​ថៅ​ ច័ន្ទ​ធា​រី​រ័​ត្ន​

បន្ថែម​ពីលើ​ការងារ​ពេញ​ម៉ោង​ជា​ព​ណ្ណា​ធី​ការ​ –​ អ្នក​ស្រាវជ្រាវ​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ធា​រី​រ័​ត្ន​រីករាយ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​ ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៨​នេះ​ ក្នុង​នាម​ជា​អ្នកសម្របសម្រួល​ម្នាក់​នៃ​ខែ​ម​នេះ​។​ ធា​រី​រ័​ត្ន​ទទួលខុសត្រូវ​លើ​កិច្ចការ​មួយ​ចំនួន​រួម​មានការ​ផលិត​មាតិកា​នានា​ នៅ​លើ​គេហទំព័រ​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ព្រមទាំង​ការ​រក្សា​នូវ​គុណភាព​នៃ​មាតិកា​ទាំងនោះ​ ឱ្យ​ស្រប​តាម​ស្តង់ដារ​ និង​ភាព​ត្រឹមត្រូវ​របស់​អង្គការ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ធា​រី​រ័​ត្ន​រួម​ទាំង​ក្រុមការងារ​នឹង​សម្របសម្រួល​ជាមួយ​វាគ្មិន​ និង​អ្នកចូលរួម​ ចាប់តាំងពី​មុន​ពេល​ខែ​ម​ កំឡុង​ពេល​ខែ​ម​ រហូត​បញ្ចប់​ខែ​ម​។​