Christopher McCarthy
លោក Christopher McCarthy គឺជាអ្នកជំនាញផ្នែកបរិវត្ដកម្មឌីជីថលនិងបច្ចេកវិទ្យាដែលមានបទពិសោធជាង២៥ឆ្នាំក្នុងការផ្ដល់នូវដំណោះស្រាយសម្រាប់អង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនចម្រុះជាតិ។ ជាមួយនឹងបទពិសោធនៅទូទាំងទ្វីបអាស៊ី និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីបរិយាកាសមូលដ្ឋាន លោក Chris នាំមកនូវវិធីសាស្ដ្រគិតតាមប្រព័ន្ធ និងការរចនាផ្តោតលើមនុស្ស ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។
លោកគឺជានាយកប្រតិបត្តិនៃ MangoTango Asia ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង និងទំនាក់ទំនងជាយុទ្ធសាស្ត្រនៅអាស៊ីអាគ្នេយ៍តាំងពីឆ្នាំ២០១៤។ ក្រៅពីតួនាទីជាស្ថាបនិក សហគ្រិន និងអ្នកណែនាំ លោក Chris បានធ្វើជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅធុរកិច្ចថ្មីចំនួន៧ ចាប់ពី Silicon Valley ដល់ក្រុងញូវយ៉ក និងបន្ដដល់ប្រទេសសិង្ហបុរី ហើយលោកក៏បានបង្រៀនពីបរិវត្ដកម្មឌីជីថលនៅសាកលវិទ្យាល័យ Princeton សាកលវិទ្យាល័យជាតិសិង្ហបុរី កូឡុំប៊ី និងសាកលវិទ្យាល័យញូវយ៉ក។
លោក Chris មានសញ្ញាបត្រផ្នែកនរវិទ្យានិងអប់រំ ពីសាកលវិទ្យាល័យកូឡុំប៊ី ក្នុងក្រុងញូវយ៉ក និងវិញ្ញាបនបត្រអំពីការតាក់តែងគោលនយោបាយសាធារណៈពីសាលាគោលនយោបាយសាធារណៈលីក្វាន់យូ ក្នុងប្រទេសសិង្ហបុរី។ លោកស្ម័គ្រចិត្តនៅអង្គការសង្គមស៊ីវិល ដោយផ្តោតលើសហគ្រិនភាព គោលនយោបាយបញ្ញាសិប្បនិម្មិត និងកិច្ចសន្ទនារដ្ឋ-ឯកជន។ លោកគឺជាវាគ្មិនដ៏សកម្មលើបញ្ហាបញ្ញាសិប្បនិម្មិតនិងគោលនយោបាយឌីជីថលនៅក្នុងអាស៊ាន។