ព្រំ ពន់វឌ្ឍន៍
ព្រំ ពន់វឌ្ឍន៍ គឺជាអ្នកសម្របសម្រួលផ្នែកមាតិកា និងទំនាក់ទំនងសម្រាប់កម្មវិធី កម្ពុជាអាយស៊ីធីខែម។ គាត់ ស្ថិតនៅក្រោមគណៈកម្មការប្រឹក្សាយោបល់ ធ្វើការសម្របសម្រួលដំណើរការនៃការជ្រើសរើស និងទំនាក់ទំនងជាមួយវាគ្មិន សម្រាប់ការអភិវឌ្ឍមាតិកានៃខែម (បទបង្ហាញ និងថ្នាក់អនុវត្តផ្ទាល់) និងការរៀបចំភស្តុភារជាដើម។
ពន់វឌ្ឍន៍ គឺជាមន្ត្រីសម្របសម្រួលផ្នែកស្រាវជ្រាវទិន្នន័យ និងជីអាយអេស នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ ដែលជាអង្គការទិន្នន័យបើកទូលាយ ធ្វើការឯករាជ្យក្នុងការប្រមូលផ្តុំទិន្នន័យប្រភេទភូមិសាស្ត្រ និងមិនមែនភូមិសាស្ត្រពីពហុវិស័យ ដើម្បីផ្តល់ការយល់ដឹងអំពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ គាត់មានជំនាញ ផ្នែកការគ្រប់គ្រងដីធ្លី និងរដ្ឋបាលដីធ្លី ហើយគាត់ចាប់អារម្មណ៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃផ្នែកព័ត៌មានភូមិសាស្ត្រ ដើម្បីដោះស្រាយបញ្ហាសង្គម និងបរិស្ថាន។