រ័ត្ន សេដ្ឋា
រ័ត្ន សេដ្ឋា ជាអ្នកគ្រប់គ្រងជាន់ខ្ពស់កម្មវិធីច្នៃប្រឌិតនៅគម្រោង Development Innovations។ គាត់មានបទពិសោធយ៉ាងច្រើនក្នុងការរចនា ការអភិវឌ្ឍ និងការគ្រប់គ្រងកម្មវិធីខាងផ្នែកបច្ចេកទេស រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICTs) សម្រាប់បុព្វហេតុអភិវឌ្ឍន៍សង្គម និងប្រើប្រាស់ការរចនាដោយផ្តោតលើមនុស្ស និងការរៀបចំផែនការសម្រាប់បទពិសោធអ្នកប្រើប្រាស់ ដើម្បីជួយដៃគូអង្គការមិនមែនរដ្ឋាភិបាល និងដៃគូឯកជនក្នុងការរចនា និងអនុវត្តគម្រោង ដើម្បីទទួលបានលទ្ធផល។ សេដ្ឋា បានផ្តល់ជូននូវការបណ្តុះបណ្តាបច្ចេកវិទ្យា និងសេវាកម្មផ្តល់ប្រឹក្សាដល់ដៃគូអភិវឌ្ឍន៍ ដើម្បីជួយពួកគេសម្គាល់បញ្ហា ដែលពួកគេកំពុងព្យាយាមដោះស្រាយជាមួយបច្ចេកវិទ្យាថ្មី តាមរយៈដំណើរការរចនាដោយផ្តោតលើមនុស្ស និងជួយបង្កើតឧបករណ៍ធ្វើផែនការសម្រាប់អតិថិជន ឬបង្កើតគំរូដើមយ៉ាងលឿន (ផលិតផល/សេវាកម្មគំរូ) ដើម្បីសាកល្បងជាមួយអ្នកប្រើប្រាស់គោលដៅ។ ថ្មីៗនេះគាត់បានបោះពុម្ពផ្សាយឯកសារស្តីពី បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សម្រាប់គម្រោងអប់រំដែលមានចំណងជើងថា “ការរៀបចំរចនាសម្ព័ន្ធ៖ ការផ្លាស់ប្តូរការវាយតំលៃអំណានតាមរយៈបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា”។ តំណភ្ជាប់ទៅនឹងករណីសិក្សា៖ http://bit.ly/TEST_App_CaseStudy។