Nancy Jaffe

លោកស្រី Nancy នាំយកបទពិសោធជាសកលរបស់ខ្លួនក្នុងផ្នែកបច្ចេកវិទ្យា យុទ្ធសាស្រ្ត និងការអភិវឌ្ឍប្រកបដោយចីរភាពមកអាស៊ីអាគ្នេយ៍ ក្នុងនាមជាប្រធានផ្នែកយុទ្ធសាស្រ្តនៅ MangoTango Asia ដែលជាក្រុមហ៊ុនបរិវត្ដកម្មឌីជីថលធ្វើការដើម្បីភាពរីកចម្រើនក្នុងសង្គមនៅតំបន់អាស៊ីចាប់តាំងពីឆ្នាំ២០១៤មក។
បទពិសោធរបស់លោកស្រីរួមមានការអនុវត្ដគម្រោងក្នុងវិស័យសាធារណៈនិងឯកជនសម្រាប់អង្គការនានា ដូចជា USAID មូលនិធិអាស៊ី GIZ UNDP ក្រុមហ៊ុន Microsoft ក្រុមហ៊ុន IBM និងមានជាច្រើនទៀត។
លោកស្រី Nancy មានការយល់ដឹងស៊ីជម្រៅអំពីប្រទេសកម្ពុជា ហើយបានរស់នៅនិងធ្វើការនៅទីនោះអស់រយៈពេល១០ឆ្នាំ ហើយ ដោយធ្វើការដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសដែលមានការវិវត្ដយ៉ាងឆាប់រហ័សនេះ។ គម្រោងទាំងនោះរួមមាន អក្ខរកម្មឌីជីថលនិងគំនិតផ្តួចផ្តើមបរិវត្ដកម្មឌីជីថល ការតស៊ូមតិគោលនយោបាយឌីជីថល កម្មវិធីគាំទ្រសហគ្រិនស្ត្រី និងគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់ការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រីគឺជាវាគ្មិនដ៏សកម្មលើប្រធានបទស្ត្រីក្នុងវិស័យបច្ចេកវិទ្យា និងការបៀតបៀននិងហិង្សាផ្អែកលើយេនឌ័រតាមអនឡាញ។
លោកស្រី Nancy មានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកចិត្ដវិទ្យាសង្គមនិងស្ថិតិ ពីសាកលវិទ្យាល័យកូឡុំប៊ី ក្រុងញូវយ៉ក និងបរិញ្ញាបត្រផ្នែកចិត្ដវិទ្យា ពីមហាវិទ្យាល័យ Wellesley នៃរដ្ឋ Massachusetts។