អ៊ួន វិមល

អ៊ួន វិមល ជា​​ប្រធាន​គ្រប់​គ្រង​​កម្មវិធី​ និង​ភាព​ជា​ដៃគូ​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​ នាង​ជា​អ្នក​ផ្តល់​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការ​ត្រួតពិនិត្យ​ និង​ការ​គ្រប់គ្រង​សម្រាប់​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (ISAC)​ និង​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​សម្រាប់​បង្កើត​ជា​មាតិកា​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ ព្រមទាំង​សម្របសម្រួល​លើ​គ្រប់​ផ្នែក​នៃ​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (ISAC)​។​ នាង​ក៏​ទទួលខុសត្រូវ​ផង​ដែរ​ក្នុង​ការ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ និង​ផ្តល់​ការ​បណ្តុះបណ្តាល​ក្រុម​គោលដៅ​អំពី​របៀប​ប្រើប្រាស់​គេហទំព័រ​អូ​ឌី​ស៊ី​។