សូផា រតនា
ក្នងនាមជាអតីតនិស្សិតអាហារូបករណ៍ Fulbright ម្នាក់ លោក រតនា មានជំនាញវិជ្ជាជីវៈដែលពាក់ព័ន្ធចម្រុះទៅនឹង Portfolio ដោយរាប់ចាប់តាំងពីការបង្ហាត់បង្រៀននៅតាមសាកលវិទ្យាល័យសាធារណៈ រហូតដល់ការគ្រប់គ្រងក្រុមហ៊ុនឯកជនក៏ដូចជាស្ថាប័នមិនគិតប្រាក់ចំនេញផងដែរ។ តាមរយៈបទពិសោធន៍នៅតាមសាលា និងអាជីពរបស់គាត់ លោក រតនា បានអភិវឌ្ឍចំនាប់អារម្មណ៍របស់គាត់បន្ថែមទៅលើប្រធានបទជាច្រើន រួមមានការអប់រំកម្រិតឧត្តមសិក្សា និងការជម្រុញភាពអង់អាចដល់យុវជន ការរស់នៅក្នុងទីក្រុងប្រកបដោយនិរន្តរភាព អន្តរកម្មរបស់មនុស្សនៅយុគសម័យបណ្តាញផ្សព្វផ្សាយសង្គម និងសុខភាពសាធារណៈ។ អស់រយៈពេល៥ឆ្នាំមកហើយ ដែលលោក រតនាបានចូលរួមក្នុងការបង្ការជំងឺអេដស៍ដល់ប្រជាជនកម្ពុជាដែលងាយប្រឈមនឹងជំងឺនេះ ប្រកបដោយវិជ្ជាជិវៈ ដោយលោកបានផ្តោតសំខាន់ពីរបៀបដែលព័ត៌មានទំនាក់ទំនងដែលមានស្រាប់ និងទើបមកដល់ថ្មី រួមទាំងបច្ចេកវិទ្យានានា អាចពង្រីកបន្ថែមនូវគុណតម្លៃដល់ការងារការបង្ការជំងឺអេដស៍តាមអនឡាញ និងនៅតាមកម្រិតសហគមន៍នៅក្នុងប្រទេសកម្ពុជា។