Akira​ Morita

Akira​ Morita​ គឺជា​អ្នក​ប្រឹក្សា​យោបល់​គំនិត​ច្នៃប្រឌិត​ម្នាក់​ ដែល​មានបទពិសោធន៍​រយៈពេល​ ១៤​ ឆ្នាំ​មក​ហើយ​ទាក់ទង​នឹង​ការ​ជួយ​អភិវឌ្ឍ​ក្រុមការងារ​ ការ​ឆ្លងកាត់​ដំណាក់កាល​ប្រកួតប្រជែង​ថ្មី​ ការ​បង្កើត​សេវា​ និង​ផលិតផល​ថ្មីៗ​ និង​ការ​ពង្រឹង​យុទ្ធសាស្ត្រ​ និង​គោលដៅ​នានា​។​ ការ​ផ្តោតអារម្មណ៍​របស់​លោក​តែងតែ​ជម្រុញ​ឱ្យ​មាន​កិច្ច​សន្ទនា​ និង​កិច្ចសហការ​នានា​ ដែល​បង្ក​បរិយាកាស​ផ្លាស់​ប្តូរ​ តាម​រយៈ​ការ​និយាយ​ដោយ​ស្មោះត្រង់​អំពី​ការ​ឆ្លងកាត់​ដ៏​លំបាក​ ដែល​ជា​ការ​ព​ន្លឿ​ន​ទស្សនទាន​បែប​បើកចំហ​ ឬ​ជា​កិច្ច​ពិភាក្សា​បែប​ទូលាយ​អំពី​អ្វី​ដែល​នឹង​អាច​កើត​មាន​ក្នុង​ចំណោម​អ្នក​ដែល​ធ្លាប់​ស្គាល់គ្នា​ ឬ​អ្នក​ដទៃ​ ដែល​មាន​វប្បធម៌​ និង​ជំនាញ​ផ្សេង​គ្នា​។​

គាត់​ជា​ដៃគូ​ស្ថាបនិក​នៃ​ Design​ Kompany,​ LLC​ ហើយ​បច្ចុប្បន្ន​គាត់​បម្រើ​ការ​ជា​ដៃគូ​ប្រឹក្សា​យោបល់​សហ​ស្ថាបនិក​នៅ​ Anakot​ Asia​ Academy​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ការ​បណ្តុះបណ្តាល​មួយ​ ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ ក្រៅពី​នោះ​គាត់​ក៏​ជា​ប្រធាន​នៃ​ Sandbox​ Architect​ and​ Community​ Design​ នៅ​ School​ of​ Slow​ Media​ និង​ TÁPI​ STORY​។