ណុប វី

លោក​ ណុ​ប​ វី​ គឺជា​នាយក​ប្រតិបត្តិ​ និង​ជា​សហ​ស្ថាបនិក​ម្នាក់​របស់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)​។​ លោក​ធ្លាប់​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ខេ​ម​បូ​ចា​ អំឡុង​ពេល​ដែល​លោក​ធ្វើ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ម​ជ្ឍ​មណ្ឌល​ព័ត៌មាន​ឯករាជ្យ​កម្ពុជា​។​ ចាប់ពី​ឆ្នាំ​២០០១​មក​ លោក​ ណុ​ប​ វី​ បាន​ធ្វើការ​ជា​អ្នកធ្វើការ​ងារ​សង្គម​ អ្នករាយការណ៍​ព័ត៌មាន​ បណ្ណាធិការ​ និង​ជា​និពន្ធ​នាយក​។​ លោក​បាន​បញ្ចប់​កា​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​ច្បាប់​ និង​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ឯកជន​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​និ​តិ​សាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​បរិញ្ញាប័ត្រ​រង​ផ្នែក​សារព័ត៌មាន​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​