ឡូ​វ​ ហុង​ថវិកា​

ថវិកា​ បាន​ចាប់ផ្តើម​អាជីព​របស់​គាត់​ ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍន៍​កម្មវិធី​កុំព្យូទ័រ​ តាំងពី​គាត់​មាន​អាយុ​ ១៣​ឆ្នាំ​ ហើយ​គាត់​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ Bikay​ Web​ Solution​ &​ Consultancy​ នៅ​ទីក្រុង​ភ្នំពេញ​ និង​ជា​អ្នក​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ Blockchain​ នៅ​ក្រុមហ៊ុន​ SmallWorld​ Cambodia​។​ បច្ចុប្បន្ន​ គាត់​មានមុខ​ងារ​ជាអ្នក​អភិវឌ្ឍន៍ផ្នែក​ Lead​ Blockchain​ នៅ​ Rights​ Ledger​ ដែល​ជា​វេទិកា​គ្រប់គ្រង​អាជ្ញាប័ណ្ណ​មាតិកា​វិមជ្ឈការ​។​

​ថវិកា​ តែងតែ​ស្រមៃ​ចង់​ស្វែងរក​វិធីសាស្ត្រ​នានា​ ដើម្បី​ណែនាំ​នូវ​បច្ចេកវិទ្យា​ទំនើប​ ដូច​ជា​ Blockchain​ មក​កាន់​ប្រជាជន​កម្ពុជា​។​ គាត់​ចង់​បង្ហាញ​ពិភពលោក​ថា​ កម្ពុជា​ក៏​មាន​ធនធាន​ដ៏​ល្អ​ ក្នុង​ការ​កសាង​អ្វីមួយ​ធំធេង​ដូច​បណ្តា​ប្រទេស​ដទៃ​ទៀត​ និង​ជា​ពិសេស​ជាមួយ​បច្ចេកវិទ្យា​ Blockchain​។​

​ក្រៅពី​ការ​ hack​ ប្រកបដោយ​សីលធម៌​ និង​ការ​សរសេរ​កូដ​ Blockchain​ គាត់​ចូល​ចិត្ត​ជិះ​កង់​ និង​ស្តាប់​តន្ត្រី​ ដែល​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ និង​នាំ​មក​នូវ​ភាព​រីករាយ​។​ ក្នុង​ចំណោម​គោលដៅ​ជា​ច្រើន​របស់​គាត់​នា​ពេល​អនាគត​ គាត់​មាន​បំណង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​។​