ចាន់ទី ពិសាល

លោក​ ចាន់​ទី​ ពិសាល​គឺជា​នាយក​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​ឌី​ជី​ថ​ល​និង​នវានុវត្តន៍​ នៃ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​។​ លោក​ក៏​ជា​នាយករង​នៃ​មជ្ឈមណ្ឌល​អាយ​ស៊ី​ធី​អាស៊ាន​ នៃ​ ASEAN​ Digital​ Sectoral​ Body​ (ADGMIN/ADGSOM)​។​ លោក​ធ្លាប់​ធ្វើ​ជា​មន្ត្រី​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​អន្តរជាតិ​ទទួល​បន្ទុក​អាស៊ាន​ កិច្ច​សហ​ប្រ​តិ​បត្ត​ការ​តំបន់​មេគង្គ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ពាណិជ្ជកម្ម​ នៅ​ក្រសួង​ប្រៃ​ស​ណី​ន៍​និង​ទូរគមនាគមន៍​។​ លោក​ដើរតួ​នាទី​សកម្ម​ក្នុង​ការ​ផ្ដល់​ធាតុ​ចូល​ដល់​គោលនយោបាយ​ដែល​ទាក់ទង​នឹង​វិស័យ​ឌី​ជី​ថ​ល​ ក្នុង​ប្រទេស​កម្ពុជា​និង​អាស៊ាន​។​ លោក​ ចាន់​ទី​ ពិសាល​ បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​សាធារណៈ​ ជំនាញ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ការ​វិភាគ​គោលនយោបាយ​ ពី​សាកលវិទ្យាល័យ​ជាតិ​ប្រទេស​អូស្ត្រាលី​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​និ​តិ​សាស្ត្រ​អន្តរជាតិ​ពី​សាកលវិទ្យាល័យ​ប៉ា​រី​ស​៨​។​