គុណ ចិន្តា
លោក គុណ ចិន្តា គឺជាអ្នកឯកទេសខាងប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដែលកំពុងរីកចម្រើននៅកម្ពុជា។ បច្ចុប្បន្ននេះគាត់ គឺជាអ្នកគ្រប់គ្រងផ្នែកអនឡាញ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ មុនពេលចូលរួមជាមួយ CCIM លោកបានធ្វើការជាមន្ត្រីប្រព័ន្ធផ្សព្វផ្សាយ នៅអង្គការទស្សនៈពិភពលោកកម្ពុជា ជាជំនួយការអ្នកស្រាវជ្រាវ អ្នកកាសែតវីដេអូនៅវីអូអេខ្មែរ និងជាអ្នកផលិតខ្សែភាពយន្តឯករាជ្យ។ គាត់ក៏ជាអ្នកប្រឹក្សាយោបល់ឯករាជ្យលើប្រព័ន្ធផ្សព្វផ្សាយផងដែរ។ លោក គុណ ចិន្តា គឺជានិស្សិតឆ្នើម ដែលបញ្ចប់ការសិក្សាផ្នែកការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញច្បាប់សិទិ្ធមនុស្សអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។