សុន្ទរកថាស្តីពី កម្មវិធីប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ ដោយលោក Norbert KLEIN

លោក​ Norbert​ បង្ហាញ​សារ​បី​សំខាន់ៗ​ នៅ​ក្នុង​ស​ន្ទ​រក​ថា​របស់​ សម្រាប់​ថ្ងៃ​ទី​១​ និង​ជា​កិច្ច​បើក​កម្មវិធី​ខែ​ម​ រយៈពេល​៥​ថ្ងៃនេះ​៖​

  • តើ​ពាក្យ​ថា​ “​ប្រភព​កូដ​”​ មាន​ន័យ​យ៉ាងណា​?
  • ប្រភព​កូដ​បើក​ទូលាយ​នៅ​កម្ពុជា​
  • តើ​យើង​អាច​ធ្វើ​អ្វី​បាន​ ដើម្បី​ឱ្យ​មានការ​ប្រើប្រាស់​បាន​ច្រើន​ជាង​មុន​?

១.​ តើ​ពាក្យ​ថា​ “​ប្រភព​កូដ​”​ មាន​ន័យ​យ៉ាងណា​?

​ពាក្យ​ “​ប្រភព​កូដ​”​ ត្រូវ​បាន​គេ​ប្រើប្រាស់​ភាគច្រើន​សម្រាប់​កម្មវិធី​កុំព្យូទ័រ​។​ ជា​ទូទៅ​ កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​ មាន​ន័យ​ថា​៖​ អ្នក​អាចយ​កមក​ប្រើប្រាស់​ដោយ​សេរី​ ហើយ​មិន​ត្រូវការ​ចំណាយ​អ្វី​ទាំងអស់​។​ អ្វី​ដែល​ថា​ អ្នក​អាចយ​កមក​ប្រើប្រាស់​ដោយ​សេរី​ គឺជា​ភាព​ត្រឹមត្រូវ​មួយ​សម្រាប់​កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​ ប៉ុន្តែ​នៅ​មាន​បី​ប្រភេទ​ផ្សេង​ទៀត​នៃ​កម្មវិធី​កុំព្យូទ័រ​ ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាងច្រើន​ដោយ​មិន​ចាំបាច់​ចំណាយ​៖

១)​ មានកម្ម​វិធី​ ដែល​មនុស្ស​ទូទៅ​ ឬ​ក្រុមហ៊ុន​នានា​ បាន​បង្កើត​ឡើង​សម្រាប់​ឱ្យ​សាធារណៈជន​ប្រើប្រាស់​ ដោយ​មិន​មានការ​បង់ប្រាក់​។​ កម្មវិធី​ទាំងនេះ​ ត្រូវ​បាន​គេ​អោយឈ្មោះ​ថា​ “​ហ្វី​វែ​រ​ (freeware)”​។​ ជា​ឧទាហរណ៍​៖​ កម្មវិធី​ទំនាក់ទំនង​Skype​ ឬ​ក៏​កម្មវិធី​អាន​ Adobe​ Acrobat​ ប្រើប្រាស់​សម្រាប់​អាន​ឯកសារ​ ជា​ភី​ឌី​អេ​ហ្វ​ (PDF)​។​

២)​ នៅ​មានកម្ម​វិធី​ “​ស៊ែរ​វែ​រ​ (Shareware)”​ ដែល​ជា​កម្មវិធី​ ដែល​គេ​អាច​ទាញ​យក​មក​ប្រើប្រាស់​ បាន​មួយ​រយៈ​ (​ប្រហែលជា​១​ខែ​)​។​ បន្ទាប់​មក​អ្នក​នឹង​ត្រូវ​បាន​គេ​ស្នើ​ឱ្យ​បង់ប្រាក់​ ហើយ​បើ​អ្នក​មិន​បង់​ទេ​នោះ​ កម្មវិធី​មួយ​នេះ​នឹង​ផ្អាក​ដំណើរការ​នៅ​ពេល​កំណត់​ណាមួយ​។​ ស៊ែរ​វែ​រ​ គឺជា​វិធី​មួយ​ល្អ​ ដើម្បី​ផ្សព្វផ្សាយ​ពី​ កម្មវិធី​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​អាច​សម្រេចចិត្ត​មិន​ប្រើប្រាស់​ នៅ​មុន​ពេល​ទិញ​វា​ ឬ​ក៏​អាច​ទិញ​វា​។​ ជា​ឧទាហរណ៍​៖​ Registry​ Mechanic,​ or​ Wondershare,​ YouTube​ Downloader​។​

៣)​ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ ក្នុង​ចំណោម​អ្នក​ទាំងអស់​គ្នា​ ប្រើ​កម្មវិធី​ ដោយ​មិន​បង់ប្រាក់​ ដូច​ជា​ប្រព័ន្ធ​វី​ន​ដូ​ (Windows​ system​ )​ និង​កម្មវិធី​ Microsoft​ Office​ ដោយ​គ្មាន​ការ​ចុះ​ឈ្មោះ​ដោយ​ស្របច្បាប់​ និង​បង់ប្រាក់​សម្រាប់​កម្មវិធី​នោះ​ទេ​។​ នៅ​ពេល​ខ្ញុំ​ទិញ​កុំព្យូទ័រ​នៅ​កម្ពុជា​ មនុស្ស​នៅ​ក្នុង​ហាង​តែ​សួរ​ជា​រឿយៗ​ថា​៖​ “​តើ​កម្មវិធី​ប្រភេទ​ណា​ដែល​អ្នក​ចង់​ដំឡើង​?”​ ហើយ​ពួក​គេ​ផ្តល់​នូវ​បញ្ជី​កម្មវិធី​ពាណិជ្ជកម្ម​ ដើម្បី​ជ្រើសរើស​ដោយ​មិន​គិតថ្លៃ​។​ នេះ​គឺជា​ខុសច្បាប់​ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ កម្មវិធី​ប្រមាណ​ថា​ ៨០%​ ត្រូវ​បាន​យក​មក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​កម្ពុជា​។​ ខ្ញុំ​នឹង​ត្រលប់​មក​ចំណុច​នេះ​នៅ​ពេល​ក្រោយ​។​

​អ​ញ្ចឹ​ង​តើ​កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​ជា​អ្វី​?

​អត្ថន័យ​នៃ​ពាក្យ​ “​ប្រភព​កូដ​បើក​ទូលាយ​”​ សំដៅលើ​កម្មវិធី​ដែល​អាច​រកបាន​ ដោយ​អ្នក​សរសេរ​កម្មវិធី​ ឬ​ក្រុមហ៊ុន​ ដោយ​មិន​គិតថ្លៃ​សម្រាប់​ សាធារណៈជន​រួម​ទាំង​ព័ត៌មាន​លម្អិត​ ពី​របៀប​ដែល​កម្មវិធី​ត្រូវ​បាន​បង្កើត​ឡើង​ដូច​ជា​៖ “​ប្រភព​កូដ​”​ ដែល​មនុស្ស​គ្រប់​គ្នា​អាច​ពិនិត្យ​បាន​ គឺ​អាច​ចូល​ប្រើប្រាស់​បាន​ដោយ​សេរី​ ហើយ​មនុស្ស​អាច​ប្រើ​វា​បាន​កម្មវិធី​ស្របច្បាប់​ សូ​ម្បី​តែ​ការ​កែប្រែ​  ចែករំលែក​ជា​កម្មវិធី​កូដ​បើក​ទូលាយ​ ដែល​មិន​គិតថ្លៃ​នោះ​ទេ​។​ “​ប្រភព​កូដ​”​ បែប​នេះ​ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ ដែល​អ្នក​ប្រើ​កុំព្យូទ័រ​ភាគច្រើន​មិន​ធ្លាប់​បានឃើញ​។​ វា​ជា​កម្មវិធី​កូដ​កុំព្យូទ័​ ដែលរ​អាច​ផ្លាស់​ប្តូរ​របៀប​នៃ​បំណែក​មួយៗ​នៃ​កម្មវិធី​ដំណើរការ​។​

២.​ ប្រភព​កូដ​បើក​ទូលាយ​នៅ​កម្ពុជា​

​មិន​មានការ​ស្ទង់​មតិ​អំពី​ការ​ប្រើប្រាស់​កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​កម្ពុជា​ឡើយ​ តាម​ដែល​ខ្ញុំ​ដឹង​។​ តែ​ខ្ញុំ​ដឹង​ថា​កម្មវិធី​កូដ​បើក​ទូលាយ​ ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ដំបូង​នៃ​ការ​អភិវឌ្ឍ​អ៊ិ​ន​ធឺ​ណិ​ត​។​ ម៉ាស៊ីន​បម្រើ​របស់​ប្រព័ន្ធ​អ៊ី​ម៉ែ​ល​ CamNet​ របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ត្រូវ​បាន​បង្កើត​ឡើងជា​លើក​ដំបូង​ដោយ​ប្រើ​កម្មវិធី​ Windows​ Server​ ប៉ុន្តែ​មួយ​រយៈ​ក្រោយមក​ វា​ក៏​មាន​ជំនួស​ដោយ​ប្រព័ន្ធ​មូលដ្ឋាន​លី​នុ​ច​វិញ​។​ ជាមួយនឹង​ការ​មក​ដល់​នៃ​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ កម្មវិធី​រុករក​ និង​កម្មវិធី​ផ្ញើ​សំបុត្រ​ ដែល​ចេញពី​ក្រុមហ៊ុន​ Microsoft Windows​ ត្រូវ​បាន​គេ​ណែនាំ​។​  ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ កម្មវិធី​ Mozilla​ Firefox​ និង​កម្មវិធី​ផ្ញើ​សារ​ Mozilla​ Thunderbird​ ក៏​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ដែរ​។​ ប៉ុន្តែ​ខណៈ​ ពេល​ជាមួយ​គ្នា​នេះ​ដែរ​ បញ្ហា​នៃ​អក្សរ​ខ្មែរ​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​៖​ ក្នុង​រយៈពេល​ជាក់លាក់​មួយ​ ខ្ញុំ​បាន​ប្រមូល​ប្រព័ន្ធ​ពុម្ពអក្សរ​ខ្មែរ​ចំនួន​ ២៣​ ខុសៗ​គ្នា​ ដែល​មិន​អាច​ដំណើរការ​ជាមួយ​គ្នា​បាន​។​ មាន​តែ​ការ​ណែនាំ​ ការ​ផ្សព្វផ្សាយ​ និង​ការ​អភិវឌ្ឍ​ដោយ​សេរី​ពុម្ពអក្សរ​ខ្មែរ​ ដែល​អាច​ប្រើ​បាន​សម្រាប់​ប្រព័ន្ធ​យូ​នី​កូដ​នៃ​ការ​សរសេរ​ភាសា​ខ្មែរ​បាន​ធ្វើ​ឱ្យ​មានការ​អភិវឌ្ឍ​វប្បធម៌​នៃ​ការ​ទំនាក់ទំនង​អេ​ឡិច​ត្រូ​និ​មួយ​ ដូច​គ្នា​នេះ​ផង​ដែរ​ ក្តារ​ចុច​កុំព្យូទ័រ​ អាច​ប្រើប្រាស់​បាន​សម្រាប់​អ្នក​ដែល​ដែល​មិន​មានចំណេះ​ដឹង​ ភាសា​អង់គ្លេស​ឬ​បារាំង​។​ ការ​ពិត​ដែល​កម្មវិធី​រុករក​ និង​ផ្ញើ​សំបុត្រ​របស់​ Mozilla​ គឺជា​កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​ ដែល​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បង្កើត​ភាសា​ខ្មែរ​ -​  ម​យ៉ូ​រ៉ា​ (Moyura)​ បាន​បង្កើត​ឡើង​នៅ​លើ​មូលដ្ឋាន​នៃ​កម្មវិធី​ Mozilla​ Thunderbird​ 3.0.1​ និង​មេខលា​ (Mekhala)​ បាន​អភិវឌ្ឍន៍​លើ​មូលដ្ឋាន​នៃ​កម្មវិធី​ Mozilla​ Firefox​។​ ដូច​គ្នា​នេះ​ផង​ដែរ​ ម៉ៃ​ក្រូ​សូ​ហ្វ​វី​ន​ដូ​ គឺ​ផ្នែក​មួយ​នៃ​ផ្នែក​មួយ​នៃ​ប្រភព​បើកចំហរ​៖​ Open​ Office​ ត្រូវ​បាន​ធ្វើ​មូលដ្ឋាន​នី​យ​កម្ម​ ឱ្យ​មាន​ជា​ភាសា​ខ្មែរ​។​ ហេតុនេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ ដែល​មិន​ចេះ​ភាសាបរទេស​អាច​ធ្វើ​បាន​​ផ្លាស់​ប្តូរ​អ៊ី​ម៉ែ​ល​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​។​ ពេល​បច្ចុប្បន្ន​ ហ្វេ​ស​ប៊ុ​ក​ ត្រូវ​បាន​គេ​យល់​ច្រឡំ​ចា​ជា​អ៊ិ​ន​ធឺ​ណែ​ត​។​ វា​នឹង​អាច​ពិបាក​ក្នុង​ការ​ ស្រ​ម៉ៃ​ថា​  មានការ​សម្រេច​បាន​យ៉ាងច្រើន​នៅ​កម្ពុជា​ ខណៈ​ដែល​ការ​ប្រកួតប្រជែង​ ជា​ភាសា​ខ្មែរ​ ដោយ​ប្រើប្រាស់​ យូ​នី​កូដ​ និង​កម្មវិធី​ប្រភព​កូដ​ក្នុងស្រុក​ ត្រូវ​បាន​ទទួល​ជ័យ​លា​ភី​ដោយ​ក្មេង​ ប្រុស​ម្នាក់​ដែល​មក​ខេត្ត​ ជាមួយ​គ្រូបង្រៀន​ម្នាក់​នៅ​ភ្នំពេញ​។​ សម្រាប់​ការ​អភិវឌ្ឍន៍​ទាំងនេះ​ -​ ការ​បង្កើត​កូដ​យូ​នី​កូដ​ និង​ប្រភព​កូដ​បើក​ទូលាយ​សម្រាប់​ខ្មែរ​ -​ អង្គការក្រៅរដ្ឋាភិបាល​ វិទ្យាស្ថាន​បើក​ទូលាយ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ដែល​ធ្វើ​ឱ្យ​ការ​បង្កើត​របស់​ពួក​គេ​មាន​សម្រាប់​សាធារណៈជន​ទូទៅ​ តាម​រយៈ​ការ​ឧបត្ថម្ភ​ដោយ​នី​ដា​ (NIDA)​ -​ អាជ្ញាធរ​ជាតិ​ផ្នែក​អភិវឌ្ឍន៍​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​និង​ សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ​ផង​ដែរ​។​ ​បន្ថែម​ពីលើ​ការ​ផ្តួចផ្តើម​ឯកជន​ ដោយ​ប្រើប្រាស់​ និង​ការ​លើកកម្ពស់​កម្មវិធី​កូដ​បើក​បើក​ទូលាយ​ គឺ​វា​មាន​សំខាន់​ដែល​ថា​កម្មវិធី​កូដ​បើក​ទូលាយ​ ទទួល​ជោគជ័យ​ជា​ផ្លូវការ​សម្រាប់​ប្រទេស​នេះ​តាម​រយៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

​ខ្ញុំ​សំដៅលើ​ ផែនការមេ​ សម្រាប់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទំនាក់ទំនង​ក្នុង​វិស័យ​អប់រំ​ ឆ្នាំ​២០០៩-២០១៣​។​ ​ផែនការមេ​សម្រាប់​ អាយ​ស៊ី​ធី​ សម្រាប់​ការ​អប់រំ​ ធ្វើ​សេចក្តីថ្លែងការណ៍​សំខាន់ៗ​អំពី​កម្មវិធី​កូដ​បើក​ទូលាយ​៖​ មានច្បាប់​សម្រាប់​ការ​ផ្តល់​កម្មវិធី​សម្រាប់​សាលារៀន​ ហើយ​ច្បាប់​ដូច​គ្នា​នឹង​ត្រូវ​បាន​អនុវត្ត​ សម្រាប់​ការ​ផ្គត់ផ្គង់​កម្មវិធី​សម្រាប់​ក្រសួង​ផ្ទាល់​។​ “​ក្រសួង​នឹង​មាន​និន្នាការ​ប្រើប្រាស់​ប្រភព​កូដ​ចំហ​​កម្មវិធី​នៅ​ពេល​ណា​ដែល​អាច​ធ្វើ​បាន​ …​ ” ហើយ​កម្មវិធី​ ដែល​អាច​ត្រូវ​បាន​ទិញ​ដោយ​មូលនិធិ​សាធារណៈ​របស់​ក្រសួង​ត្រូវ​បាន​កំណត់​ការ​ប្រើប្រាស់​យ៉ាង​តឹងរ៉ឹង​៖​ “​មាន​តែ​សូ​ហ្វ​វែ​រ​ ដែល​ជា​ភាសា​ខ្មែរ​១០០%​ទេ​ …​ ប្រហែលជា​អាច​ត្រូវ​បាន​អនុម័ត​ដោយ​ក្រសួង​ ហើយ​ត្រូវ​បាន​ប្រើប្រាស់​ នៅ​តាម​សាលារៀន​ និង​សាកលវិទ្យាល័យ​ដើម្បី​បង្រៀន​អក្ខរកម្ម​អាយ​ស៊ី​ធី​។​”

“​ក្រសួង​ នឹង​មានកម្ម​សិទ្ធិ​ពេញលេញ​ និង​ការ​រក្សា​សិទ្ធិ​ លើ​សម្ភារៈ​បណ្តុះបណ្តាល​ទាំងអស់​ និង​កម្មវិធី​ទាំងឡាយ​ណា​ដែល​ក្រសួង​បង្កើត​នៅ​ផែនការមេ​។​ វា​នឹង​ផ្តល់​អាជ្ញា​បណ្ណ​សម្រាប់​ សម្ភារៈ​ទាំងនេះ​ ក្នុង​ទម្រង់​​អាជ្ញាប័ណ្ណ​ចែករំលែក​សម​ស្រប​ ដែល​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ផ្សេង​ប្រើប្រាស់​បាន​ កែប្រែ​ និង​ចែកចាយ​ អនុញ្ញាត​​ឱ្យធ្វើ​ការ​កែ​លម្អ​ ការ​ធ្វើ​បដិរូបកម្ម​ ឬ​ការ​អភិវឌ្ឍ​នៃ​វត្ថុធាតុដើម​ល្អ​ជាង​មុ​ ន​ឬ​ផ្សេង​គ្នា​ដោយ​ភាគី​ទី​បី​ …​ដែល​ត្រូវ​បាន​ប្រើ​ចុង​ក្រោយ​ដោយ​គ្រូ​ និង​សិស្ស​។​”

​នេះ​ជា​ការ​ពិពណ៌នា​បន្ថែម​ទៀត​៖ “​កម្មវិធី​ដែល​បាន​ចែកចាយ​ទាំងអស់​ត្រូវ​ធ្វើការ​ពិនិត្យ​អក្ខរាវិរុទ្ធ​ជា​ភាសា​ខ្មែរ​​ ​លំដាប់​តួអក្សរ​បទដ្ឋាន​ខ្មែរ​ …​ កម្មវិធី​ដែល​ត្រូវ​បង្រៀន​ត្រូវ​មាន​លទ្ធភាព​ប្រើ​បាន​ត្រឹមត្រូវ​ យូ​នី​កូដ​ ក៏​ដូច​ជា​ការ​បង្កើត​គ្រប់​ទម្រង់​ទាំងអស់​ ដែល​ត្រូវ​បាន​កំណត់​ស្តង់ដារ​ដោយ​ក្រសួង​ (ODF,​ PDF)​ ។​

“​មាន​តែ​កម្មវិធី​ ដែល​ត្រូវ​បាន​ទិញ​ដោយ​ស្របច្បាប់​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ និង​​ក្រុមហ៊ុន​ផលិត​ត្រូវ​តែ​បង្ហាញ​ថា​កម្មវិធី​របស់​ពួក​គេ​មិន​អាច​ត្រូវ​បាន​វាយប្រហារ​ដោយ​វីរុស​ ឬ​មេរោគ​បាន​យ៉ាង​ងាយស្រួល​។​​”

“​ជា​ពិសេស​សម្រាប់​កម្មវិធី​ សិស្ស​នឹង​រៀន​ស្គាល់​កម្មវិធី​ដែល​ពួក​គេ​អាច​ប្រើ​ដោយ​សេរី​ និង​អាច​ចែករំលែក​បាន​ (​ដូច​ក្នុង​ករណី​កម្មវិធី​កូដ​បើក​ទូលាយ​ និង​កម្មវិធី​កូដ​បើក​ទូលាយ​ដែល​មានកម្ម​សិទ្ធ​ដែល​ទាមទារ​ការ​បង់ប្រាក់​សម្រាប់​ការ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ និង​មិន​អាច​ចែករំលែក​ជាមួយ​អ្នក​ផ្សេង​ ឬ​លក់​ទៅ​អ្នក​ផ្សេង​ …​ ” “​សិស្ស​នឹង​មិន​ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ដែល​ត្រូវ​បង់ប្រាក់​ សម្រាប់​កុំព្យូទ័រ​ពួក​គេ​នោះ​ទេ​។​”​

“​ចាប់តាំងពី​ឆ្នាំ​ ២០០៤​ វិទ្យាស្ថាន​បើក​ទូលាយ​ បាន​កំពុង​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ​នៃ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​សម្រាប់​​កុំព្យូទ័រ​ (​យូ​នី​កូដ​)​ និង​លើ​ការ​បកប្រែ​ និង​ការ​សម្របសម្រួល​នៃ​កម្មវិធី​ប្រភព​បើក​ទូលាយ​ទៅ​ជា​ភាសា​ខ្មែរ​ ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​ប្រើប្រាស់​កុំព្យូទ័រ​ជា​ភាសា​របស់​ខ្លួន​។​ ​ដោយ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ផែនការមេ​សម្រាប់​អាយ​ស៊ី​ធី​ នៅ​ក្នុង​វិស័យ​អប់រំ​វិទ្យា​វិទ្យាស្ថាន​បើក​ទូលាយ​ បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​​​ជាមួយនឹង​ក្រសួង​ ក្នុង​ការ​បង្កើត​កម្មវិធី​សិក្សា​សម្រាប់​វគ្គ​សិក្សា​ អាយ​ស៊ី​ធី​ សម្រាប់​គ្រូ​ និង​សិស្ស​ ក៏​ដូច​ជា​ ដូច​ជា​ការ​សរសេរ​សៀវភៅ​ ដែល​នឹង​ប្រើប្រាស់​ដោយ​សិស្ស​ថ្នាក់​ទី​១១​។​”​

“​សៀវភៅ​សិក្សា​ថ្នាក់​ទី​១១​ ជួយ​ឱ្យ​សិស្ស​ស្វែង​យល់​ពី​ការ​ប្រាស្រ័យ​ទាក់ទង​កាន់តែ​ប្រសើរ​ឡើង​ក្នុង​បរិបទ​វិជ្ជាជីវៈ​មួយ​ ដោយ​​ជួយ​ពួក​គេ​រៀន​ពី​របៀប​ប្រើ​ឧបករណ៍​កុំព្យូទ័រ​ដើម្បី​អនុវត្ត​ការ​ទំនាក់ទំនង​នេះ​។​ សិស្ស​នឹង​ត្រូវ​បាន​​បង្រៀន​អំពី​ របៀប​ប្រើ​កម្មវិធី​ប្រភព​បើក​ទូ​លា​ជា​ភាសា​ខ្មែរ​ដើម្បី​សម្រួល​ដល់​ដំណើរការ​សិក្សា​។​ នេះ​​សៀវភៅ​សិក្សា​ កំពុង​ដាក់​ឱ្យ​ប្រើប្រាស់​រួច​ហើយ​នៅ​តាម​សាលារៀន​មួយ​ចំនួន​ ហើយ​ក្រសួង​កំពុង​បោះពុម្ព​ ១០០,០០០​ ច្បាប់​ សម្រាប់​សាលារៀន​ទាំងអស់​ ដែល​មាន​កុំព្យូទ័រ​ប្រើប្រាស់​។​ “​ដោយ​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​លើ​ការ​ រៀបរៀង​ និង​ការ​អនុវត្ត​ផែនការមេ​ អាយ​ស៊ី​ធី​ សម្រាប់​ការ​អប់រំ​ វិទ្យាស្ថាន​បើក​ទូលាយ​បាន​គាំទ្រ​ ការិយាល័យ​អប់រំ​របស់​ក្រសួង​ ដើម្បី​សម្របសម្រួល​គម្រោង​ផ្សេង​គ្នា​ និង​ម្ចាស់​ជំនួយ​។​​”​

ផ្នែក​មួយ​នៃ​លទ្ធផល​នៃ​ការងារ​ នេះ​ត្រូវ​បាន​ផលិត​​​វី​ដេ​អូ​ជាង​ ៣០០​ សម្រាប់​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​ កម្មវិធី​សិក្សា​អាយ​ស៊ី​ធី​ សម្រាប់​គ្រូ​ និង​សិស្ស​ និង​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ កម្រិត​អនុ​វិទ្យាល័យ​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​។​ ការងារ​ទាំង​អស់នេះ​ ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ដោយ​ព្រះរាជាណាចក្រ​អេ​ស្ប៉ា​ញ​។​ “​ប្រភព​៖​ កិច្ច​សហប្រតិបត្តិការ​របស់​ក្រសួង​អប់រំ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​វិទ្យាស្ថាន​បើក​ទូលាយ​។​

៣.​ តើ​យើង​អាច​ធ្វើ​អ្វី​បាន​ ដើម្បី​ឱ្យ​មានការ​ប្រើប្រាស់​បាន​ច្រើន​ជាង​មុន​?​

​នេះ​គឺជា​សំណួរ​ផ្ទួន​ ដែល​អាស្រ័យ​លើ​ថា​តើ​យើង​ជា​នរណា​។​ ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​បុគ្គល​ យើង​អាច​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការ​ប្រើ​កម្មវិធី​កូដ​បើក​ទូលាយ​។​ ក្នុង​នាម​ជា​មនុស្ស​ ដែល​ពាក់ព័ន្ធ​នឹង​ជំនាញ​វិជ្ជាជីវៈ​នៅ​ក្នុង​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​ យើង​​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ប្រើប្រាស់​ និង​ដើម្បី​លើកកម្ពស់​ប្រភព​បើក​ទូលាយ​ ហើយ​ថែម​ទាំង​បង្កើត​ កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​ ដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​កិច្ចការ​ពិសេស​ដែល​ត្រូវ​បំពេញ​។​​ ប៉ុន្តែ​សម្រាប់​ប្រភេទ​មនុស្ស​ទាំង​ពីរ​ មាន​គោលការណ៍​ណែនាំ​ដូច​គ្នា​ ដែល​បាន​ចែង​នៅ​ក្នុង​ផែនការមេ​សម្រាប់​ ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​។​ គោលការណ៍​ណែនាំ​ទាំងនេះ​ត្រូវ​បាន​បង្រៀន​ដល់​សិស្ស​ទូទៅ​ និង​ជា​ពិសេស​ចំពោះ​សិស្ស​ដែល​ស្ថិត​ក្នុង​​ការ​បណ្តុះបណ្តាល​បង្គោល​ -​ តាម​រយៈ​ការ​អប់រំ​ សម្រាប់​ កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​សម្រាប់​ភាពល្អ​ប្រសើរ​ -​ សម្រាប់​ប្រទេស​កម្ពុជា​។​ តើ​អ្វីៗ​ទាំង​អស់នេះ​ “​សម្រាប់​ភាពល្អ​ប្រសើរ​”​ បាន​យ៉ាងណា​?

១.​ កម្មវិធី​កូដ​បើក​ទូលាយ​ អាច​ជួយ​សន្សំ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ប្រទេស​កម្ពុជា​ -​ ប្រៀបធៀប​ Kerala!

២.​ ផ្តល់​នូវ​ឧបករណ៍​សំខាន់ៗ​ សម្រាប់​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​របស់​ប្រទេស​កម្ពុជា​៖​ ដោយ​បង្កើត​បរិយាកាស​ អនុវត្ត​ប្រើ​ការ​ច្នៃប្រឌិត​ ការ​វិភាគ​ដែល​ឈាន​ដល់​ការ​អភិវឌ្ឍ​ផលិតផល​ជាក់ស្តែង​ ជួយ​ដោះស្រាយ​បញ្ហា​នា​ពេល​អនាគត​ នៃ​សង្គម​ឧស្សាហកម្ម​ ដែល​កំពុង​ផ្លាស់​ប្តូរ​របស់​យើង​។​

៣.​ ផ្តល់​ឱកាស​ក្នុង​ការ​អនុវត្ត​គំនិត​ច្នៃប្រឌិត​ ក្រៅពី​អាស៊ី​ធី​ និង​បច្ចេកវិទ្យា​។​

​យើង​ទាំងអស់​នឹង​ទទួល​បាន​នូវ​អ្វី​ទាំងអស់​នៅ​ថ្ងៃ​បន្តបន្ទាប់​នៃ​ស​ប្តា​ហ៍​នេះ​។​ សូម​ឱ្យ​អ្នក​ទាំងអស់​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ ហើយ​មានការ​បង្កើត​ទំនាក់ទំនង​ថ្មីៗ​ជា​ច្រើន​។​

លោក ណូប៊ឺត ក្លេន (Nobert KLEIN) សមាជិកក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ