Pyrou Chung
Chung (ជុង) មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអភិវឌ្ឍន៍លើផ្នែកអភិរក្សនិងសិទ្ធិមនុស្ស រួមទាំងការងារជាមួយគម្រោងគំនិតផ្តួចផ្តើមការអភិវឌ្ឍបើកទូលាយ (ODI) របស់វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) និងដៃគូអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និង មីយ៉ានម៉ា។ គាត់ជាអ្នកជំនាញខាងអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយចីរភាព ហើយបានធ្វើការលើទំនាក់ទំនងនៃអភិបាលកិច្ចបរិស្ថាន ការអភិរក្ស និងសិទ្ធិមនុស្សដោយផ្តោតលើការអនុវត្ដការរួមបញ្ចូលគ្នានៃជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងគំនិតផ្តួចផ្តើមសិទ្ធិដីធ្លីជាមួយជនជាតិភាគតិច ប្រជាជនអាស្រ័យផលព្រៃឈើ ឬប្រជាជននៅតាមសហគមន៍។ មុនពេលចាប់ផ្តើមការងារជាមួយ ODI គាត់មានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចបង្កើតបណ្តាញសហគមន៍ព្រៃឡង់និងធ្វើការសិក្សាស្រាវជ្រាវមួយចំនួន ដែលឈានដល់បង្កើត អង្គការទិន្នន័យអំពីការអភិវឌ្ឍនេះ។