ជា លីនណា

លោក ជា លីនណា គឺជាអ្នកជំនាញបច្ចេកទេសសន្តិសុខសាយប័រមួយរូប នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោក ជាអ្នកជំនាញបច្ចេកទេសសន្ដិសុខសាយប័រ ដែលមានបទពិសោធន៍ជា ៨ឆ្នាំ នៅក្នុងការការពារនៅលើប្រព័នអនឡាញ និងការគ្រប់គ្រង រួមបញ្ចូលទាំងការការពារប្រព័ន្ធនៅក្នុងធនាគារធំៗនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ លោកកំពុងបំពេញការនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយប្រើប្រាស់ជំនាញក្នុងការគ្រប់គ្រងការគំរាមកំហែង ការកាត់បន្ថយហានិភ័យ និងការពារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។