ពាង រតនា
ពាង រតនា គឺជាអ្នកជំនាញ Business Intelligence (BI) មួយរូប ដែលមានបទពិសោធន៍ទាក់ទងនឹងវិទ្យាសាស្ដ្រនៅក្នុងគណិតវិទ្យា និងសហគ្រិនភាព។ លោកមានបទពិសោធន៍ជាង១០ឆ្នាំ នៅក្នុងការវិភាគទិន្នន័យ និង ៥ឆ្នាំ នៅក្នុងការសិក្សាស្រាវជ្រាវផ្នែកទីផ្សារ។ លោក ពាង រតនា ជាអ្នកបង្កើត STEM Club Cambodia មួយរូបនៅឆ្នាំ២០១៥។ មុនពេលចូលនៅក្នុងក្លឹបនេះ លោកគឺជាទីប្រឹក្សា និងអ្នកស្រាវជ្រាវមួយរូបនៅប្រទេសកម្ពុជា។ ក្នុងចំណោមភាពជោគជ័យរបស់លោកជាច្រើន លោកបានផលិតការស្រាវជ្រាវទៅលើវិទ្យាសាស្ដរទិន្នន័យ Natural Language Processing (NLP) នៅក្នុងប្រទេស និងសាកលលោក។ លោកក៏បានបោះពុម្ភសៀវភៅស្ដីពីវិទ្យាសាស្ដ្រទិន្នន័យផងដែរ។ លោក ពាង រតនា បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និងវិទ្យាស្ថានជាច្រើននៅប្រទេសកម្ពុជា និងសកលលោក រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ Institute de Luminy ពីប្រទេសបារំាង Bond University ពីប្រទេសអូស្ដ្រាលី និង Fulbright University ពីប្រទេសវៀតណាម។