ស៊ឹង មុណែត

កញ្ញា ស៊ឹង មុណែត គឺជានិស្សិតឆ្នាំទី៤ ជំនាញបង្រៀនភាសាអង់គ្លេសនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការអប់រំនិងសេវាសហគមន៍។ ការចូលរួមរបស់កញ្ញាជាមួយ Sisters of Code បានជំរុញឱ្យគាត់ទទួលយកតួនាទីជាអ្នកបណ្ដុះបណ្ដាល។ កញ្ញាមានការប្ដេជ្ញាចិត្ដយ៉ាងមុតមាំក្នុងការលើកកម្ពស់ភាពចម្រុះយេនឌ័រក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដោយផ្ដោតលើសារៈសំខាន់នៃទស្សនៈប្រកបដោយបរិយាបន្នក្នុងការជំរុញនវានុវត្ដន៍និងវឌ្ឍនភាព។