ឈីន ឆៃយ៉ា
ឈីន ឆៃយ៉ា គឺជាស្ថាបនិកនៃវេទិកា Puttik Information and Media។ បច្ចុប្បន្ននេះ គាត់កំពុងធ្វើការនៅក្នុងភ្នាក់ងារមួយនៃអង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា។ គាត់មានបទពិសោធន៍ជាង ៨ឆ្នាំ ធ្វើការងារក្នុងវិស័យវិទ្យុ និងជាង ៧ឆ្នាំ ធ្វើការផ្នែកច្បាប់ផ្ដោតលើសិទ្ធិមនុស្ស ជាមួយអង្គការជាតិ និងអន្តរជាតិជាច្រើន។ គាត់ ធ្លាប់ជាសមាជិកនៃក្លឹបស្ដីពី សិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌ ជំនាន់ដំបូង ក្នុងឆ្នាំ២០១១ ដែលដំណើរការដោយ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) និង អង្គភាពគាំពារការការពារក្តី ដែលផ្តល់ចំណេះដឹងស៊ីជម្រៅអំពីការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះក្ដីប្រកបដោយយុត្តិធម៌ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងតុលាការក្នុងស្រុក។ គាត់ក៏ធ្លាប់ធ្វើការជាអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម (គម្រោងផ្តួចផ្តើមយុត្តិធម៌អន្តរជាតិប្រចាំអាស៊ី) និងមន្ត្រីគម្រោង នៅឯអង្គការគោលដៅយុត្តិធម៌។ គាត់ គឺជាបេក្ខជនដែលត្រូវបានជ្រើសរើស នៅក្នុងចំណោមបេក្ខជនមកពីបណ្តាប្រទេសអាស៊ានទាំង១០ ដែលត្រូវទទួលបានរង្វាន់ពីគំនិតផ្តួចផ្តើមស្តីពី មេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) នៃក្រសួងការបរទេសអាមេរិក ជាមួយនឹងពានរង្វាន់នេះ គាត់ត្រូវបានជ្រើសរើសឱ្យក្លាយជាអ្នកដឹកនាំយុវជន IOMX សម្រាប់អង្គការអន្ដរជាតិអន្តោប្រវេសន៍ ហើយវានឹងជួយគាត់ជាមួយគម្រោងដែលហៅថាយុវជនអាស៊ានដើម្បីបញ្ចប់ទាសភាព។ គាត់ជាមេដឹកនាំយុវជនរបស់ MTV EXIT សម្រាប់ប្រទេសកម្ពុជា ដែលគាត់បានរៀបចំព្រឹត្តិការណ៍ថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីការបង្ការការជួញដូរមនុស្ស។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រច្បាប់ជាភាសាអង់គ្លេស (ELBBL) ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។