លោកបណ្ឌិត Waiphot Kulachai

លោកបណ្ឌិត Waiphot Kulachai គឺជាអ្នកស្រាវជ្រាវនិងអ្នកជំនាញដ៏ល្បីមួយរូប ដែលមានអាជីពយ៉ាងទូលំទូលាយលើផ្នែកស្រាវជ្រាវ រដ្ឋបាលសាធារណៈ ការអនុវត្តច្បាប់ និងឧស្សាហកម្ម។ លោកមានសញ្ញាបត្រថ្នាក់បណ្ឌិតចំនួន២ ផ្នែកឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ ពីសកលវិទ្យាល័យចុល្លាឡុងកន និងផ្នែករដ្ឋបាលសាធារណៈ ពីសកលវិទ្យាល័យរាមខាំហែង សញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកដឹកជញ្ជូនពី Imperial College London (អាហារូបករណ៍រាជរដ្ឋាភិបាលថៃ) និងអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈពី GRIPS នៅប្រទេសជប៉ុន (អាហារូបករណ៍រដ្ឋាភិបាលជប៉ុន)។ លោកក៏មានបរិញ្ញាបត្រផ្នែកភាសាអង់គ្លេសពីសកលវិទ្យាល័យសុខោទ័យធម្មាធិរាជ និងផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យធម្មសាស្ដ្រ។ ពីឆ្នាំ២០១៤ដល់២០២០ លោកជាជំនួយការព្រឹទ្ធបុរសនៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងនីតិសាស្ដ្រ នៃសកលវិទ្យាល័យប៊ូរ៉ាផា។ ការបម្រើនៅក្នុងជួរនគរបាលជាតិថៃរបស់លោក (២០០២-២០១៤) មានដូចជាការត្រួតពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនិងកាមេរ៉ាចរាចរណ៍ ព្រមទាំងបង្រៀនពីការគ្រប់គ្រងចរាចរណ៍ផងដែរ។ លោកក៏មានបទពិសោធផ្នែកឧស្សាហកម្មពីក្រុមហ៊ុនស៊ីម៉ងត៍ថៃ Siam Cement Group (១៩៩៤-១៩៩៨)។ បច្ចុប្បន្ន លោកគឺជាព្រឹទ្ធបុរសរងនៅមហាវិទ្យាល័យនយោបាយនិងរដ្ឋាភិបាល នៃសកលវិទ្យាល័យ Suan Sunandha Rajabhat University។