Ashish​ Fitkariwala

Ashish​ Fitkariwala​ គឺជា​ស្ថាបនិក​ និង​នាយក​នៃ​ EduQuest​ Hub​ ដែល​ជា​គេហទំព័រ​ព័ត៌មាន​អប់រំ​ និង​ទីផ្សារ​ដំបូង​បង្អស់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​នាំ​មក​នូវ​ដំណោះស្រាយ​ EdTech​ និង​ការ​អភិវឌ្ឍ​ជំនាញ​ ដើម្បី​បំពេញ​នូវ​គម្លាត​នៃ​ចំណេះដឹង​ដែល​មាន​ស្រាប់​ នៅ​ក្នុង​វិស័យ​អប់រំ​ និង​អាជីវកម្ម​របស់​ប្រទេស​កម្ពុជា​។​

Ashish​ មានបទពិសោធន៍​ជាង​ ១៣​ឆ្នាំ​ ក្នុង​វិស័យ​ភាព​ជា​អ្នកដឹកនាំ​ ទីផ្សារ​ ការ​លក់​ ភាព​ជា​ដៃគូ​ និង​ការ​គ្រប់គ្រង​ទំនាក់ទំនង​ ដោយ​ធ្វើការ​ជាមួយ​វិស័យ​ឯកជន​ជា​ច្រើន​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និង​កម្ពុជា​។​

​គាត់​បាន​ធ្វើការ​ជាមួយ​អង្គការ​មួយ​ចំនួន​ ដូច​ជា​ ក្រុមហ៊ុន​ Accenture,​ Lenovo​ និង​ Hewlett-Packard​ នៅ​មុន​ពេល​គាត់​មក​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ Thakral​ Group​ នៅ​ប្រទេស​កម្ពុជា​ ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​ សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​ នៅ​ក្នុង​ឆ្នាំ​២០១១​។​

​គាត់​ ធ្លាប់​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ ICT​ កម្ពុជា​។​