Saowalak Jingjungvisut

Saowalak​ Jingjungvisut​ គឺជា​អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​ និង​ភាព​ជា​ដៃគូ​នៃ​គម្រោង​គំនិត​ផ្តួចផ្តើម​ការ​អភិវឌ្ឍ​បើក​ទូលាយ​ (ODI)​ និង​មានបទពិសោធន៍​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​ទំនាក់ទំនង​ ការ​បង្ហាញ​ទិន្នន័យ​ក្នុង​រូបភាព​ និង​អភិវឌ្ឍ​ការ​សរសេរ​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​សម្រាប់​ផល​ប៉ះពាល់​ និង​ការ​ផ្លាស់​ប្តូរ​សង្គម​។​ គាត់​បាន​គ្រប់គ្រង​ និង​ដឹកនាំ​កម្មវិធី​អក្ខរកម្ម​ទិន្នន័យ​ក្នុង​តំបន់​របស់​ EWMI​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ កម្មវិធី​ដែល​ឈ្នះ​ពានរង្វាន់​ក្រោម​ការ​គ្រប់គ្រង​របស់​គាត់​មាន​គោលដៅ​បណ្តុះបណ្តាល​តាម​វិស័យ​ជាក់លាក់​ ទាំង​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​ និង​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​វិស័យ​ព្រៃឈើ​ និង​ក្រុម​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​មេគង្គ​ក្រោម​។​