លោក Poren Chiang គឺជាអ្នកស្រាវជ្រាវផ្នែកច្បាប់ឌីជីថល និងជាអ្នកអភិវឌ្ឍកម្មវិធី ដែលមានមូលដ្ឋាននៅប្រទេសតៃវ៉ាន់។ លោកសរសេរអំពីទិន្នន័យបើកទូលាយ គោលនយោបាយឌីជីថល និងការកសាងសហគមន៍ FLOSS។
លោក Dixon Siu គឺជាវិស្វករផ្នែកសុសវែរ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៩ នៅក្រុមហ៊ុន Fujitsu Limited។ គាត់លើកកម្ពស់ការប្រើប្រាស់ទិន្នន័យប្រកបដោយសីលធម៌ និងសិទ្ធិឌីជីថល។ សកម្មភាពគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកម្មភាគៗ រួមមានការរៀបចំសិក្ខាសាលាស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអ៊ីនធឺណិត និងព្រឹត្តិការណ៍នានាដែលបំផុសអ្នកពាក់ព័ន្ធទាំងអស់ឱ្យមានភាពប្រសើរឡើងនូវសុខុមាលភាពនៃភាពពិការដែលមើលមិនឃើញដោយភ្នែក។
នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ លោក ពិសិទ្ធ ផ្តោតលើការអភិវឌ្ឍន៍កម្មវិធីសិក្សាសម្រាប់កម្មវិធីពង្រឹងសមត្ថភាព ជំនាញទាក់ទងនឹងទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS)។ គាត់មានបទពិសោធន៍យ៉ាងច្រើនក្នុងការបណ្តុះបណ្តាលលើអក្ខរកម្មទិន្នន័យ សារព័ត៌មានទិន្នន័យ និង ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត។ ចំណង់ចំណូលចិត្តរបស់លោក ពិសិទ្ធ ទៅលើការផលិតសាច់រឿងទិន្នន័យ ស្ដែងឱ្យឃើញបន្ថែមទៀតតាមរយៈការផ្ដល់ការណែនាំទៅកាន់អ្នកសារព័ត៌មានក្នុងការផលិតសាច់រឿងទិន្នន័យ ដោយផ្អែកលើបទពិសោធនិ៍ និងជំនាញរបស់គាត់ក្នុងការប្រមូលទិន្នន័យ ការវិភាគ ការមើលឃើញ និងការទំនាក់ទំនង។
កណិកាអ្នកសារព័ត៌មាន និងអ្នកប្រឹក្សាសន្តិសុខឌីជីថលដែលមានបទពិសោធន៍ជិតមួយទសវត្សរ៍ធ្វើការជាមួយអង្គការក្នុងស្រុក តំបន់ និងអន្តរជាតិ បណ្តាញផ្សព្វផ្សាយលើបញ្ហាដូចជា សន្តិសុខឌីជីថល អនាម័យឌីជីថល សេរីភាពអ៊ីនធឺណិត។ ជំនាញរបស់គាត់រួមមានការបណ្តុះបណ្តាលសុវត្ថិភាពឌីជីថល និងសវនកម្ម ការប្រមូលទិន្នន័យ ការគ្រប់គ្រងគម្រោង សារព័ត៌មានវីដេអូ និងចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយ។ គាត់មានសមត្ថភាពក្នុងការផ្តល់ការបណ្តុះបណ្តាលអំពីសន្តិសុខឌីជីថល ផលិតឯកសារវីដេអូ និងសម្របសម្រួលពីចម្ងាយជាមួយសហការី និងអង្គការដៃគូដែលមានមូលដ្ឋាននៅប្រទេសផ្សេងៗគ្នា។
លោក រ៉ាស៊ី គឺជាអ្នកប្រឹក្សាសន្តិសុខឌីជីថល និងចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយឌីជីថល អស់រយៈពេលជាង ៧ ឆ្នាំ។ បច្ចុប្បន្ន លោកក៏ធ្វើការជាសាស្ត្រាចារ្យក្រៅម៉ោងនៅសាកលវិទ្យាល័យកម្ពុជា។ មុនពេលគាត់ចាប់ផ្តើមធ្វើការជាអ្នកប្រឹក្សាសន្តិសុខឌីជីថល និងចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល គាត់បានធ្វើការជាអ្នកកែសម្រួលគេហទំព័រជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងទស្សនាវដ្តីក្នុងស្រុកអស់រយៈពេលជិតមួយទសវត្សរ៍ ចាប់តាំងពីឆ្នាំ ២០១១។ រ៉ាស៊ី បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលត្រូវបានបញ្ជាក់ជា សន្តិសុខតាមអ៊ីនធឺណិត ដោយ International Information System Security Certification Consortium (ISC2) និង IT Risks
លោក Hafizh Nabiyyin គឺជាអ្នកតស៊ូមតិដែលខិតខំប្រឹងប្រែងទៅលើសិទ្ធិឌីជីថល សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិមនុស្សនៅអាស៊ីអាគ្នេយ៍។ ក្នុងនាមជា ប្រធានផ្នែកសេរីភាពនៃការបញ្ចេញមតិនៅ SAFEnet លោកបានដឹកនាំគំនិតផ្ដួចផ្ដើមក្នុងការគាំទ្របុគ្គលដែលប្រឈមមុខនឹងការដាក់ទោសទណ្ឌដោយច្បាប់ដ៏តឹងរឹង ដូចជាច្បាប់ ITE របស់ប្រទេសឥណ្ឌូនេស៊ី និងក្រមព្រហ្មទណ្ឌ។ កិច្ចការងាររបស់គាត់ បានកើតចេញពីបទពិសោធន៍យ៉ាងច្រើននៅក្នុងការជួយជនរងគ្រោះនៃការគាបសង្កត់ពីផ្លូវច្បាប់ និងការការពារលទ្ធិប្រជាធិបតេយ្យឌីជីថល។លោក Hafizh ក៏បានចូលរួមចំណែកដល់បណ្តាញគោលនយោបាយ និងការតស៊ូមតិ ដូចជាបណ្តាញគោលនយោបាយសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (SEA CPN) និងសម្ព័ន្ធបណ្តាញភាពធន់នឹងប្រជាធិបតេយ្យឌីជីថល។ លោក Hafizh ប្រើប្រាស់វិធីសាស្ដ្រនៃគោលនយោបាយឌីជីថល ដើម្បីរៀបចំការពិភាក្សាជាសាធារណៈ យុទ្ធនាការ និងសិក្ខាសាលាដែលដោះស្រាយបញ្ហានានាដូចជា គណនេយ្យភាពនៃវេទិកាបច្ចេកវិទ្យា និងចំណុចប្រសព្វនៃសេរីភាពនៃការបញ្ចេញមតិជាមួយនឹងបទប្បញ្ញត្តិថ្មី។ លោក Hafizh បានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាដូចជា សន្និសីទសង្គមស៊ីវិលអាស៊ាន/វេទិកាប្រជាជនអាស៊ាន (ACSC/APF) និងរួមចំណែកដល់គម្រោងដែលធ្វើការដោះស្រាយការរឹតត្បិតនៅលើប្រព័ន្ធអនឡាញ។ ការប្តេជ្ញាចិត្តរបស់គាត់ចំពោះសិទ្ធិឌីជីថល និងគណនេយ្យភាពបច្ចេកវិទ្យាបន្តជំរុញការងាររបស់គាត់
ចាន់ថងន៍ បូរ៉ាមី បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មក្នុងឆ្នាំ២០០៥ ហើយទទួលបានអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រព័ត៌មានភូមិសាស្ត្រក្នុងឆ្នាំ២០១១។ លោកមានបទពិសោធន៍ការងារយ៉ាងទូលំទូលាយក្នុងការរចនា ការអភិវឌ្ឍន៍ និងការគ្រប់គ្រងកម្មវិធីកុំព្យូទ័រ។ ក្នុងអំឡុងពេលការងាររបស់គាត់ជាវិស្វករកម្មវិធីកុំព្យូទ័រ លោកមានឱកាសធ្វើការ ដូចជា ហិរញ្ញវត្ថុ ទូរគមនាគមន៍ សំណង់ អាកាសចរណ៍ ។ល។ លោកសម្រេចបានអាជីពរបស់គាត់ពីការជាអ្នកបង្កើតកម្មវិធីកុំព្យូទ័រទៅជាស្ថាបត្យករដំណោះស្រាយកម្មវិធីកុំព្យូទ័រ។ លើសពីនេះ លោកទទួលបានជំនាញបន្ថែមទៀតនៅក្នុងប្រព័ន្ធព័ត៌មានភូមិសាស្រ្ត បន្ទាប់ពីបន្តការសិក្សាថ្នាក់អនុបណ្ឌិតរបស់លោក ដែលរួមមាន ការប្រមូលទិន្នន័យភូមិសាស្រ្ត ការរចនាទិន្នន័យមេសម្រាប់ទិន្នន័យភូមិសាស្រ្ត និងការធ្វើទស្សនីយកម្មទិន្នន័យភូមិសាស្រ្ត។ ក្រៅពីបទពិសោធន៍អាជីព លោកយកការជ្រមុជទឹក និងធ្វើស្រែចំការជាចំណូលចិត្តរបស់លោក។ លោកចូលចិត្តចំណាយពេលទំនេរលើការសម្អាតសមុទ្រ និងដាំដើមឈើបន្ថែមទៀត។
លោក Christopher McCarthy គឺជាអ្នកជំនាញផ្នែកបរិវត្ដកម្មឌីជីថលនិងបច្ចេកវិទ្យាដែលមានបទពិសោធជាង២៥ឆ្នាំក្នុងការផ្ដល់នូវដំណោះស្រាយសម្រាប់អង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនចម្រុះជាតិ។ ជាមួយនឹងបទពិសោធនៅទូទាំងទ្វីបអាស៊ី និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីបរិយាកាសមូលដ្ឋាន លោក Chris នាំមកនូវវិធីសាស្ដ្រគិតតាមប្រព័ន្ធ និងការរចនាផ្តោតលើមនុស្ស ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ លោកគឺជានាយកប្រតិបត្តិនៃ MangoTango Asia ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង និងទំនាក់ទំនងជាយុទ្ធសាស្ត្រនៅអាស៊ីអាគ្នេយ៍តាំងពីឆ្នាំ២០១៤។ ក្រៅពីតួនាទីជាស្ថាបនិក សហគ្រិន និងអ្នកណែនាំ លោក Chris បានធ្វើជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅធុរកិច្ចថ្មីចំនួន៧ ចាប់ពី Silicon Valley ដល់ក្រុងញូវយ៉ក និងបន្ដដល់ប្រទេសសិង្ហបុរី ហើយលោកក៏បានបង្រៀនពីបរិវត្ដកម្មឌីជីថលនៅសាកលវិទ្យាល័យ Princeton សាកលវិទ្យាល័យជាតិសិង្ហបុរី កូឡុំប៊ី និងសាកលវិទ្យាល័យញូវយ៉ក។ លោក Chris មានសញ្ញាបត្រផ្នែកនរវិទ្យានិងអប់រំ ពីសាកលវិទ្យាល័យកូឡុំប៊ី ក្នុងក្រុងញូវយ៉ក និងវិញ្ញាបនបត្រអំពីការតាក់តែងគោលនយោបាយសាធារណៈពីសាលាគោលនយោបាយសាធារណៈលីក្វាន់យូ ក្នុងប្រទេសសិង្ហបុរី។ លោកស្ម័គ្រចិត្តនៅអង្គការសង្គមស៊ីវិល
លោកស្រី Nancy នាំយកបទពិសោធជាសកលរបស់ខ្លួនក្នុងផ្នែកបច្ចេកវិទ្យា យុទ្ធសាស្រ្ត និងការអភិវឌ្ឍប្រកបដោយចីរភាពមកអាស៊ីអាគ្នេយ៍ ក្នុងនាមជាប្រធានផ្នែកយុទ្ធសាស្រ្តនៅ MangoTango Asia ដែលជាក្រុមហ៊ុនបរិវត្ដកម្មឌីជីថលធ្វើការដើម្បីភាពរីកចម្រើនក្នុងសង្គមនៅតំបន់អាស៊ីចាប់តាំងពីឆ្នាំ២០១៤មក។ បទពិសោធរបស់លោកស្រីរួមមានការអនុវត្ដគម្រោងក្នុងវិស័យសាធារណៈនិងឯកជនសម្រាប់អង្គការនានា ដូចជា USAID មូលនិធិអាស៊ី GIZ UNDP ក្រុមហ៊ុន Microsoft ក្រុមហ៊ុន IBM និងមានជាច្រើនទៀត។ លោកស្រី Nancy មានការយល់ដឹងស៊ីជម្រៅអំពីប្រទេសកម្ពុជា ហើយបានរស់នៅនិងធ្វើការនៅទីនោះអស់រយៈពេល១០ឆ្នាំ ហើយ ដោយធ្វើការដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសដែលមានការវិវត្ដយ៉ាងឆាប់រហ័សនេះ។ គម្រោងទាំងនោះរួមមាន អក្ខរកម្មឌីជីថលនិងគំនិតផ្តួចផ្តើមបរិវត្ដកម្មឌីជីថល ការតស៊ូមតិគោលនយោបាយឌីជីថល កម្មវិធីគាំទ្រសហគ្រិនស្ត្រី និងគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់ការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រីគឺជាវាគ្មិនដ៏សកម្មលើប្រធានបទស្ត្រីក្នុងវិស័យបច្ចេកវិទ្យា និងការបៀតបៀននិងហិង្សាផ្អែកលើយេនឌ័រតាមអនឡាញ។ លោកស្រី Nancy មានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកចិត្ដវិទ្យាសង្គមនិងស្ថិតិ ពីសាកលវិទ្យាល័យកូឡុំប៊ី ក្រុងញូវយ៉ក និងបរិញ្ញាបត្រផ្នែកចិត្ដវិទ្យា ពីមហាវិទ្យាល័យ Wellesley នៃរដ្ឋ