Saowalak Jingjungvisut

លោកស្រី Saowalak Jingjungvisut គឺជាអ្នកតស៊ូមតិប្រកបដោយឆន្ទៈក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជន ស្ត្រី និងសហគមន៍ងាយរងគ្រោះតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ មានមូលដ្ឋាននៅក្នុងប្រទេសថៃ បច្ចុប្បន្នលោកស្រីបម្រើការជាអ្នកគ្រប់គ្រងភាពជាដៃគូ និងទំនាក់ទំនងគម្រោងកិច្ចផ្តួចផ្តើម Open Development Initiative នៃ​វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​ប​ញ្ចឹ​ម​ហៅកាត់ថា​(EWMI-ODI ) ក្នុងតួនាទីនេះ Saowalak ត្រូវបានផ្តោតសំខាន់់លើការស្រាវជ្រាវ និងរៀបចំមាតិកាសម្រាប់វេទិកាដូចជា Open Development Mekong (ODM) និង Open Development Thailand (ODT) ដែល លើកកម្ពស់ប្រព័ន្ធអេកូព័ត៌មានបរិយាបន្ន ដែលអាចចូលដំណើរការបាន និងតម្លាភាព។ ជាមួយនឹងសាវតារដ៏រឹងមាំក្នុងផ្នែកទំនាក់ទំនង លោកស្រី Saowalak

Ekmongkhon Puridej

លោក Ekmongkhon Puridej គឺជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Asia Centre។ លោកចូលរួមក្នុងសកម្មភាពស្រាវជ្រាវ រៀបចំបទសម្ភាសន៍ និងការពិភាក្សាជាក្រុម ហើយដើរតួនាទីសំខាន់ក្នុងការធ្វើការសិក្សាមូលដ្ឋាន ធ្វើបទអត្ថាធិប្បាយ អត្ថបទលើគេហទំព័រ និងការបោះពុម្ពផ្សេងទៀតសម្រាប់វិទ្យាស្ថាន។ លោកមានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ដ្រនយោបាយ ជំនាញទំនាក់ទំនងអន្ដរជាតិពីសកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ។

Merl Chandana

លោក Merl គឺជាប្រធានក្រុមនៃទិន្នន័យ ក្បួនដោះស្រាយ (algorithms) និងគោលនយោបាយ (DAP) នៅ LIRNEasia ។ ថ្មីៗនេះ លោកបានដឹកនាំកិច្ចខិតខំប្រឹងប្រែងនៃមជ្ឈមណ្ឌលស្រាវជ្រាវមួយក្នុងចំណោមមជ្ឈមណ្ឌលស្រាវជ្រាវពីរនៅអាស៊ី ដែលបានរួមចំណែកដល់ការបោះពុម្ពផ្សាយសន្ទស្សន៍សកលស្តីពីការទទួលខុសត្រូវបញ្ញាសិប្បនិម្មិត។ ថ្មីៗនេះ គាត់បានបម្រើការនៅក្នុងក្រុមការងារស្រីលង្កាសម្រាប់យុទ្ធសាស្រ្តជាតិសម្រាប់បញ្ញាសិប្បនិម្មិត ជាកន្លែងដែលគាត់បានជំរុញកិច្ចខិតខំប្រឹងប្រែងលើការជឿទុកចិត្ត សុវត្ថិភាព និងការទទួលខុសត្រូវបញ្ញាសិប្បនិម្មិត។ មុនពេលចូលរួមជាមួយ LIRNEasia Merl គឺជាសមាជិកក្រុមនៃអង្គភាពវិភាគនៃក្រសួងគោលនយោបាយជាតិ និងកិច្ចការសេដ្ឋកិច្ច ប្រទេសស្រីលង្កា។

លោកបណ្ឌិត Marc Piñol Rovira

លោកបណ្ឌិត Marc Piñol Rovira ជាប្រធានផ្នែកស្រាវជ្រាវ និងជាអ្នកគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ី។ លោកទទួលខុសត្រូវចំពោះផ្នែកបណ្ណាធិការនៃការបោះពុម្ពផ្សាយរបស់មជ្ឈមណ្ឌល និងធានានូវការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដែលធ្វើឡើងដោយបុគ្គលិកក៏ដូចជាអ្នកស្រាវជ្រាវពីខាងក្រៅ។ លោកបានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកនយោបាយពីសាកលវិទ្យាល័យ Bristol ក្នុងចក្រភពអង់គ្លេស ហើយក៏ជាកន្លែងដែលគាត់ជាសាស្ត្រាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិផ្តោតលើយុត្តិធម៌សកលផងដែរ។ ការស្រាវជ្រាវរបស់លោកផ្តោតលើសង្គមស៊ីវិល និងការចូលរួមនយោបាយនៅអាស៊ីអាគ្នេយ៍ក្នុងយុគសម័យឌីជីថល។ មុនពេលចូលបម្រើការងារនៅមជ្ឈមណ្ឌលអាស៊ី លោកបណ្ឌិត Piñol Rovira គឺជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព។

ស្រេង សារ៉ែន

លោក ស្រេង សារ៉ែន គឺជាអ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថលចាប់តាំងពីឆ្នាំ២០១៨ ដោយផ្តល់ការបណ្តុះបណ្តាល ប្រឹក្សាយោបល់ និងជួយគាំទ្របច្ចេកទេសផ្នែកសន្តិសុខឌីជីថលដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ គាត់ក៏ជាអ្នកសរសេរមាតិកាចែករំលែកលើគេហទំព័រ DigitalHub101 ដែលជាគេហទំព័រភាសាខ្មែរ ផ្តល់ចំណេះដឹងពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត គោលការណ៍ណែនាំ និងគន្លឹះការពារសុវត្ថិភាពតាមអនឡាញ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកអក្ខរកម្មសន្តិសុខឌីជីថល និងដើម្បីចូលរួមកាត់បន្ថយការគំរាមកំហែងសុវត្ថិភាពតាមអ៊ីនធឺណិតដែលកំពុងមានការកើនឡើងនៅកម្ពុជា។

ង៉ែត ម៉ូសេ

លោក ង៉ែត ម៉ូសេ ជាអ្នកប្រឹក្សាផ្នែកសន្ដិសុខលើប្រព័ន្ធឌីជីថល។ លោកបានទទួលបទពិសោធន៍ការងារពីអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដូចជាការធ្វើការតស៊ូមតិ ការអប់រំស្ដីពីច្បាប់ សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិឌីជីថល។ លោក ម៉ូសេ ធ្លាប់បម្រើការជាអ្នកសម្របសម្រួលគម្រោងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង និងជាប្រធានគម្រោងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៨ ហើយក្រោយមកជាអ្នកជំនាញសន្តិសុខលើប្រព័ន្ធឌីជីថលចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោកបានធ្វើការនៅក្នុងគម្រោងជាច្រើនពាក់ព័ន្ធនឹងសន្តិសុខនៅលើប្រព័ន្ធឌីជីថល ក្នុងនាមជាអ្នកប្រឹក្សាឯកជន។ លោកជាសហស្ថាបនិករបស់ &8220;វេទិកាអ៊ីនធឺណិតបើកទូលាយ&8221; ដែលជាព្រឹត្តិការណ៍មួយផ្ដោតទៅលើសិទ្ធិឌីជីថល បង្កើតឡើងដើម្បីលើកកម្ពស់សុវត្ថិភាព​ឌីជីថល និងការអនុវត្តប្រកប​ដោយសុវត្ថិភាពក្នុងចំណោមយុវជនកម្ពុជា។ លោកមានជំនាញ និងបទពិសោធន៍ទាក់ទងនឹងសន្ដិសុខលើប្រព័ន្ធឌីជីថលជាង១០ឆ្នាំ និងធ្វើការនៅក្នុងគម្រោងជាច្រើនដូចជា អ្នកការពារសិទ្ធិមនុស្សនៅក្នុងយុគសម័យអ៊ីនធឺណឺត ទប់ស្កាត់ការរឹតត្បិតនៅក្នុងប្រព័ន្ធអនឡាញ និងលើកកម្ពស់ការ​ទទួលបានការប្រើប្រាស់អ៊ីនធឺណឺត

Thomas Honnet

លោក Thomas Honnet គឺជាអ្នកជំនាញផ្នែកច្បាប់ ឯកទេសលើច្បាប់ឌីជីថល និងបរិវត្ដកម្មឌីជីថល ហើយបច្ចុប្បន្ន លោកគឺជាមន្ដ្រីផ្នែកការការពារទិន្នន័យសម្រាប់ក្រុងម៉ាកសី ដែលជាទីក្រុងធំលំដាប់ទីពីររបស់ប្រទេសបារាំង។ កន្លងមក លោកបានផ្ដល់ការប្រឹក្សាដល់ធុរកិច្ចថ្មីជាច្រើនក្នុងការអនុលោមសកម្មភាពរបស់ពួកគេឱ្យស្របតាមបទប្បញ្ញត្តិរួមនៃការការពារទិន្នន័យ (GDPR) និងបទប្បញ្ញត្តិបច្ចុប្បន្នស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន។ លោកក៏បានផ្ដល់ការប្រឹក្សាដល់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិករបស់ខ្លួន និងក្របខណ្ឌច្បាប់ពាក់ព័ន្ធទាំងមូល។ លោកក៏បានធ្វើការជាមួយក្រសួងមួយចំនួនរបស់បារាំងលើបញ្ហាច្បាប់ផ្សេងៗ ហើយបានបញ្ចប់បេសកកម្មសម្រាប់អង្គការសហប្រជាជាតិ និងកម្មវិធីអភិវឌ្ឍន៍នោះ លើការការពារទិន្នន័យទូទាំងពិភពលោក។ ថ្មីៗនេះ លោកបានធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅកម្ពុជាលើបទប្បញ្ញត្តិការពារទិន្នន័យ។ លោក Thomas Honnet ចំណាយពេលវេលាជាច្រើនរបស់ខ្លួនលើការបង្រៀន និងផ្ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបង្រៀនមុខវិជ្ជាវប្បធម៌ឌីជីថលនៅសកលវិទ្យាល័យ​ស្រាវជ្រាវអន្ដរជាតិ Sciences Po និងមុខវិជ្ជាច្បាប់ផ្សេងទៀត ដូចជាច្បាប់ឌីជីថល និងច្បាប់​ពាណិជ្ជកម្មព្រហ្មទណ្ឌ នៅសកលវិទ្យាល័យ​ឈាន​មុខរបស់​ប្រទេសបារាំង (Sorbonne, Assas និងនៅក្នុងក្រុងភ្នំពេញ

ចាន់ទី ពិសាល

លោក​ចាន់​ទី​ពិសាល​គឺជា​នាយក​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​ឌី​ជី​ថ​ល​និង​នវានុវត្តន៍​នៃ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​។​លោក​ក៏​ជា​នាយករង​នៃ​មជ្ឈមណ្ឌល​អាយ​ស៊ី​ធី​អាស៊ាន​នៃ​ASEAN​Digital​Sectoral​Body​(ADGMIN/ADGSOM)​។​

ឆឹង វាសនា

លោក​ឆឹង​វាសនា​គឺជា​អ្នក​ប្រឹក្សា​ឯករាជ្យ​ដែល​ធ្វើការ​លើ​ផ្នេ​ក​បច្ចេកវិទ្យា​និង​សង្គម​។​លោក​ចាប់អារម្មណ៍​លើ​សន្តិសុខ​និង​ឯកជន​ភាព​ទិន្នន័យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​និង​គណនេយ្យ​ភាព​តម្លាភាព​របស់​ក្រុមហ៊ុន​ទាំងនោះ​និង​សន្តិសុខ​ឌី​ជី​ថ​ល​។​