ចាន់ថងន៍ បូរ៉ាមី

ចាន់ថងន៍ បូរ៉ាមី​ បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ និង​វិស្វកម្ម​ក្នុង​ឆ្នាំ​២០០៥​ ហើយ​ទទួល​បាន​អនុ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​ព័ត៌មាន​ភូមិសាស្ត្រក្នុង​ឆ្នាំ​២០១១​។​ លោក​មានបទពិសោធន៍​ការងារ​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​រចនា​ ការ​អភិវឌ្ឍន៍​ និង​ការ​គ្រប់គ្រង​កម្មវិធីកុំព្យូទ័រ​។​ ក្នុងអំឡុងពេល​ការងារ​របស់​គាត់​ជា​វិស្វករ​កម្មវិធីកុំព្យូទ័រ លោក​មានឱកាស​ធ្វើការ​ ដូច​ជា​ ហិរញ្ញវត្ថុ​ ទូរគមនាគមន៍​ សំណង់​ អាកាសចរណ៍ ​។​ល​។​ លោក​សម្រេច​បាន​អាជីព​របស់​គាត់​ពី​ការ​ជា​អ្នក​បង្កើត​កម្មវិធីកុំព្យូទ័រ​ទៅ​ជា​ស្ថាបត្យករ​ដំណោះស្រាយកម្មវិធីកុំព្យូទ័រ​​។​ លើស​ពី​នេះ​ លោកទទួល​បាន​ជំនាញ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត បន្ទាប់​ពី​បន្ត​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​របស់​លោក​ ដែល​រួម​មាន​ ការប្រមូលទិន្នន័យភូមិសាស្រ្ត ការរចនាទិន្នន័យមេសម្រាប់ទិន្នន័យភូមិសាស្រ្ត​ និង​ការធ្វើទស្សនីយកម្មទិន្នន័យភូមិសាស្រ្ត។​ ក្រៅពី​បទ​ពិសោធន៍​អាជីព​ លោក​យក​ការ​ជ្រមុជ​ទឹក​ និង​ធ្វើស្រែ​ចំការ​ជា​ចំណូលចិត្ត​របស់​លោក។​ លោក​ចូល​ចិត្ត​ចំណាយពេល​ទំនេរ​លើ​ការ​សម្អាត​សមុទ្រ​ និង​ដាំ​ដើមឈើ​បន្ថែម​ទៀត​។​