សរ​ ចាន់​ដា​រ៉ា​

សរ​ ចាន់​ដា​រ៉ា​ គឺជា​អ្នកសម្របសម្រួល​នៅ​ DW​ Akademie​ និង​ជា​គ្រូ​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​។​ លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សារព័ត៌មាន​ និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​រូ​ម៉ា​នី​ និង​ថ្នាក់អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​ប្រទេស​ប៉ូ​ឡូញ​។​ លោក​បាន​ធ្វើការ​ជា​អ្នកកាសែត​អស់​ជា​ច្រើន​ឆ្នាំ​សម្រាប់​ការ​បោះពុម្ពផ្សាយ​ទាំង​ក្នុងស្រុក​ និង​អន្តរជាតិ​។​ លោក​បាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ជំនាញ​ជាក់លាក់​ដល់​យុវជន​នៅ​តំបន់​ជនបទ​ និស្សិត​សាកលវិទ្យាល័យ​ សង្គម​ស៊ី​វិល​ ក៏​ដូច​ជា​អ្នក​អប់រំ​នៅ​កម្ពុជា​។​