សូម​ស្វាគមន៍​ការ​ចូល​មក​កាន់​គេហទំព័រ​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​។​ សូម​អាន​ព័ត៌មាន​នៅ​ខាងក្រោម​ ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ ដែល​ជា​ការ​កំណត់​លើ​ការ​ចូល​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​នៃ​គេហទំព័រ​របស់​កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​នេះ​។​

​នៅ​ពេល​អ្នក​ប្រើប្រាស់​គេហទំព័រ​កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​ អ្នក​ទទួលស្គាល់​ថា​ អ្នក​បាន​អាន​ យល់​ និង​ព្រម​ទទួលយក​នូវ​លក្ខខណ្ឌ​នានា​ ដែល​បាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ ដែល​អាច​ចាត់ជា​ កិច្ចព្រមព្រៀង​ស្របច្បាប់​ដែល​អ្នកមាន​ជាមួយនឹង​ក្រុមការងារ​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​។​

ក្នុង​ករណី​ដែល​អ្នក​មិន​អាច​ ឬ​មិន​ចង់​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​របស់​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ សូមអ្នក​បញ្ឈប់​ការ​ប្រើប្រាស់​គេហទំព័រ​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ប្រសិនបើ​អ្នក​បន្ត​ប្រើប្រាស់​គេហទំព័រ​នេះ​ អ្នក​នឹង​ត្រូវ​ទទួលយក​លក្ខខណ្ឌ​ដួច​ដែល​បាន​ចែង​។​
​យើង​សូម​រក្សា​សិទ្ធិ​គ្រប់ពេលវេលា​ ដើម្បី​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​របស់​យើង​ ដោយ​ការ​សម្រេចចិត្ត​របស់​យើង​។​

ការ​ប្រើប្រាស់​ទិន្នន័យ​​

នៅ​ពេល​អ្នក​ប្រើប្រាស់​គេហទំព័រ​កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​ អ្នក​យល់ព្រម​អនុវត្ត​តាម​គោលការណ៍​ដូច​ខាងក្រោម​៖

  • អ្នក​យល់ព្រម​មិន​រំលោភ​លើ​ច្បាប់​ សិទ្ធិ​ ឬ​បទបញ្ញត្តិ​ណាមួយ​ឡើយ​។​
  • ​អ្នក​យល់ព្រម​មិន​ចូលរួម​ក្នុង​ការ​ប្រព្រឹត្ដ​សកម្មភាព​ណា​ ដែល​អាច​ចាត់​ទុក​ថា​ជា​រឿង​ព្រហ្មទណ្ឌ​ ប្រមាថ​ មើលងាយ​ មិន​សមរម្យ​ ការ​និយាយ​អាសអាភាស​ ការ​រើសអើង​ពូជសាសន៍​ ឬ​ជាតិ​សាសន៍​ បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ ការ​រំខាន​ ការ​បំភិតបំភ័យ​ ការ​គំរាមកំហែង​ ការ​ស្អប់ខ្ពើម​ ឬ​ការ​រំលោភ​បំពាន​។​
  • អ្នក​យល់ព្រម​ទទួលខុសត្រូវ​ទាំងស្រុង​ ចំពោះ​ការ​ពឹងផ្អែក​លើ​ព័ត៌មាន​ដែល​ទទួល​បាន​ពី​គេហទំព័រ​នេះ​ និង​មិន​មានការ​ប្រកាន់​ រួម​ទាំង​លះបង់​រាល់​ការ​ទទួលខុសត្រូវ​ចំពោះ​បុគ្គល​ ឬ​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ សំណុំ​បែបបទ​ និង​ខ្លឹមសារ​ សម្រាប់​ការ​បាត់បង់​ ការ​បង្ក​គ្រោះថ្នាក់​ ឬ​ការ​ខូចខាត​ដែល​បាន​កើតឡើង​ដោយសារ​ការ​ប្រើប្រាស់​ព័ត៌មាន​ទាំងនោះ​។​
  • អ្នក​យល់​ស្រប​ជាមួយនឹង​គោលនយោបាយ​បោះ​ពុ​ម្ភ​ផ្សាយ​របស់​កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​។​ អ្នក​ត្រូវ​ដឹង​ថា​ រាល់​សម្ភារៈ​ទាំងអស់​ដែល​បាន​បង្ហាញ​ ឬ​ផលិត​ដោយ​អ្នកចូលរួម​ ក្នុង​កំឡុង​ពេល​កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​នេះ​ត្រូវ​បាន​ដាក់​ប្រកាស​នៅ​លើ​គេហទំព័រ​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-SA 4.0​ ។​

​គោលការណ៍​ភាព​ឯកជន​

ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​ទទួល​បាន​ពី​អ្នកចូលរួម​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ សម្រាប់​គោលបំណង​ពាណិជ្ជកម្ម​ទេ​។​ កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​នឹង​មិន​ដាក់​លក់​ ឬ​ជួល​ទិន្នន័យ​ផ្ទាល់ខ្លួន​ជា​ដាច់ខាត​ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។​ ព័ត៌មាន​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ សម្រាប់​គោលបំណង​ទំនាក់ទំនង​ និង​ការ​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​ ប៉ុណ្ណោះ​។​

តាម​រយៈ​ការ​ចែករំលែក​ទិន្នន័យ​ផ្ទាល់ខ្លួន​ អ្នក​យល់ព្រម​ផ្តល់​ឱ្យ​កម្ពុជា​ អាយ​ស៊ី​ធី​ ខែ​ម​នូវ​សិទ្ធិ​ដើម្បី​រក្សា​ទុក​ និង​ប្រើប្រាស់​ទិន្នន័យ​ទាំងនោះ​។​ អ្នក​អាច​ធ្វើ​បច្ចុប្បន្នភាព​លើ​ព័ត៌មាន​លម្អិត​ និង​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ គ្រប់ពេលវេលា​ដោយ​ផ្ញើ​អ៊ី​ម៉ែ​លម​ក​កាន់​ event@cambodiaict.net។​