​វឿ​ន​ លក្ខណា​

វឿ​ន​ លក្ខណា​ គឺជា​សមាជិក​នៃ​សហគមន៍​មួយ​នៅ​ទូ​ទាំង​ពិភពលោក​ ដែល​ព្យាយាម​ផ្តល់​ការ​បណ្ដុះបណ្ដាល​ដល់​ អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ជំនាន់​ក្រោយ​។​ គាត់​ទទួល​បានការ​សិក្សា​ក្នុង​ជំនាញ​ប្រព័ន្ធ​បណ្តាញ​ (Cisco​ Course)​ អស់​រយៈពេល​ជិត​ ៨​ឆ្នាំ​ មក​ហើយ​ បច្ចុប្បន្ន​នេះ​ គាត់​កំពុង​បម្រើ​ការ​ជា​អ្នកគ្រប់គ្រង​ទូទៅ​ នៅ​វិទ្យាស្ថាន​សាន់​រ៉ា​យស៍​។​ មុន​ពេល​គាត់​មក​បម្រើ​ការ​ជាមួយ​វិទ្យាស្ថាន​សាន់​រ៉ា​យស៍​ គាត់​ធ្លាប់​ជា​អ្នក​ហាត់​ការ​ និង​ធ្វើការ​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ ក្រុមហ៊ុនទូរស័ព្ទ​ Smart​ Mobile​ អគារ​ Skyline​ Apartment​ ក្រុមហ៊ុន​ Passerelles numériques Cambodia​ (PNC)​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អេ​អឹ​ម​ខេ​ ហើយ​គាត់​តែងតែ​ចូលរួម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ជា​និច្ច​។​ ចុងបញ្ចប់​ លក្ខណា​ ធ្លាប់​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​ មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ កាលពី​ឆ្នាំ​មុន​ ហើយ​ក្រុម​របស់​គាត់​ទទួល​បាន​ជ័យ​លា​ភី​ សម្រាប់​ “​ពានរង្វាន់​គ្រាប់ពូជ​”​ ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​គំរូ​គម្រោង​ដ៏​ល្អ​បំផុត​ចំនួន​ ៥​ គម្រោង​ (​មួយ​រង្វាន់​សម្រាប់​ប្រទេស​នីមួយៗ​ នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​)​។​ នៅ​ឆ្នាំ​នេះ​ លក្ខណា​នឹង​ចែករំលែក​អំពី​គម្រោង​របស់​ក្រុម​គាត់​ ឈ្មោះ​ថា​ Cam​ Lost​ And​ Found​ និង​ធ្វើ​ជា​វាគ្មិន​លើ​ប្រធានបទ​ “​ការ​ណែនាំ​អំពី​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​”​។​