លោកជីសុផាតគឺជាអ្នករៀបចំព្រឹត្តិការណ៍បារខែមកម្ពុជានិងជាអ្នកនិពន្ធមាតិការឌីជីថលនៅប្រទេសកម្ពុជា។លោកមានបទពិសោធក្នុងការរបៀបចំព្រឹត្តិការណ៍និងចូលរួមចំណែកជាមួយសហគមន៍បច្ចេកវិទ្យាជាច្រើនក្នុងរយៈពេលជាង ១០
លោក Somphop Krittayaworagul ដែលគេនិយមស្គាល់ថា SKគឺជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យាថ្នាក់តំបន់នៃអង្គការ FHI 360 ដែលមានមូលដ្ឋាននៅក្រុងបាងកក។ ជាមួយនឹងប្រវត្ដិដ៏ខ្លាំងក្នុងការផ្ដល់សេវាព័ត៌មានវិទ្យា លោក Somphop នាំមកនូវបទពិសោធកម្រិតអន្ដរជាតិជាង២៥ឆ្នាំ ពីតំបន់អាហ្វ្រិកមកតំបន់អាស៊ីប៉ាស៊ីហ្វិក។ បទពិសោធដ៏ទូលំទូលាយនេះបានផ្ដល់ឱ្យលោក Somphop នូវការយល់ដឹងដ៏ស៊ីជម្រៅអំពីបញ្ហាប្រឈមដែលកើតឡើង នៅពេលធ្វើការនៅក្នុងបរិស្ថាននិងប្រទេសដែលមានធនធានតិច។
លោក ម៉ារឌី គឺជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងជាអ្នកគ្រប់គ្រងគេហទំព័រនៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដែលមានសាវតាផ្នែកទិន្នន័យបើកទូលាយ និង ICT ។ លោកទទួលខុសត្រូវលើការអភិវឌ្ឍ និងថែទាំផតថលទិន្នន័យបើកទូលាយ។ លើសពីនេះលោកបានចូលរួមចំណែកក្នុងការរៀបចំ និងផ្តល់កម្មវិធីបណ្តុះបណ្តាលជាច្រើន សម្រាប់ក្រុមទស្សនិកជនជាច្រើនក្នុងកម្រិតមូលដ្ឋាន និងតំបន់។ លោក ម៉ារឌី ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការធ្វើសេចក្តីសម្រេចដែលជំរុញដោយទិន្នន័យ និងការច្នៃប្រឌិតឌីជីថល។
លោកបណ្ឌិត លន់ ពេជ្រតារា បច្ចុប្បន្នជានាយកប្រតិបត្តិនៃអង្គការភូមិខ្ញុំ (MVi) ដែលជាអង្គការក្នុងស្រុកមួយដែលកំពុងធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិច នៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា (ខេត្តស្ទឹងត្រែង និងមណ្ឌលគិរី) ដែលបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០០៦ ដើម្បីលើកកម្ពស់ជីវភាពរស់នៅជនជាតិដើមភាគតិច និងការអភិរក្សធនធានធម្មជាតិ។ MVi បានក្លាយជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលត្រូវបានទទួលស្គាល់ដែលធ្វើការសម្រាប់សិទ្ធិជនជាតិដើមភាគតិច និងការគ្រប់គ្រងធនធានធម្មជាតិ។ MVi ជំរុញភាពជាម្ចាស់ និងការចូលរួមរបស់ជនជាតិដើមភាគតិច ជាវិធីសាស្រ្តក្នុងការការពារដីធ្លី និងធនធានធម្មជាតិរបស់ពួកគេ។ បច្ចុប្បន្ន MVi កំពុងផ្តោតលើ 1.) ការកសាងទំនាក់ទំនង/បណ្តាញ និងការកសាងសមត្ថភាពរបស់អង្គការសហគមន៍ និងអង្គការជនជាតិដើមភាគតិច 2.) ដីសហគមន៍ និងការចុះបញ្ជីព្រៃឈើ 3.) ការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃធនធានធម្មជាតិរបស់ពួកគេ 4.) សមត្ថភាពរបស់សហគមន៍ក្នុងការសម្របខ្លួន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ/ការកែលម្អជីវភាពរស់នៅ និង 5.) ការស្រាវជ្រាវសកម្មភាពសហគមន៍។ មុនពេលចូលបម្រើការងារនៅ MVi
ដាណែត គឺជាអ្នកប្រមូលទិន្នន័យឧប្បត្តិហេតុសន្តិសុខសាយប័រ ដែលផ្ដោតលើការគាំទ្រសមាជិកអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន សហគមន៍ LGBTQIA+ និងជនជាតិដើមភាគតិច ក្នុងការការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត និងការបៀតបៀនលើប្រព័ន្ធអនឡាញ។ ការងាររបស់កញ្ញាផ្តោតលើការចងក្រងឯកសារឧប្បត្តិហេតុនានា ដើម្បីពង្រឹងសុវត្ថិភាពឌីជីថលនិងការតស៊ូមតិ។ ចាប់តាំងពីឆ្នាំ២០១៩មក កញ្ញាបានចូលក្នុងអង្គការមិនរកប្រាក់ចំណេញ ដែលធ្វើការលើការការពារធនធានធម្មជាតិ ការលើកកម្ពស់សិទ្ធិអំណាចយុវជន និងការចូលរួមរបស់ប្រជាពលរដ្ឋលើបញ្ហាសង្គម ដោយផ្តល់ការបណ្ដុះបណ្ដាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមនិងមូលដ្ឋានគ្រឹះឌីជីថលដល់ក្រុមគោលដៅទូទាំងខេត្ដក្នុងប្រទេសកម្ពុជា។
Nga Nguyen គឺជាអ្នកសម្របសម្រួលជាតិនៃ Open Development Vietnam (ODV) ដែលជាផ្នែកមួយនៃគម្រោងកិច្ចផ្តួចផ្តើម Open Development Initiative នៃវិទ្យាស្ថានគ្រប់គ្រងបូព៌ាបញ្ចឹមហៅកាត់ថា(EWMI-ODI ) ដែលលើកកម្ពស់ទិន្នន័យបើកទូលាយនៅទូទាំងតំបន់ទន្លេមេគង្គខាងក្រោម។ ក្នុងនាមជាអ្នកស្រាវជ្រាវ នាងដឹកនាំការបង្កើតមាតិកា និងទស្សនីយកម្មទិន្នន័យដែលអនុញ្ញាតឱ្យបញ្ហាអភិវឌ្ឍន៍ស្មុគស្មាញអាចចូលប្រើបាន។ Nga ក៏បានប្តេជ្ញាដល់ការពង្រឹងសិទ្ធិអំណាចដល់ស្ត្រីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានតាមរយៈការបណ្តុះបណ្តាលជំនាញឌីជីថលឈានមុខគេ និងគំនិតផ្តួចផ្តើមចែករំលែកចំណេះដឹង ជំរុញការរួមបញ្ចូល និងការទទួលបានបច្ចេកវិទ្យាដោយសមធម៌។
លោកបណ្ឌិត Waiphot Kulachai គឺជាអ្នកស្រាវជ្រាវនិងអ្នកជំនាញដ៏ល្បីមួយរូប ដែលមានអាជីពយ៉ាងទូលំទូលាយលើផ្នែកស្រាវជ្រាវ រដ្ឋបាលសាធារណៈ ការអនុវត្តច្បាប់ និងឧស្សាហកម្ម។ លោកមានសញ្ញាបត្រថ្នាក់បណ្ឌិតចំនួន២ ផ្នែកឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ ពីសកលវិទ្យាល័យចុល្លាឡុងកន និងផ្នែករដ្ឋបាលសាធារណៈ ពីសកលវិទ្យាល័យរាមខាំហែង សញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកដឹកជញ្ជូនពី Imperial College London (អាហារូបករណ៍រាជរដ្ឋាភិបាលថៃ) និងអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈពី GRIPS នៅប្រទេសជប៉ុន (អាហារូបករណ៍រដ្ឋាភិបាលជប៉ុន)។ លោកក៏មានបរិញ្ញាបត្រផ្នែកភាសាអង់គ្លេសពីសកលវិទ្យាល័យសុខោទ័យធម្មាធិរាជ និងផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យធម្មសាស្ដ្រ។ ពីឆ្នាំ២០១៤ដល់២០២០ លោកជាជំនួយការព្រឹទ្ធបុរសនៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងនីតិសាស្ដ្រ នៃសកលវិទ្យាល័យប៊ូរ៉ាផា។ ការបម្រើនៅក្នុងជួរនគរបាលជាតិថៃរបស់លោក (២០០២-២០១៤) មានដូចជាការត្រួតពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនិងកាមេរ៉ាចរាចរណ៍ ព្រមទាំងបង្រៀនពីការគ្រប់គ្រងចរាចរណ៍ផងដែរ។ លោកក៏មានបទពិសោធផ្នែកឧស្សាហកម្មពីក្រុមហ៊ុនស៊ីម៉ងត៍ថៃ Siam Cement Group (១៩៩៤-១៩៩៨)។ បច្ចុប្បន្ន លោកគឺជាព្រឹទ្ធបុរសរងនៅមហាវិទ្យាល័យនយោបាយនិងរដ្ឋាភិបាល នៃសកលវិទ្យាល័យ Suan Sunandha Rajabhat
Jane គឺជាជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ជាមួយនឹងជំនាញ 19 ឆ្នាំនៅក្នុងការគិតដោយផ្តោតលើមនុស្ស (human-centred design) និងភាពជាអ្នកដឹកនាំនៅក្រុមហ៊ុនប្រឹក្សាយោបល់ និងអុីនធឺណិតដ៏លេចធ្លោនៅទូទាំងហុងកុង ប៉េកាំង តៃប៉ិ និងតូរ៉ុនតូ រួមទាំង Accenture Song (Fjord) Douban និង Yahoo! នាងគឺជាអ្នកអនុវត្តការគិតមួយរូប ដែលបង្កើតយុទ្ធសាស្ដ្រ និងគំនិតផ្ដួចផ្ដើមដើម្បីស្វែងរកនូវដំណោះស្រាយសម្រាប់កំណើនអាជីវកម្ម និងបង្កើនការពេញចិត្តរបស់អតិថិជន។ Jane ក៏ជាអ្នកអប់រំដ៏មានបទពិសោធន៍ជាងប្រាំពីរឆ្នាំក្នុងផ្នែកការគិតនៅក្នុងវិស័យអប់រំ ដោយរួមបញ្ចូលគ្នានូវជំនាញឧស្សាហកម្មជាមួយនឹងការបង្ហាត់បង្រៀន។ បន្ថែមពីលើការអប់រំនៅសាកលវិទ្យាល័យ Jane ក៏ពេញចិត្តដល់ការអប់រំរបស់កុមារ ជាពិសេសនៅតំបន់ជនបទ ក្នុងគោលបំណងបំពាក់មនុស្សនៅជំនាន់ក្រោយនូវជំនាញដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត និងការគិតស៊ីជម្រៅ។
អ្នកស្រី Linh Tong ជានាយិការងនៃមជ្ឈមណ្ឌលលើកកម្ពស់ការអប់រំ និងពង្រឹងសមត្ថភាពស្ត្រី (CEPEW) និងជាសមាជិកក្រុមប្រឹក្សាយុវជននៃអគ្គលេខាធិការសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។ អ្នកស្រីបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់អភិបាលកិច្ចចម្រុះនៃបច្ចេកវិទ្យាឌីជីថល ដោយផ្សាភ្ជាប់ក្រុមងាយរងគ្រោះដូចជា ជនជាតិភាគតិច ជនដែលមានពិការភាព យុវជន និងអ្នកដឹកនាំស្ត្រី។ អ្នកស្រី Linh បានផ្សព្វផ្សាយយ៉ាងសកម្មអំពីកម្មវិធីនៃការផ្លាស់ប្តូរឌីជីថល និងឧបករណ៍ AI ដើម្បីបង្កើនលទ្ធភាពទទួលបានព័ត៌មាន និងសេវាសាធារណៈរបស់ពលរដ្ឋវៀតណាម។