សំអាន ម៉ារឌី

សំអាន ម៉ារឌី គឺជាប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រនៅអង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)។ ទំនួលខុសត្រូវចំបងរបស់គាត់គឺ គ្រប់គ្រង និងពិនិត្យជារួមទៅលើគេហទំព័រ និងប្រព័ន្ធបណ្តាញរបស់អូឌីស៊ី។ គាត់ទទួលខុសត្រូវក្នុងការចូលរួម និងការពិនិត្យតាមដានលើការអភិវឌ្ឍ និងតំហែទាំគេហទំព័ររបស់អូឌីស៊ី ដោយមានកិច្ចសហការពីសំណាក់ក្រុមការងារផ្នែកនានារបស់អូឌីស៊ី។ លើសពីនេះ គាត់ក៏មានទំនួលខុសត្រូវក្នុងការផ្តល់នូវការណែនាំ និងជំនួយបច្ចេកទេស ក៏ដូចជាកំណត់ បង្ការ និងកាត់បន្ថយហានិភ័យនៃបញ្ហាបច្ចេកវិទ្យានានានៅលើប្រព័ន្ធបណ្តាញ និងការអនុវត្តគម្រោងរបស់អូឌីស៊ី។