លោកស្រីបណ្ឌិត Delislava HILLMAN គឺជា visiting fellow នៅសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ដ្រនយោបាយទីក្រុងឡុងដ៍។ ជាគ្រូឧទ្ទេសនៅ Goldsmiths នៃសាកលវិទ្យាល័យទីក្រុងឡុងដ៍ និងជាដៃគូសហការនៅ Etoile ដែលជាកន្លែងដែលលោកស្រីបណ្ឌិតបានបង្កើត និងដឹកនាំគម្រោងនៅក្នុងអង្គការទិន្នន័យអប់រំអំពីការការពារឌីជីថល (EDDS) ផងដែរ។ គំនិតផ្ដួចផ្ដើមនេះ ធ្វើការស្រាវជ្រាវ និងវាយតម្លៃកម្មវិធីបច្ចេកវិទ្យាអប់រំទៅតាមស្ដង់ដារច្បាប់ សុវត្ថិភាព សីលធម៌ និងភាពងាយស្រួល។ ហើយក្នុងនោះ លោកស្រីបណ្ឌិត ក៏បានធ្វើការនៅលើចំនុចប្រសព្វនៃគោលនយោបាយការអប់រំ បច្ចេកវិទ្យាឌីជីថល សិទ្ធិកុមារ និងសុខុមាលភាពដោយធ្វើការផ្ដល់ប្រឹក្សាដល់អាជ្ញាធរជាតិ និងអង្គការអន្តរជាតិ រួមទាំងអង្គការយូណេស្កូ សហភាពអឺរ៉ុប និងនាយកដ្ឋានអប់រំចក្រភពអង្គគ្លេសជាដើម ការងាររបស់លោកស្រីបណ្ឌិត ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងទិន្នានុប្បវត្តិ និងប្រព័ន្ធផ្សព្វផ្សាយទូទៅ។ ក្នុងនោះ លោកស្រីបណ្ឌិតបានធ្វើបទបង្ហាញនៅក្នុងសន្និសីទជាច្រើន និងទីកន្លែងផ្សេងៗ រួមមានសហភាពទូរគមនាគមន៍អន្តរជាតិ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតរបស់អង្គការសហប្រជាជាតិ អង្គការ
លោក ជា លីនណា គឺជាអ្នកជំនាញបច្ចេកទេសសន្តិសុខសាយប័រមួយរូប នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោក ជាអ្នកជំនាញបច្ចេកទេសសន្ដិសុខសាយប័រ ដែលមានបទពិសោធន៍ជា ៨ឆ្នាំ នៅក្នុងការការពារនៅលើប្រព័នអនឡាញ និងការគ្រប់គ្រង រួមបញ្ចូលទាំងការការពារប្រព័ន្ធនៅក្នុងធនាគារធំៗនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ លោកកំពុងបំពេញការនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយប្រើប្រាស់ជំនាញក្នុងការគ្រប់គ្រងការគំរាមកំហែង ការកាត់បន្ថយហានិភ័យ និងការពារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
លោក គឺជានាយការិយាល័យនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ លោកមានបទពិសោធន៍ធ្វើការនៅក្នុងការអនុវត្តច្បាប់ច្រើនជាង ១០ ឆ្នាំ ជាពិសេសនៅក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ លោកក៏បានចូលរួមព្រឹត្តិការណ៍ផ្សេងៗក្នុងនាមជាវាគ្មិន និងអ្នកពិភាក្សាលើប្រធានបទទាក់ទងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការផ្សព្វផ្សាយអំពីសុវត្ថិភាពអ៊ីនធឺណិត។
Air Vice Marshall (AYM) Amorn Chomchoey បានបញ្ចប់ការសិក្សាពី Royal Thai Air Force Academy។ AYM មានប្រវត្តិការសិក្សាផ្នែកវិទ្យាសាស្ដ្រកំុព្យូទ័រមកពី United States Air Force Academy និងបច្ចេកវិទ្យាព័ត៌មាន មកពី Kasetsart University។ AYM ក៏ទទួលបានវិញ្ញាបនបត្រជាច្រើនដូចជា CISSP, CEH, CHFI, IRCA, MCSA, MCSE, និង MCT ក្នុងចំណោមវិញ្ញាបនបត្រផ្សេងទៀត។ AYM មានចំណាប់អារម្មណ៍ខ្ពស់ទៅលើបញ្ញាសប្បនិម្មិត (AI) នៅក្នុង Cybersecurity, Cloud Security, Human
ពាង រតនា គឺជាអ្នកជំនាញ Business Intelligence (BI) មួយរូប ដែលមានបទពិសោធន៍ទាក់ទងនឹងវិទ្យាសាស្ដ្រនៅក្នុងគណិតវិទ្យា និងសហគ្រិនភាព។ លោកមានបទពិសោធន៍ជាង១០ឆ្នាំ នៅក្នុងការវិភាគទិន្នន័យ និង ៥ឆ្នាំ នៅក្នុងការសិក្សាស្រាវជ្រាវផ្នែកទីផ្សារ។ លោក ពាង រតនា ជាអ្នកបង្កើត STEM Club Cambodia មួយរូបនៅឆ្នាំ២០១៥។ មុនពេលចូលនៅក្នុងក្លឹបនេះ លោកគឺជាទីប្រឹក្សា និងអ្នកស្រាវជ្រាវមួយរូបនៅប្រទេសកម្ពុជា។ ក្នុងចំណោមភាពជោគជ័យរបស់លោកជាច្រើន លោកបានផលិតការស្រាវជ្រាវទៅលើវិទ្យាសាស្ដរទិន្នន័យ Natural Language Processing (NLP) នៅក្នុងប្រទេស និងសាកលលោក។ លោកក៏បានបោះពុម្ភសៀវភៅស្ដីពីវិទ្យាសាស្ដ្រទិន្នន័យផងដែរ។ លោក ពាង រតនា បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និងវិទ្យាស្ថានជាច្រើននៅប្រទេសកម្ពុជា និងសកលលោក រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ Institute
លោក John Weeks ជាអ្នកត្រួសត្រាយបង្កើតឱ្យមានគេហទំព័រដំបូងបង្អស់នៅប្រទេសកម្ពុជា និងបណ្ដុះនូវការចូលចិត្តរបស់លោកទៅលើផ្នែកព័ត៌មានវិទ្យាឱ្យក្លាយទៅជាអ្នកប្រឹក្សាទៅលើការបង្កើតគេហទំព័រ។ តាំងពីនោះមក លោកបានជួយបង្កើតគេហទំព័រដំបូងរបស់អូឌីស៊ីក្នុងឆ្នាំ២០១១។ លោក Weeks ក៏បានបង្កើតបណ្ដាញ ICT4D Cambodia និងតែងតែជួយអូឌីស៊ីនៅក្នុងការស្វែងរកថវិកា និងការអភិវឌ្ឍន៍សមត្ថភាព។
បច្ចុប្បន្ន លោក ម៉េងហេង គឺជាអ្នករាយការណ៍ព័ត៌មានជាន់ខ្ពស់មួយរូបនៅគិរីផូស។ លោកតែងតែរាយការណ៍ព័ត៌មានទាក់ទងនឹងអាជីវកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដោយសារមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) លោកបានសិក្សាទៅលើបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសារព័ត៌មាន ព្រមទាំងការអនុវត្តក្រមសីលធម៌របស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះផងដែរ។
លោក គឺជាអ្នកប្រឹក្សាផ្នែកសន្ដិសុខឌីជីថលមួយរូប ដែលកំពុងធ្វើការផ្ដោតជាសំខាន់ទៅលើភាពប្រសព្វគ្នារវាងបច្ចេកវិទ្យា និងសង្គម។ លោកមានចំណាប់អារម្មណ៍ទៅលើផ្នែកជាច្រើន ដូចជាឯកជនភាពទិន្នន័យ និងសុវត្ថិភាព គណនេយ្យភាព និងតម្លាភាពនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងសុវត្ថិភាពឌីជីថល។
លោកស្រី អូមួយ បានចូលរួមនៅក្នុងកិច្ចការបរិវត្តកម្មឌីជីថល ការអប់រំ ការពង្រឹងសិទ្ធិអំណាច និងសហគមន៍ប្រហែលជា ១៣ឆ្នាំ កន្លងមកហើយ។ លោកស្រី ជាអ្នកតស៊ូមតិ និងត្រួសត្រាយផ្លូវសម្រាប់ស្ដ្រី និងក្មេងស្រីនៅក្នុងការអប់រំបច្ចេកវិទ្យាឌីជីថល ហើយលោកស្រីបានចូលរួមយ៉ាងសកម្មនៅក្នុងការបង្កើតនូវគំនិតផ្ដួចផ្ដើមនៅក្នុងវិស័យនេះ។ លោកស្រី អូមួយ បានបង្កើតប្រព័ន្ធអេកូដែលផ្ដល់ជាសំខាន់ទៅបរិវត្តកម្មឌីជីថល ការច្នៃប្រឌិត ការអប់រំ និងការចូលរួមនៅក្នុងសហគមន៍។ លោកស្រីកំពុងតែជំរុញឱ្យមានការវិវត្តផ្នែកបច្ចេកវិទ្យាឱ្យបានជឿនលឿន និងជំរុញឱ្យមានការច្នៃប្រឌិត។ លោកស្រី អូមួយ មានអនុបណ្ឌិតផ្នែកវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា (Software Engineering) និងទទួលបានវិញ្ញាបនបត្រពី ASIA Leadership មកពីប្រទេសជប៉ុន និងការច្នៃប្រឌិតនៅក្នុងអាជីវកម្មនៅសហរដ្ឋអាមេរិក។ លោកស្រី ក៏មានឱកាសក្លាយជាផ្នែកមួយនៃ IVLP, U.S Prestige Leadership នៅក្នុងឆ្នាំ២០១៩ ដែលផ្ដោតទៅលើសហគ្រិនភាព គឺជាម៉ាស៊ីននៃការរីកចម្រើន និងនិរន្តរភាព។