Svetlana Zens
Svetlana Zens គឺជាអ្នកគ្រប់គ្រងកម្មវិធី ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់សេរីភាពអ៊ីនធឺណិត ASIA គឺជាអ្នកជំនាញខាងការទូតសាធារណៈ ភាពជាដៃគូសាជីវកម្ម និងបទប្បញ្ញត្តិ ICT ។ ដោយមានបទពិសោទន៍ផ្នែកភាសាសាស្រ្ត និងសេដ្ឋកិច្ច អ្នកស្រីបានធ្វើការជាមួយអង្គការនានាដូចជាមជ្ឈមណ្ឌលមីយ៉ាន់ម៉ាសម្រាប់អាជីវកម្មប្រកបដោយទំនួលខុស និងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំសាធារណរដ្ឋគៀរហ្គីស្តង់ ។ គាត់ជាអ្នកជំនាញលើសិទ្ធិឌីជីថល និងការវាយតម្លៃផលប៉ះពាល់សិទ្ធិមនុស្ស អ្នកស្រី Svetlana បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគោលនយោបាយអ៊ីនធឺណិតពីសាកលវិទ្យាល័យ Central European ។ ការងាររបស់គាត់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កម្ពុជា ថៃ និងវៀតណាម ដោយផ្តល់ប្រឹក្សាលើឯកជនភាព ការការពារទិន្នន័យ និងសន្តិសុខតាមអ៊ីនធឺណិត បានគូសបញ្ជាក់ពីការចូលរួមចំណែកដ៏សំខាន់របស់គាត់ចំពោះវិស័យគោលនយោបាយ ICT ។