Dr. Velislava Hillman

លោកស្រីបណ្ឌិត Delislava HILLMAN គឺជា visiting fellow នៅសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ដ្រនយោបាយទីក្រុងឡុងដ៍។ ជាគ្រូឧទ្ទេសនៅ Goldsmiths នៃសាកលវិទ្យាល័យទីក្រុងឡុងដ៍ និងជាដៃគូសហការនៅ Etoile ដែលជាកន្លែងដែលលោកស្រីបណ្ឌិតបានបង្កើត និងដឹកនាំគម្រោងនៅក្នុងអង្គការទិន្នន័យអប់រំអំពីការការពារឌីជីថល (EDDS) ផងដែរ។
គំនិតផ្ដួចផ្ដើមនេះ ធ្វើការស្រាវជ្រាវ និងវាយតម្លៃកម្មវិធីបច្ចេកវិទ្យាអប់រំទៅតាមស្ដង់ដារច្បាប់ សុវត្ថិភាព សីលធម៌ និងភាពងាយស្រួល។ ហើយក្នុងនោះ លោកស្រីបណ្ឌិត ក៏បានធ្វើការនៅលើចំនុចប្រសព្វនៃគោលនយោបាយការអប់រំ បច្ចេកវិទ្យាឌីជីថល សិទ្ធិកុមារ និងសុខុមាលភាពដោយធ្វើការផ្ដល់ប្រឹក្សាដល់អាជ្ញាធរជាតិ និងអង្គការអន្តរជាតិ រួមទាំងអង្គការយូណេស្កូ សហភាពអឺរ៉ុប និងនាយកដ្ឋានអប់រំចក្រភពអង្គគ្លេសជាដើម ការងាររបស់លោកស្រីបណ្ឌិត ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងទិន្នានុប្បវត្តិ និងប្រព័ន្ធផ្សព្វផ្សាយទូទៅ។ ក្នុងនោះ លោកស្រីបណ្ឌិតបានធ្វើបទបង្ហាញនៅក្នុងសន្និសីទជាច្រើន និងទីកន្លែងផ្សេងៗ រួមមានសហភាពទូរគមនាគមន៍អន្តរជាតិ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតរបស់អង្គការសហប្រជាជាតិ អង្គការ IEEE អង្គការ OECD អង្គការ WISE Qatar វិទ្យាស្ថានអ៊ីនធឺណីត Oxford សាកលវិទ្យាល័យកាលីហ្វ័រញ៉ា និង Irvine ហើយនាពេលថ្មីៗនេះ លោកស្រីបណ្ឌិតក៏បានចូលរួមក្នុងវេទិកាអាយស៊ីធី និងឌីជីថលកម្ពុជាផងដែរ។