
Adriano Amaral
Adriano Amaral

Adriano Amaral
Adriano បញ្ចប់ថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មអេឡិចត្រូនិក ហើយលោកបានចាប់ផ្ដើមធ្វើការក្នុងវិស័យទិន្នន័យបើកទូលាយចាប់តាំងពីឆ្នាំ២០១០មក។ លោកគឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកម្មវិធីនិងផលិតផល នៅ Derilinx ដែលមានទីតាំងនៅប្រទេសអៀរឡង់។

Andrew Coccoli
Andrew Coccoli

Andrew Coccoli
Andrew Coccoli គឺជាអ្នកហាត់ការផ្នែកស្រាវជ្រាវផ្នែកច្បាប់នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកសិក្សាច្បាប់នៅ William & Mary Law School ដែលលោកកំពុងបន្តការប្រមូលផ្តុំនៅក្នុងច្បាប់បរិស្ថាន និងច្បាប់អន្តរជាតិ ហើយរំពឹងថានឹងបញ្ចប់ការសិក្សានៅនិទាឃរដូវឆ្នាំ ២០២៣ ជាមួយនឹងការស្រាវជ្រាវថ្មីៗរួមមានរបៀបវារៈនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វជិតផុតពូជ។

ចាន់ថងន៍ បូរ៉ាមី
ចាន់ថងន៍ បូរ៉ាមី

ចាន់ថងន៍ បូរ៉ាមី
ចាន់ថងន៍ បូរ៉ាមី បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មក្នុងឆ្នាំ២០០៥ ហើយទទួលបានអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រព័ត៌មានភូមិសាស្ត្រក្នុងឆ្នាំ២០១១។ លោកមានបទពិសោធន៍ការងារយ៉ាងទូលំទូលាយក្នុងការរចនា ការអភិវឌ្ឍន៍ និងការគ្រប់គ្រងកម្មវិធីកុំព្យូទ័រ។ ក្នុងអំឡុងពេលការងាររបស់គាត់ជាវិស្វករកម្មវិធីកុំព្យូទ័រ លោកមានឱកាសធ្វើការ ដូចជា ហិរញ្ញវត្ថុ ទូរគមនាគមន៍ សំណង់ អាកាសចរណ៍ ។ល។ លោកសម្រេចបានអាជីពរបស់គាត់ពីការជាអ្នកបង្កើតកម្មវិធីកុំព្យូទ័រទៅជាស្ថាបត្យករដំណោះស្រាយកម្មវិធីកុំព្យូទ័រ។ លើសពីនេះ លោកទទួលបានជំនាញបន្ថែមទៀតនៅក្នុងប្រព័ន្ធព័ត៌មានភូមិសាស្រ្ត បន្ទាប់ពីបន្តការសិក្សាថ្នាក់អនុបណ្ឌិតរបស់លោក ដែលរួមមាន ការប្រមូលទិន្នន័យភូមិសាស្រ្ត ការរចនាទិន្នន័យមេសម្រាប់ទិន្នន័យភូមិសាស្រ្ត និងការធ្វើទស្សនីយកម្មទិន្នន័យភូមិសាស្រ្ត។ ក្រៅពីបទពិសោធន៍អាជីព លោកយកការជ្រមុជទឹក និងធ្វើស្រែចំការជាចំណូលចិត្តរបស់លោក។ លោកចូលចិត្តចំណាយពេលទំនេរលើការសម្អាតសមុទ្រ និងដាំដើមឈើបន្ថែមទៀត។

ចាន់ទី ពិសាល
ចាន់ទី ពិសាល

ចាន់ទី ពិសាល
លោក ចាន់ទី ពិសាលគឺជានាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឌីជីថលនិងនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ លោកក៏ជានាយករងនៃមជ្ឈមណ្ឌលអាយស៊ីធីអាស៊ាន នៃ ASEAN Digital Sectoral Body (ADGMIN/ADGSOM)។ លោកធ្លាប់ធ្វើជាមន្ត្រីកិច្ចសហប្រតិបត្តការអន្តរជាតិទទួលបន្ទុកអាស៊ាន កិច្ចសហប្រតិបត្តការតំបន់មេគង្គ អង្គការពាណិជ្ជកម្មពិភពលោក និងពាណិជ្ជកម្ម នៅក្រសួងប្រៃសណីន៍និងទូរគមនាគមន៍។ លោកដើរតួនាទីសកម្មក្នុងការផ្ដល់ធាតុចូលដល់គោលនយោបាយដែលទាក់ទងនឹងវិស័យឌីជីថល ក្នុងប្រទេសកម្ពុជានិងអាស៊ាន។ លោក ចាន់ទី ពិសាល បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ ជំនាញគោលនយោបាយសេដ្ឋកិច្ចនិងការវិភាគគោលនយោបាយ ពីសាកលវិទ្យាល័យជាតិប្រទេសអូស្ត្រាលី និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនិតិសាស្ត្រអន្តរជាតិពីសាកលវិទ្យាល័យប៉ារីស៨។

ឆឹង វាសនា
ឆឹង វាសនា

ឆឹង វាសនា
លោក ឆឹង វាសនា គឺជាអ្នកប្រឹក្សាឯករាជ្យដែលធ្វើការលើផ្នេកបច្ចេកវិទ្យានិងសង្គម។ លោកចាប់អារម្មណ៍លើសន្តិសុខនិងឯកជនភាពទិន្នន័យ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនិងគណនេយ្យភាពតម្លាភាពរបស់ក្រុមហ៊ុនទាំងនោះ និងសន្តិសុខឌីជីថល។

ឆន ឆៃយុទ្ធ
ឆន ឆៃយុទ្ធ

ឆន ឆៃយុទ្ធ
ឆន ឆៃយុទ្ធ ធ្វើការជាអ្នកគ្រប់គ្រងនៃ Monitoring, Evaluation and Learning (MEL) នៅ Research Triangle Institute (RTI)។ លោកមានបទពិសោធន៍ជិត ១០ ឆ្នាំនៃការគ្រប់គ្រងទិន្នន័យ ការត្រួតពិនិត្យ និងការវាយតម្លៃក្នុងវិស័យអប់រំ។ លោកធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបញ្ចូលបច្ចេកវិទ្យាទៅក្នុងការអប់រំ និងការរៀន និងប្រើប្រាស់វិធីសាស្ត្រដែលផ្អែកលើទិន្នន័យជាលទ្ធផល ដើម្បីបង្កើនគុណភាពអប់រំ។ លោកក៏មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍន៍ឧបករណ៍ប្រមូលទិន្នន័យឌីជីថលដោយប្រើវេទិកាផ្សេងៗដូចជាកម្មវិធី Tangerine, Google Form និង Kobo Toolbox។ ខណៈដែលលោកបានគាំទ្រក្រសួងអប់រំ យុវជន និងកីឡាក្នុងការរចនា និងគ្រប់គ្រងសកម្មភាពវាយតម្លៃការអានបឋមតាមប្រព័ន្ធអេឡិចត្រូនិច ការវិភាគទិន្នន័យ និងការមើលទិន្នន័យសម្រាប់ដំណើរការប្រកបដោយប្រសិទ្ធភាព និងការតាមដានលទ្ធផល។ ក្រៅពីនេះ លោកបានធ្វើការជាអ្នកសម្របសម្រួលផ្នែកបច្ចេកវិទ្យាអប់រំ (EdTech) នៃអង្គការ KAPE ដើម្បីបង្កើតកម្មវិធីអប់រំដូចជា SmartBooks app, Trey Visay app ជាដើម។

ជី សុផាត
ជី សុផាត

ជី សុផាត
លោក ជី សុផាត គឺជាអ្នករៀបចំព្រឹត្តិការណ៍បារខែមកម្ពុជា និងជាអ្នកនិពន្ធមាតិការឌីជីថល នៅប្រទេសកម្ពុជា។ លោកមានបទពិសោធន៍ក្នុងការរបៀបចំព្រឹត្តិការណ៍ និងចូលរួមចំណែកជាមួយសហគមន៍បច្ចេកវិទ្យាជាច្រើន ក្នុងរយៈ១០ឆ្នាំកន្លងមកហើយ ។ ក្រៅពីនោះលោកបាននិពន្ធមាតិកាឌីជីថល ដើម្បីចែករំលែកបទពិសោធន៍ អក្ខរកម្មបច្ចេកវិទ្យា និងការរក្សាសុវត្ថិភាពតាមអ៊ីនធឺណិត ។

Dixon Siu
Dixon Siu

Dixon Siu
Dixon Siu គឺជាវិស្វករផ្នែកសុសវែរនៅក្រុមហ៊ុន Fujitsu Limited. គាត់គឺជាអ្នកផ្សព្វផ្សាយរបស់ Personium ដែលជាវេទិការបើកទូលាយសម្រាប់ផ្ទុកទិន្នន័យឯកជនតែមួយគត់នៅប្រទេសជប៉ុន។ បច្ចុប្បន្ន គាត់កំពុងដឹកនាំគម្រោងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៩ និងចលនា MyData ជាមួយ Fujitsu។

ឌុច សុធាវីន
ឌុច សុធាវីន

ឌុច សុធាវីន
ឌុច សុធាវីន បច្ចុប្បន្នកំពុងបម្រើការជាអ្នកសម្របសម្រួលកម្មវិធី (អភិបាលកិច្ចធនធាន និងការការពារបរិស្ថាន) ជាមួយ Heinrich Böll Stiftung ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ គាត់គឺជាអតីតបុគ្គលិកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងបានជួយកម្មវិធី អាយស៊ីធីខែម ឆ្នាំ២០១៨ ក្នុងនាមជាពិធីការនី និងបានសម្របសម្រួលកម្មវិធី Cambodia ICT Innovation Funds។ ឆ្នាំនេះ គាត់រំភើបខ្លាំងណាស់ដែលឃើញខែមកើតឡើងម្តងទៀត ហើយគាត់ក៏រីករាយដែលបានគាំទ្រខែមជាពិធីការនី។

ហាង វិសិដ្ឋ
ហាង វិសិដ្ឋ

ហាង វិសិដ្ឋ
នៅអូឌីស៊ី វិសិដ្ឋទទួលខុសត្រូវក្នុងការស្រាវជ្រាវ និងប្រមូលទិន្នន័យអំពីការវិនិយោគបរទេសពីប្រភពពហុភាសា និងធ្វើការបកប្រែ។ សម្រាប់កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២២ លោកជួយលើការបកប្រែផ្ទាល់មាត់ (ពេលបន្ទាន់) និងជាអ្នកផ្តល់សម្ភារៈប្រើប្រាស់នៅក្នុងកម្មវិធី។ ក្រៅពីនោះ លោកជាវាគ្មិនក្នុងវគ្គចែករំលែកមួយ ដែលនិយាយអំពីវិនិយោគបរទេសនៅកម្ពុជាដែលមាននៅលើគេហទំព័រថ្មីរបស់អង្គការអូឌីស៊ី។

Jean Queralt
Jean Queralt

Jean Queralt
Jean Queralt គឺជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ IO Foundation ដែលស្ថាប័នមិនរកប្រាក់ចំណេញមួយធ្វើការលើផ្នែកសិទ្ធទិន្នន័យឌីជីថល។ ដោយមានការរំខានពីបច្ចេកវិទ្យាទៅលើការរស់នៅរបស់ប្រជាពលរដ្ឋ Jean បានចាប់ឱកាសក្នុងការបង្កើត IO Foundation នៅឆ្នាំ២០១៨ ដើម្បីធ្វើការលើសិទ្ធិឌីជីថលដោយផ្នែកលើគោលគំនិតស្តង់ដារបច្ចេកទេស។

Le Nguyen
Le Nguyen

Le Nguyen
Le Nguyen គឺជាអ្នកផលិត/អ្នកកាសែតពហុប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសវៀតណាម។ គាត់បានចូលរួម BERLINALE International Film Festival 2017 ជាភ្ញៀវដែលត្រូវបានអញ្ជើញដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បន្ទាប់ពីបានឈ្នះរង្វាន់ធំសម្រាប់ The Best Talent of Hanoi International Film Festival 2016។ ភាពយន្តរបស់គាត់ត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិជាង ២០ និងព្រឹត្តិការណ៍វប្បធម៌នៅជុំវិញពិភពលោក និងត្រូវបានដាក់តាំងបង្ហាញនៅ Museum of World Culture (Gothenburg) និង Ethnographic Museum (Stockholm)។ គាត់ធ្លាប់បង្រៀនសិល្បៈ ជាសមាជិកនៃគណៈប្រតិភូ Konrad-Adenauer-Stiftung Media Asia និងជាអ្នកសារព័ត៌មានឯករាជ្យ។

Marc Pinol Rovira
Marc Pinol Rovira

Marc Pinol Rovira
បណ្ឌិត Marc Pinol Rovira គឺជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Bristol ប្រទេសអង់គ្លេស ដែលគាត់បង្រៀនថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សា។ ការសិក្សាស្រាវជ្រាវរបស់លោក ផ្ដោតសំខាន់លើលទ្ធិប្រជាធិបតេយ្យលើប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា។ បណ្ឌិត Pinol Rovira បញ្ចប់ថ្នាក់បណ្ឌិតនៅឆ្នាំ២០២១ ដែលនិក្ខេបទរបស់លោកផ្ដោតលើការស៊ើបអង្កេតលើវិធីសាស្ត្រដែលបច្ចេកវិទ្យាកំណត់រូបរាងនៃការចូលរួមក្នុងវិស័យនយោបាយក្នុងប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ២០១៣ ដល់ ២០១៧ លោកចូលរួមជាមួយស្ថាប័នសិក្សាស្រាវជ្រាវនៅកម្ពុជានិងថៃ។

ង៉ែត ម៉ូសេ
ង៉ែត ម៉ូសេ

ង៉ែត ម៉ូសេ
លោក ម៉ូសេ ធ្វើការបណ្តុះបណ្តាលផ្នែកសន្តិសុខ និងសុវត្ថិភាពឌីជីថលតាមអ៉ីធើណេតដល់យុវជនក៏ដូចជាអ្នកសារព័ត៌មានពលរដ្ឋ និងអ្នកសារព័ត៌មានអាជីព។ លោកក៏ជាសហស្ថាបនិកនៃកម្មវិធី Open Cyber Talk – ដែលជាព្រឹត្តិការណ៍មួយផ្តោតអំពីសិទិ្ធឌីជីថល។ លោកផ្តល់នូវការប្រឹក្សាយោបល់អំពីការគំរាមកំហែងតាមអ៉ីធើណេតដល់ទាំងបុគ្គល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ដើម្បីការពារការវាយប្រហារឌីជីថលកា របំពានទិន្នន័យ និងការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន។

ញឹម ថៃហេង
ញឹម ថៃហេង

ញឹម ថៃហេង
លោក ញឺម ថៃហេង គឺជាអ្នកស្រាវជ្រាវផ្នែក Internet of Things (IoT)(គំនិតមួយដែលទាក់ទងនឹងការភ្ជាប់ឧបករណ័ផ្សែងៗទៅកាន់អ៊ីនធឺណិត) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាកម្ពុជា។ លោកបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ទូរគមនាគមន៍និងខ្សែបណ្ដាញ ពីប្រទេសបារាំង។ លោកធ្លាប់ធ្វើការទាក់ទងនឹងការវិភាគទិន្នន័យ ហើយនៅឆ្នាំ២០២១ លោកធ្វើជាជំនួយការស្រាវជ្រាវក្រោមគម្រោង Design and Development on Real-time IoT Network Solution នៅ IRIT Laboratory នៅប្រទេសបារាំង។

ណុប វី
ណុប វី

ណុប វី
លោក ណុប វី គឺជានាយកប្រតិបត្តិ និងជាសហស្ថាបនិកម្នាក់របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)។ លោកធ្លាប់ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ខេមបូចា អំឡុងពេលដែលលោកធ្វើនាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឍមណ្ឌលព័ត៌មានឯករាជ្យកម្ពុជា។ ចាប់ពីឆ្នាំ២០០១មក លោក ណុប វី បានធ្វើការជាអ្នកធ្វើការងារសង្គម អ្នករាយការណ៍ព័ត៌មាន បណ្ណាធិការ និងជានិពន្ធនាយក។ លោកបានបញ្ចប់កាសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់ និងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកច្បាប់ឯកជនពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាប័ត្ររងផ្នែកសារព័ត៌មានពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អ៊ួន វិមល
អ៊ួន វិមល

អ៊ួន វិមល
អ៊ួន វិមល ជាប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ នាងជាអ្នកផ្តល់នូវយុទ្ធសាស្ត្រក្នុងការត្រួតពិនិត្យ និងការគ្រប់គ្រងសម្រាប់គម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC) និងចូលរួមក្នុងការស្រាវជ្រាវសម្រាប់បង្កើតជាមាតិកានៅលើគេហទំព័រអូឌីស៊ី ព្រមទាំងសម្របសម្រួលលើគ្រប់ផ្នែកនៃគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC)។ នាងក៏ទទួលខុសត្រូវផងដែរក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាល និងផ្តល់ការបណ្តុះបណ្តាលក្រុមគោលដៅអំពីរបៀបប្រើប្រាស់គេហទំព័រអូឌីស៊ី។

ពាង រតនា
ពាង រតនា

ពាង រតនា
ពាង រតនា បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រអំពីគណិតវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង CIMPA។ បន្ទាប់ពីបញ្ចប់ថ្នាក់អនុបណ្ឌិតនៅកម្ពុជា លោកបានបង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ លោកក៏បានចូលរៀនសាលានារដូវក្តៅនៅ NIMS ទីក្រុង Daejeon ប្រទេសកូរ៉េខាងត្បូងអំពី «Symplectic Embeddings systolic inequalities and celestial mechanics» បានចូលរួមការទូតនៃសន្និបាតវិទ្យាសាស្ត្រអាស៊ាន ដែលធ្វើឡើងនៅទីក្រុង Davao ប្រទេសហ្វីលីពីន និងបានចូលរួមកម្មវិធី Common Purpose ASEAN Young Leaders Program នៅ Singapore Institute of Technology ប្រទេសសិង្ហបុរី។ នៅឆ្នាំ ២០១៩ លោកបានបោះពុម្ពផ្សាយឯកសារស្រាវជ្រាវរបស់គាត់ស្តីពី ការអប់រំស្ទែម នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម និងស្តីពីការសិក្សាក្នុងសម័យឌីជីថលនៅ TCI/MOC Asia Conference នៅសាលា CamEd Business School ក្នុងឆ្នាំ២០២១។

Poren Chiang
Poren Chiang

Poren Chiang
Poren Chiang គឺជាអ្នកស្រាវជ្រាវផ្នែកច្បាប់ឌីជីថលនិងជាអ្នកអភិវឌ្ឍកម្មវិធីសុសវែរ នៅតៃវ៉ាន់។ របៀបវីរៈនៃការស្រាវជ្រាវរបស់គាត់ផ្ដោតសំខាន់លើរដ្ឋាភិបាលឌីជីថលនិងការបោះឆ្នោតដោយប្រើប្រាស់ប្រព័ន្ធឌីជីថល។ លោកសរសេរអត្ថបទដែលទាក់ទងនឹងការតាមដានទិន្នន័យ FLOSS Licenses ច្បាប់លើបណ្ដាញទំនាក់ទំនងសង្គម និងប្រធានបទផ្សេងៗទៀត។

Safa Ghnaim
Safa Ghnaim

Safa Ghnaim
Safa Ghnaim គឺជាអ្នកដឹកនាំគម្រោង Data Detox របស់ស្ថាប័ន Tactical Tech ដែលជាអង្គការអន្តរជាតិមួយមានទីតាំងនៅប្រទេសអាល្លឺម៉ង់ធ្វើការជាមួយប្រជាពលរដ្ឋនិងសង្គមស៊ីវិលនានាដើម្បីបង្កើតផលជាវិជ្ជមាននៃការប្រើប្រាស់បច្ចេកវិទ្យាទៅលើសង្គម។

សំអាន ម៉ារឌី
សំអាន ម៉ារឌី

សំអាន ម៉ារឌី
សំអាន ម៉ារឌី គឺជាប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ ទំនួលខុសត្រូវចំបងរបស់គាត់គឺ គ្រប់គ្រង និងពិនិត្យជារួមទៅលើគេហទំព័រ និងប្រព័ន្ធបណ្តាញរបស់អូឌីស៊ី។ គាត់ទទួលខុសត្រូវក្នុងការចូលរួម និងការពិនិត្យតាមដានលើការអភិវឌ្ឍ និងតំហែទាំគេហទំព័ររបស់អូឌីស៊ី ដោយមានកិច្ចសហការពីសំណាក់ក្រុមការងារផ្នែកនានារបស់អូឌីស៊ី។ លើសពីនេះ គាត់ក៏មានទំនួលខុសត្រូវក្នុងការផ្តល់នូវការណែនាំ និងជំនួយបច្ចេកទេស ក៏ដូចជាកំណត់ បង្ការ និងកាត់បន្ថយហានិភ័យនៃបញ្ហាបច្ចេកវិទ្យានានានៅលើប្រព័ន្ធបណ្តាញ និងការអនុវត្តគម្រោងរបស់អូឌីស៊ី។

Saowalak Jingjungvisut
Saowalak Jingjungvisut

Saowalak Jingjungvisut
Saowalak Jingjungvisut គឺជាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង និងភាពជាដៃគូនៃគម្រោងគំនិតផ្តួចផ្តើមការអភិវឌ្ឍបើកទូលាយ (ODI) និងមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការទំនាក់ទំនង ការបង្ហាញទិន្នន័យក្នុងរូបភាព និងអភិវឌ្ឍការសរសេររឿងដោយប្រើប្រាស់ទិន្នន័យសម្រាប់ផលប៉ះពាល់ និងការផ្លាស់ប្តូរសង្គម។ គាត់បានគ្រប់គ្រង និងដឹកនាំកម្មវិធីអក្ខរកម្មទិន្នន័យក្នុងតំបន់របស់ EWMI ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កម្មវិធីដែលឈ្នះពានរង្វាន់ក្រោមការគ្រប់គ្រងរបស់គាត់មានគោលដៅបណ្តុះបណ្តាលតាមវិស័យជាក់លាក់ ទាំងចំណេះដឹងផ្នែកឌីជីថល និងអក្ខរកម្មទិន្នន័យសម្រាប់អង្គការសង្គមស៊ីវិលក្នុងវិស័យព្រៃឈើ និងក្រុមជនជាតិដើមភាគតិចក្នុងប្រទេសមេគង្គក្រោម។

Somphop Krittayaworagul
Somphop Krittayaworagul

Somphop Krittayaworagul
Somphop Krittayaworagul (ហៅកាត់ថា SK) គឺជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យាថ្នាក់តំបន់ នៅ APAC របស់ FHi 360 ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក មានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ។ គាត់ធ្លាប់ធ្វើជាអ្នករៀបចំកម្មវិធី មេគង្គ អាយស៊ីធីខែម កម្មវិធីបារខែមបាងកក និងធ្លាប់ជាពិធីករក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ២០១៨។

សរ ចាន់ដារ៉ា
សរ ចាន់ដារ៉ា

សរ ចាន់ដារ៉ា
សរ ចាន់ដារ៉ា គឺជាអ្នកសម្របសម្រួលនៅ DW Akademie និងជាគ្រូបណ្តុះបណ្តាលចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសរូម៉ានី និងថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅប្រទេសប៉ូឡូញ។ លោកបានធ្វើការជាអ្នកកាសែតអស់ជាច្រើនឆ្នាំសម្រាប់ការបោះពុម្ពផ្សាយទាំងក្នុងស្រុក និងអន្តរជាតិ។ លោកបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីជំនាញជាក់លាក់ដល់យុវជននៅតំបន់ជនបទ និស្សិតសាកលវិទ្យាល័យ សង្គមស៊ីវិល ក៏ដូចជាអ្នកអប់រំនៅកម្ពុជា។

ទេពកេន វណ្ណកន
ទេពកេន វណ្ណកន

ទេពកេន វណ្ណកន
លោក ទេពកេន វណ្ណកន គឺជាអ្នកអភិវឌ្ឍគេហទំព័រ WordPress ម្នាក់នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាង៨ឆ្នាំ លោកបានបង្កើតគម្រោងគេហទំព័រសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក ក្រុមហ៊ុន ភ្នាក់ងារសារព័ត៌មាន អង្គការសង្គមស៊ីវិល និងបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ដុំទិន្នន័យដោយប្រើប្រាស់ WordPress។
លោកនឹងធ្វើជាវាគ្មិនក្រោមប្រធានបទ «សន្តិសុខសម្រាប់អ្នកប្រើប្រាស់ WordPress ដំបូង» នៅក្រោមមូលបទ សន្តិសុខឌីជីថល។

Thomas Wanhoff
Thomas Wanhoff

Thomas Wanhoff
Thomas Wanhoff គឺជាអ្នកនិពន្ធឯករាជ្យ អតីតអ្នកគ្រប់គ្រងគម្រោង អ្នកPodcast អ្នករៀបចំកម្មវិធីបារខែម និងវាគ្មិន នៅក្នុងកម្មវិធីបារខែម ចាប់តាំងពីឆ្នាំ២០០៨ ដែលខែមនេះមានវត្តមាននៅក្នុងតំបន់អាស៊ី ចាប់តាំងពីឆ្នាំ២០០៧ មក (ប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ)។ Thomas ជាជនជាតិអាឡឺម៉ង់ ដែលបច្ចុប្បន្នគាត់កំពុងរស់នៅ ក្នុងខេត្តសៀមរាប។

ធី ទ្រី
ធី ទ្រី

ធី ទ្រី
ធី ទ្រី ជានាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកបានចូលបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលតាំងពីឆ្នាំ២០១១ និងបានបន្តក្លាយខ្លួនជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ក្នុងនាមជានាយកប្រតិបត្តិ/និពន្ធនាយក លោកដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពដែលអាចទទួលបានព័ត៌មានជាសាធារណៈ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងថ្មីៗ អំពីនិន្នាការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នៅក្នុងវេទិកាអនឡាញ ដែលគេហៅថា “ទិន្នន័យបើកទូលាយ” ជាវេទិកាចងក្រងទិន្នន័យដែលមានស្រាប់ និងមិនគិតថ្លៃ ពីប្រភពសាធារណៈ។ មុនពេលចាប់ផ្តើមការងារជាមួយអង្គការអូឌីស៊ី លោកបានធ្វើការឱ្យ បណ្តាញផលប៉ះពាល់សង្គម និងបរិស្ថាន និស្សារណកម្មឧស្សាហកម្ម (EISEI) ក្នុងតួនាទីជាអ្នកសម្របសម្រួល នៅក្នុងអង្គការ ការអភិវឌ្ឍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) អស់រយៈពេល៤ឆ្នាំ។ លោក មានបទពិសោធន៏ចំនួន២ឆ្នាំ ក្នុងតួនាទីជាអ្នកអង្កេតសិទ្ធិមនុស្ស ជាមួយអង្គការ អាដហុក និងបទពិសោធន៍ការងារ២ឆ្នាំផ្សេងទៀត ជាមួយនឹងក្រុមហ៊ុន ឥណ្ឌូឆាយណា លីមីតធីត (IRL) ដែលធ្វើលើការស្រាវជ្រាវសង្គម និងពាណិជ្ជកម្ម។ លើសពីនេះទៀត លោក ក៏បានទទួលការអប់រំ និងការបណ្តុះបណ្តាលនានា យ៉ាងច្រើនបន្ថែមទៀតដែរ។

វង្ស ពិសិទ្ធ
វង្ស ពិសិទ្ធ

វង្ស ពិសិទ្ធ
វង្ស ពិសិទ្ធធ្វើការជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងGIS នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍការងាររបស់លោក គឺផ្ដោតទៅលើការស្រាវជ្រាវទិន្នន័យភូមិសាស្ត្រ ស្ដីពីវិស័យជាច្រើនទាក់ទងនឹងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដែលបានមកពីគ្រប់ប្រភពដែលផ្ដល់ទិន្នន័យបើកទូលាយ សម្រាប់ការគ្រប់គ្រង ប្រមូលផ្ដុំ កែសម្រួល និងធ្វើទស្សនីយ៍កម្ម ដោយប្រើប្រាស់ GIS សម្រាប់ដាក់អោយប្រើជាសាធារណៈនៅលើគេហទំព័ររបស់អង្គការ។ ក្រៅពីការងារតួនាទីផលិតទិន្នន័យ ជាពិសេសទិន្នន័យភូមិសាស្ត្រ លោកចូលរួមនៅក្នុងការធ្វើការបណ្ដុះបណ្ដាល និងតាក់តែងកម្មវិធីបណ្ដុះបណ្ដាលដែលទាក់ទងនឹងទិន្នន័យ និង GIS ផងដែរ សម្រាប់គម្រោងដែលពាក់ព័ន្ធ។

Svetlana Zens
Svetlana Zens

Svetlana Zens
Svetlana Zens គឺជាអ្នកដឹកនាំកម្មវិធីសិទ្ធិឌីជីថលជាមួយ Myanmar Centre for Responsible Business (MCRB) និងផ្តោតលើបញ្ហាសិទ្ធិឌីជីថល និងវិស័យអាយស៊ីធី។ គាត់ផ្តល់អនុសាសន៍លើការការពារឯកជនភាព/ទិន្នន័យ និងគោលនយោបាយសន្តិសុខតាមអ៊ីនធឺណិត និងសម្រាប់វិស័យសាធារណៈ និងឯកជន។ មុនពេលចូលរួមជាមួយ MCRB គាត់បានធ្វើការនៅ European Union Delegation ប្រចាំនៅ Kyrgyz Republic UNICEF-EU Partnership Office អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប និងក្រុមហ៊ុន Sky Mobile។ គាត់ធ្វើការទាក់ទងជាមួយការទូតសាធារណៈ ភាពជាដៃគូសាជីវកម្ម ការការពារឯកជនភាព និងទិន្នន័យ បទប្បញ្ញត្តិអាយស៊ីធី ការវាយតម្លៃហានិភ័យឌីជីថល និងទំនាក់ទំនងរដ្ឋាភិបាល។