វង្ស​ ពិ​សិទ្ធ​

វង្ស​ ពិ​សិទ្ធ​​ធ្វើការ​ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​GIS​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​។​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ការងារ​របស់​លោក​ គឺ​ផ្ដោត​ទៅ​លើ​ការ​ស្រាវជ្រាវ​ទិន្នន័យ​ភូមិសាស្ត្រ​ ស្ដី​ពី​វិស័យ​ជា​ច្រើន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​មក​ពី​គ្រប់​ប្រភព​ដែល​ផ្ដល់​ទិន្នន័យ​បើក​ទូលាយ​ សម្រាប់​ការ​គ្រប់គ្រង​ ប្រមូលផ្ដុំ​ កែសម្រួល​ និង​ធ្វើ​ទស្សនី​យ៍​កម្ម​ ដោយ​ប្រើប្រាស់​ GIS​ សម្រាប់​ដាក់​អោយ​ប្រើ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​របស់​អង្គការ​។​ ក្រៅពី​ការងារ​តួនាទី​ផលិត​ទិន្នន័យ​ ជា​ពិសេស​ទិន្នន័យ​ភូមិសាស្ត្រ​ ​លោក​ចូលរួម​នៅ​ក្នុង​ការ​ធ្វើការ​បណ្ដុះបណ្ដាល​ និង​តាក់តែង​កម្មវិធី​បណ្ដុះបណ្ដាល​ដែល​ទាក់ទង​នឹង​ទិន្នន័យ​ និង​ GIS ​ផង​ដែរ​ សម្រាប់​គម្រោង​ដែល​ពាក់ព័ន្ធ​។​