិត្តិយស​ លោក​ លោកស្រី​ អ្នកនាង កញ្ញា

​រូបភាព​នៃ​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មានការ​ផ្លាស់​ប្តូរ​ជា​បន្តបន្ទាប់​។​ វា​វិ​វត្ត​កាន់តែ​ច្រើន​ឡើង​ និង​កាន់តែ​ស្មុគស្មាញ​។​ ដូចនេះ​ព័ត៌មាន​អំពី​ការ​គំរាមកំហែង​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ការពារ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ការិយាល័យ​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ សម្រាប់​សម្រប​សម្រួលការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​រដ្ឋាភិបាល​។​ លើស​ពី​នេះ​ទៅ​ទៀត ​ក្រុម​នេះ​រក្សា​ទំនាក់ទំនង​យ៉ាង​​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (CERTs)​ នៅ​ថ្នាក់​តំបន់​ផង​ដែរ​ ដើម្បី​សម្រួល​ដល់​ការ​ចែករំលែក​ព័ត៌មាន​ទាន់​ពេលវេលា​។​ ជា​ពិសេស​ ការ​ចែករំលែក​ព័ត៌មាន​អំពី​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាមួយ​ភាគី​ក្នុង​ និង​ក្រៅប្រទេស​ ក៏​ដូច​ជា​ការ​អនុម័ត​នូវ​បច្ចេកវិទ្យា​សន្ដិសុខ​ដែល​កំពុង​រីក​ចម្រើន​ គឺ​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ទាន់​ពេលវេលា​ នូវ​ការ​គំរាមកំហែង​ និង​ទប់ស្កាត់​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

ភ្ញៀវ​កិត្តិយស​ លោក​ លោកស្រី​ អ្នកនាង កញ្ញា

សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត គឺជា​បញ្ហា​នៅ​គ្រប់​កម្រិត​ទាំងអស់​៖​ ថ្នាក់​សកល​ ថ្នាក់​តំបន់​ រដ្ឋាភិបាល​ អង្គការ​ និង​បុគ្គល​។​ ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គ្មាន​ព្រំដែន​ និង​តែងតែមាន​កា​រវិ​វ​ឌ្ឍ​។​ ដើម្បី​រក្សា​ជំហរ​ក្នុង​កន្លែង​ដែល​មាន​លក្ខខណ្ឌ​ល្អ​ ក្នុង​ការ​ប្រឆាំង​តប​នឹង​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ យើង​ត្រូវ​បង្កើត​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ស្ថាប័ន​ និង​អង្គការ​ដែល​មាន​វិជ្ជាជីវៈ​ បន្ត​តាមដាន​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​មានកា​រវិ​វ​ឌ្ឍ​ឥត​ឈប់​ឈរ​ ហើយ​ស្វែងរក​វិធានការ​បង្ការ​ និង​ទប់ស្កាត់​ដែល​អាច​ធ្វើ​ទៅ​បាន​។​

កម្មវិធីប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ៖ អ្នក​គប្បី​ចំណាយ​ប្រាក់​លើ​បេស​កម្ម​សង្គម​ជា​ជាង​ការ​ចំណាយ​ប្រាក់​ទៅ​លើ​កម្មវិធី​ (Software)​។​ កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​ គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ទាំងអស់​គ្នា​។​ “​ការ​បើក​ទូលាយ​”​ សំដៅលើ​ការ​ជម្រុញ​កិច្ចសហការ​ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ សម្រាប់​ដោះស្រាយ​បញ្ហា​ពិភពលោក​។​ វិធីសាស្ត្រ​ដែល​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ និង​បុគ្គល​អាច​ប្រើ​កម្មវិធី​ប្រភព​កូដ​ទូលាយ​ និង​ឥត​គិតថ្លៃ​ដោយ​របៀប​ណា​នោះ​ នឹង​ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុង​កម្មវិធី​នេះ​។​

គំនិតច្នៃប្រឌិតសម្រាប់សង្គម៖ មជ្ឈដ្ឋាន​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ និង​អ្នកបច្ចេកទេស​ ផ្តោត​ទៅ​លើ​គំនិត​ និង​ដំណោះស្រាយ​នានា​សម្រាប់​ជា​ប្រយោជន៍​សង្គម​។​ ដោយ​មានការ​គាំទ្រ​ពី​សំណាក់​អ្នកសម្របសម្រួល​ អ្នកចូលរួម​នឹង​សហការ​ និង​រៀនសូត្រ​អំពី​របៀប​បង្កើត​ ជួយ​សម្រេច​ ព្រមទាំង​អនុវត្ត​ឱ្យ​ចេញ​ជា​រូបរាង​នូវ​ដំណោះស្រាយ​ដ៏​ថ្មីស្រឡាង ​និង​ល្អ​ប្រសើរ​ ស្រប​តាម​តម្រូវការ​ និង​បញ្ហា​ជាក់ស្តែង​នៅ​ក្នុង​សង្គម​។​ តើ​អ្នក​ចង់​បង្កើត​កម្មវិធី​បច្ចេកវិទ្យា​ថ្មី​មួយ​សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គម​ទេ​?​ គំនិត​ច្នៃប្រឌិត​សម្រាប់​សង្គម​នឹង​ផ្តល់​ការ​ណែនាំ​ដល់​អ្នក​អំពី​ដំណើរការ​របស់​អាជីវកម្ម​សង្គម​ វិធីសាស្ត្រ​ក្នុង​ការ​ផ្តួចផ្តើម​អាជីវកម្ម​ថ្មី​ ការ​ជ្រើសរើស​ឧបករណ៍​ និង​បង្កើត​ដំណោះស្រាយ​ថ្មីៗ​សម្រាប់​វិស័យ​សុខាភិបាល​ អប់រំ​ កសិកម្ម​ រួម​ទាំង​វិស័យ​ផ្សេងៗ​ទៀត​។​

ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ប្រធានបទ​នេះ​ នឹង​មិន​ធ្វើ​ឱ្យ​អ្នក​ក្លាយទៅជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ទិន្នន័យ​នោះ​ទេ​។​ តើ​ក្រុម​អ្នក​ទិន្នន័យ​បើក​ទូលាយ​និង​អ្នក​រចនា​អាច​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការ​អភិវឌ្ឍ​បាន​ដោយ​របៀប​ណា​?​ ប្រធានបទ​នេះ​ ផ្តោត​លើ​ ការ​តាមដាន​ និង​វាស់វែង​ វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​សង្គម​។​ តើ​អ្នក​អាច​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ ដើម្បី​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​ យ៉ាងដូចម្តេច​?​ ការ​បង្រៀន​ដែល​មានការ​ណែនាំ​ផ្ទាល់​ និង​បង្ហាញ​ពី​ឧបករណ៍​ផ្សេងៗ​នឹង​ជួយ​អ្នក​ស្វែង​យល់​ និង​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ ដើម្បី​ពង្រឹង​គម្រោង​អភិវឌ្ឍន៍​នានា​។​

ភ្ញៀវ​កិត្តិយស​ លោក​ លោកស្រី​ អ្នកនាង កញ្ញា

  • តើ​អ្វី​ដែល​យើង​គួរតែ​រក្សា​ “​មក​ជាមួយ​គ្នា​ និង​ធ្វើការ​ជាមួយ​គ្នា​”?
  • ចែករំលែក​ផែនការ​យុទ្ធសាស្ត្រ​​អេ​ឡិ​ក​ត្រូ​និ​ច​រ​បស់​ប្រទេស​កម្ពុជា​ ឆ្នាំ​២០២៣​ ចក្ខុវិស័យ​ ផែនការ​យុទ្ធសាស្ត្រ​ ក្របខ័ណ្ឌ​រាជរដ្ឋាភិបាល​​អេ​ឡិ​ក​ត្រូ​និ​ច​​ និង​សមាស​ភាគ​នីមួយៗ​ ដែល​ជា​គំរូ​នៃ​ការ​អនុវត្ត​ក្របខ័ណ្ឌ​រាជរដ្ឋាភិបាល​​អេ​ឡិ​ក​ត្រូ​និ​ច​​ និង​សមាស​ភាគ​ និង​អនុ​សមាស​ភាគ​នៃ​ក្របខ័ណ្ឌ​រាជរដ្ឋាភិបាល​​អេ​ឡិ​ក​ត្រូ​និ​ច​​ គំនិត​ផ្ដួចផ្ដើម​នៃ​សហគ្រាស​ស្ថាបត្យកម្ម​ និង​គំនិត​ផ្តួចផ្តើម​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្នាក់​ជាតិ​។​
  • ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​សហការ​រួម​គ្នា​ ក្នុង​ការ​បង្កើត​គោលនយោបាយ​រាជរដ្ឋាភិបាល​​អេ​ឡិ​ក​ត្រូ​និ​ច​​សម្រាប់​ប្រទេស​កម្ពុជា​ រួម​ទាំង​ក្របខ័ណ្ឌ​រាជរដ្ឋាភិបាល​​អេ​ឡិ​ក​ត្រូ​និ​ច​ និង​ក្របខ័ណ្ឌ​អភិបាលកិច្ច​នៃ​ទិន្នន័យ​។​

ឆ្លៀតឱកាស​នេះ​ដែរ​ ខ្ញុំ​សូម​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​ “​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​ លើក​ទី​១​ នៅ​ប្រទេស​កម្ពុជា​”​ នេះ​។​ អ្នកជំនាញ​របស់​យើង​នឹង​ចែករំលែក​នូវ​បទ​ពិសោធន៍​របស់​ពួក​គាត់​ និង​ការ​អនុវត្ត​ល្អ​បំផុត​ ជូន​ដល់​អ្នកចូលរួម​ ដែល​មក​ពី​ស្ថាប័ន​ និង​សាកលវិទ្យាល័យ​នានា​។​

​ខ្ញុំ​សូម​ជូនពរ​អោយ​អ្នក​ទាំងអស់​គ្នា​ទទួល​បាន​ជោគជ័យ​ ហើយ​ជូនពរ​ឱ្យ​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​ លើក​ទី​១​ នេះ​ដំណើរការ​ល្អ​ និង​ប្រកបដោយ​ផ្លែផ្កា​។​

ខ្ញុំ​សូម​ប្រកាស​ថា​ “​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨“​ លើក​ទី​១​នេះ​ បាន​ចាប់ផ្ដើម​ហើយ​ ហើយ​សូម​ជូនពរ​ឱ្យ​ភ្ញៀវ​កិត្តិយស​ មិត្តភក្តិ​ សិស្ស​ និង​មិត្ត​រួមការ​ងារ​ ស្នាក់​នៅ​ប្រកបដោយ​ក្ដី​រីករាយ​ក្នុង​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទអង្គរវត្ត​។​

សូម​អរគុណ​!

លោក​​ ម៉ុ​ក​ ខេមរា​ ប្រធាន​នាយកដ្ឋាន​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និ​ច​ ​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ កំពុងថ្លែងសុន្ទ​រក​ថា​ប្រកាសបើកកម្មវិធី។