តែ សុនីតា

សុនីតា គឺជានិស្សិតឆ្នាំទី៤ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។ បច្ចុប្បន្ននេះ គាត់កំពុងធ្វើការលើគម្រោងកម្មវិធីសាលា ដើម្បីបង្កើតកម្មវិធីទូរស័ព្ទ សម្រាប់គ្រប់គ្រងវត្តមានរបស់សិស្ស។ គាត់ក៏ជាអតីតអ្នកហាត់ការ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ផងដែរ។

ក្នុងឆ្នាំ២០១៧ គាត់ជាអ្នកស្ម័គ្រចិត្តនៅក្នុងកម្មវិធី មេគង្គអាយស៊ីធីខែម លើកទី៥។ សុនីតានឹងវិលត្រលប់មកវិញក្នុងនាមជាអ្នកស្ម័គ្រចិត្តនៅក្នុងកម្មវិធី កម្ពុជាអាយស៊ីធីខែម ឆ្នាំ២០១៨ ហើយគាត់នឹងសម្របសម្រួល និងគាំទ្រក្រុមការងារខែមក្នុងអំឡុងពេល ៥ ថ្ងៃ នៅខេត្តសៀមរាប។